DW-
អាល្លឺម៉ង់បានប្រឈមទៅនឹងឧប្បត្តិហេតុការទូតកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានការធ្វើអត្ថាធិប្បាយដោយលោកមេបញ្ជាការនាវា Kay -Achim Schonbach អំពីប្រធានាធិបតីរុស្សី Vladimir Putin និងវិបត្តិអ៊ុយក្រែន។ Schonbach បានចុះចេញពីតំណែងកាលពីល្ងាចថ្ងៃសៅរ៍។ “ខ្ញុំបានសុំលោករដ្ឋមន្ត្រីក្រសួងការពារជាតិ Christine Lambrecht ឲ្យដកខ្ញុំចេញពីមុខតំណែងដោយចូលជាធរមានភ្លាមៗ” ឧត្តមនាវា Kay-Achim Schonbach បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបញ្ចេញដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ “លោករដ្ឋមន្ត្រីបានទទួលយកសំណូមពររបស់ខ្ញុំ” លោកនិយាយ។
Schonbach បានធ្វើអត្ថាធិប្បាយក្នុងអម្លុងពេលក្នុងការជជែកមួយពេលដែលលោកទៅធ្វើទស្សនកិច្ចនៅឥណ្ឌា។ ដោយបាននិយាយនៅក្នុងវិទ្យាស្ថានសិក្សារនីវិភាគក្រសួងការពារជាតិ Manohar Parrika ។ លោកឧត្តមនាវីបាននិយាយថា Putin សមនឹងទទួលបាននូវការគោរព។ ”អ្វីដែលគាត់ប្រាកដជាចង់និយាយគឺការគោរព” លោកឧត្តមនាវីបាននិយាយ,លោកបាននិយាយជាភាសាេអង់គ្លេសដែលត្រូវបានបង្ហោះតាមវីឌីអូនៅក្នុង យូធូប។ Schonbach បានហៅរុស្សីថាជាប្រទេសដែលមានវ័យចំណាស់និងមានសារៈសំខាន់។ Schonbach បាននិយាយទៀតថាទង្វើររបស់រុស្សីនៅក្នុងអ៊ុយក្រែនត្រូវតែលើកមកនិយាយា ប៉ុន្តែបានបន្ថែមថា “ឧបទ្វីប Crimea ទៅបាត់ហើយ វានឹងមិនត្រឡប់មកវិញទេ នេះគឺជាការពិត “ ។
ពាក្យសំដីនេះវាប្រឆាំងដោយត្រង់ៗទៅលើទស្សនវិស័យជាផ្លូវការដែលមើលឃើញដោយសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ិនតោន និងសម្ព័ន្ធមិត្តនិយាយថាការភ្ជាប់របស់ទីក្រុងមូស្គូទៅនឹងឧបទ្វីប Crimea ក្នុងឆ្នាំ២០១៤ពីអ៊ុយក្រែន ជារឿងដែលមិនអាចទទួលយកបានហើយត្រូវតែប្រគល់ត្រឡប់មកវិញ។ កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថាខ្លួនបានកោះអញ្ជើញលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ Anka Feldhusen ដើម្បីបញ្ជាក់ពី “ការមិនអាចទទួលយកបានជាដាច់ខាត “នូវការធ្វើអត្ថាធិប្បាយរបស់ Schonbach ។
រដ្ឋាភិបាលអាល្លឺម៉ង់មិនបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ទោះបីជាខ្លួនបានដកខ្លួនចេញឆ្ងាយពីការធ្វើអត្ថាធិប្បាយរបស់លោក Schonbach កាលពីថ្ងៃសៅរ៍។ ”មាតិការនិងជំរើសនៃពាក្យសំដីនៃសេចក្តីថ្លែងការណ៍វាមិនបានគូសបញ្ជាក់ពីជំហររបស់ក្រសួងការពារជាតិសហព័ន្ធនោះទេ អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ZDF។ Schonbach បានធ្វើការសុំទោសជាសាធារណៈ នៅក្នុងTwitter របស់លោក “ មិនត្រូវការឈ្លោះប្រកែកអ្វីទេ ច្បាស់ណាស់នេះជាកំហុស” លោកបាន Tweeted ។