ការប្រកួតប្រជែងដើម្បីបន្តវេនពីអ្នកស្រីAngela Merkel ដើម្បីឲ្យក្លាយទៅជាអធិការបតីអាល្លឺម៉ង់នៅតែបើកចំហរនៅឡើយ ខណៈដែលសល់ពេលតែ២ថ្ងៃទៀតប៉ុណ្ណោះ មុនពេលដែលប្រជាជាតិអឺរ៉ុបដែលធំជាងគេមូយនេះធ្វើដំណើរទៅកាន់មណ្ឌលបោះឆ្នោត។ ការស្ទាបស្ទង់មតិដ៏ធំជាចុងក្រោយមុនពេលការបោះឆ្នោតនាថ្ងៃអាទិត្យឈាននឹងចូលមកដល់ ជាមួយនឹងការទស្សន៍ទាយជាចុងក្រោយបានបង្ហាញថាគណបក្សសង្គមប្រជាធិបតេយ្យ(SDP)បានទទួលសំលេង ២៥% គណបក្សគ្រឹស្ទានប្រជាធិបតេយ្យ(CDU)បានទទួលសំលេង ២៣% ដែលការដឹកមុខនេះកំពុងតែប្រកៀកប្រកិតគ្នា ដោយយោលទៅតាមការស្ទាបស្ទង់មតិដែលធ្វើដោយ អង្កការ Civey ដែលផ្សាយតាមវិទ្យុ ZDF។
គណបក្ស SDP បានដឹកមុខជាច្រើនអាទិត្យកន្លងមក តែការនាំមុខនេះបានធ្លាក់ចុះមកជាលំដាប់ ដែលមានចំនួនដ៏តិចតួចបំផុតដែលអាចចាត់ទុកបានថាសឹងតែគ្មាន បើគិតតាមបច្ចេកទេសក្នងការស្ទាបស្ទង់មតិដែលវាអាចមានកំហុសបច្ចេកទេសក្នុងចន្លោះពី២ទៅ២,៥% ដែលនឹងត្រូវយកទៅពិចារណារ។សមរភូមិសំរាប់អ្នកដែលប្រដេញតាមពីក្រោយមានការបើកចំហរខ្លាំងមែនទែន ហើយដែលកំពុងដេញតាមពីក្រោយយ៉ាងប្រកិតដែលអាចធ្វើទៅបាន ក្នុងការចូលរួមបង្កើតរដ្ឋាភិបាល។ គណបក្ស បៃតងបានទទួលសំលេង១៦% ដែលតាមពីក្រោយដោយគណបក្សធុរកិច្ចនិយម FDP ១២% គណបក្សស្តាំនិយមជ្រុល AFD ១០% និងគណបក្សឆ្វេងនិយមជ្រុល៦% ។
រដ្ឋាភិបាលចម្រុះមួយប្រហែលជាមិនអាចជៀសរួច ហើយនឹងទំនងជារដ្ឋាភិបាលដែលមានសម្ព័ន្ធភាព៣គណបក្សចូលរួម ដែលនេះគឺជាលើកទី១វានីងអាចកើតមានឡើងនៅក្នុងលំដាប់ថ្នាក់ជាតិ, ហើយវាក៏ជាការឆ្លុះបញ្ចាំងនូវការបែកបាក់នៅក្នុងនយោបាយអាល្លឺម៉ង់ដែលវានឹងកើតមានផងដែរនៅទីកន្លែងផ្សេងទៀតក្នុងអឺរ៉ុបនឹងអាចឆ្ងាយជាងនេះទៅទៀតក៏ថាបាន។ សេណារីយ៉ូដែលចេញជាលទ្ធផលដូចនេះ វានឹងមានផលវិបាកដ៏ធំធេងសំរាប់រដ្ឋាភិបាលអាល្លឺម៉ង់ថ្មីថាតើត្រូវប្រតិបត្តិយ៉ាងណា ? ហើយវាក៏មានផលប៉ះពាល់ផងដែរទៅដល់តួរនាទីទៅថ្ងៃមុខក្នុងនាមខ្លួនជាអ្នកដឹកនាំនៅអឺរ៉ុប។
បើមិនខែក៏សប្តាហ៍ដែរគឺជាពេលវេលាដែលគេត្រូវការសំរាប់កាជជែកតវ៉ាដ៏ក្តៅគគុកមូយ ក្នុងការរៀបចំរដ្ឋាភិបាលដែលគេបានរំពឹងទុក តែលទ្ធផលចុងក្រោយនិងផ្លូវការ វានឹងបង្ហាញប្រាប់យើងឲ្យដឹងពីទម្រង់នៃរដ្ឋាភិបាលថ្មីអាល្លឺម៉ង់។