BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Scholz-Macron និយាយថា កិច្ចការទូតអាចដោះស្រាយភាពទាល់ច្រករវាងរុស្សី-អ៊ុយក្រែន

ថ្ងៃពុធ, 26 ខែមករា 2022 16:19  គុន ច័ន្ទរដ្ឋា

photo_2022-01-26_16-11-57 (1)

DW-

អធិការបតីអាល្លឺម៉ង់ Olaf Scholz និងលោកប្រធានាធិបតី Emmnuel Macron បានរួមគ្នាជជែកជាមួយវិមានក្រឹមឡាំងក្នុងន័យ ដើម្បីកាត់បន្ថយភាពតានតឹងនៃវិបត្តិ។ ក្នុងពេលជាមួយគ្នានោះ ពួកគេបាននិយាយថា រុស្សីនឹងបង់ក្នុងតម្លៃមួយយ៉ាងថ្លៃ បើសិនជាបើកការវាយប្រហារទៅលើអ៊ុយក្រែន។ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានជួបជាមួយប្រធានាធិបតីបារាំង Emmanuel Macro នៅទីក្រុង Berlin កាលពីថ្ងៃអង្គារ៍ ដែលមេដឹកនាំទាំង២ បានស្វាគមន៍នូវការខិតខំប្រឹងប្រែងខាងការទូត ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន-រុស្សី។

មេដឹកនាំអាល្លឺម៉ង់ និងបារាំងបានពិភាក្សានូវចម្លើយរួមគ្នាមួយថា តើរុស្សីគួរបោះជំហ៊ានទៅមុខជាមួយនឹងការឈ្លានពានអ៊ុយក្រែនដែរឬទេ។ Scholz បានអំពាវនាវចំពោះរុស្សីឲ្យស្វែងរកនូវជំហ៊ានដ៏ច្បាស់លាស់មួយ ដើម្បីកាត់បន្ថយនូវភាពតានតឹង។ Scholz បាននិយាយថាការគំរាមកំហែងរបស់រុស្សីទៅលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់អ៊ុយក្រែន នឹងទទួលបាននូវ "ផលវិបាកដ៏ធ្ងន់ធ្ងរ" សំរាប់ក្រុងមូស្គូ។ និងបានបន្ថែមទៀតថា លោកការពារនូវរបៀបដែលរដ្ឋាភិបាលអាល្លឺម៉ង់បានដោះស្រាយនូវវិបត្តិនេះ។

"យើងបានធ្វើនូវទំនាក់ទំនងដ៏អស្ចារ្យក្នុងការគាំទ្រនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងសកម្ម និងការអភិវឌ្ឍន៍ប្រជាធិបតេយ្យក្នុងអ៊ុយក្រែន" Scholz និយាយ។ Macro បាននិយាយថា ប្រទេសទាំង២បានរួបរួមគ្នាក្នុងការកាត់បន្ថយភាពតានតឹងក្នុងប្រទេសអ៊ុយក្រែន។ “បើសិនជាមានការវាយប្រហារ វានឹងមានការឆ្លើយតប ហើយតម្លៃដែលរុស្សីត្រូវបង់វានឹងថ្លៃណាស់” Macron បាននិយាយ។ ក្នុងពេលជាមួយគ្នានោះដែរ មេដឹកនាំទាំង២បាននិយាយថា ការជជែកផ្នែកការទូតនឹងនៅតែបន្ត "យើងនឹងមិនបញ្ឈប់នូវការសន្ទនាការទូតជាមួយទីក្រុងមូស្គូទេ"។

តំណាងមកពីប្រទេស រុស្សី អ៊ុយក្រែន អាល្លឺម៉ង់និងបារាំងនឹងជួបប្រជុំគ្នានៅទីក្រុងប៉ារីសនៅថ្ងៃពុធ លើអ្វីដែលគេស្គាល់ថាជាទម្រង់ Normandy ដែលជាការវិវត្តិន៍មួយ ដែលទទួលបានការកោតសសើរដោយលោក Scholz ។ លោកប្រធានាធិបតីបារាំងក៏បាននិយាយផងដែរថា លោកនឹងសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីរុស្សី Vladimir Putin នៅថ្ងៃសុក្រ ដែលជាផ្នែកមួយនៃការសន្ទនាពីការទាមទារ ជាមួយវិមានក្រឹមឡាំង ទាំងបារាំងនិងអាល្លឺម៉ង់សុទ្ធតែមានការព្រួយបារម្ភពីការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងទៅនឹងរុស្សី៕


ថ្ងៃពុធ, 26 ខែមករា 2022 16:19  គុន ច័ន្ទរដ្ឋា