BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទូទាត់ប្រាក់កាន់តែរហ័ស និង សុវត្ថិភាពតាមរយៈ Sathapana Mobile ជាមួយ KESSChat

ថ្ងៃព្រហស្បតិ៍, 23 ខែកញ្ញា 2021 19:44  Northeast Monkey

photo_2021-09-23_17-57-19

kess-02

 

រាជធានីភ្នំពេញ, ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ –​ ឥឡូវនេះអតិថិជនអាចទូទាត់ប្រាក់យ៉ាងងាយស្រួលនិងសុវត្ថិភាពតាមរយៈ Sathapana Mobile រាល់ពេលដែលអតិថិជនទិញទំនិញអនឡាញជាមួយ KESSChat។

KESSChat គឺជាកម្មវិធីដែលមានមុខងារជាច្រើនរបស់ក្រុមហ៊ុន KESS Innovation Plc ដែលអនុញ្ញាតឱ្យអតិថិជនអាចជជែក ទិញទំនិញអនឡាញដែលមានសេវាដឹកជញ្ចូន កក់ដំណើរកំសាន្ត និង បញ្ចូលទឹកប្រាក់ទៅទូរស័ព្ទដៃប្រព័ន្ធ Smart ទៀតផង។ វាក៏ជាប្រភពព័ត៌មានដែលអាចទូទាត់ថ្លៃសេវាសាធារណៈដូចជា ក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន សេវាច្រកចេញចូលតែមួយ និងការចុះឈ្មោះយានយន្ត។

មិនត្រឹមតែផ្តល់​ដំណោះស្រាយហិរញ្ញវត្ថុនិងការទូទាត់ប្រាក់ប៉ុណ្ណោះទេ KESSChat ក៏ផ្តល់នូវការទូទាត់ប្រាក់​តាម​អន​ឡាញជាមួយធនាគារ ស្ថាបនា ផងដែរ។

តាមរយៈភាពជាដៃគូនេះ អតិថិជនធនាគារ ស្ថាបនា អាចធ្វើការទិញទំនិញអនឡាញបានដល់រាប់រយមុខជាមួយនឹង KessChat ព្រមជាមួយនឹងការដឹកជញ្ចូនដល់ទីតាំងរបស់អ្នកទៀតផង។ អតិថិជនមិនចាំបាច់បារម្ភនឹងការទូទាត់ឬប៉ះផ្ទាល់ជាមួយនឹងសាច់ប្រាក់ និងការចេញក្រៅដើម្បីទិញទំនិញក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ទៀតឡើយ។

អតិថិជនស្ថាបនា អាចស្វែងរកអាហារ សម្ភារៈចាំបាច់ប្រើនៅផ្ទះប្រចាំថ្ងៃ ផលិតផលថែរក្សាសម្រស់ផ្ទាល់ខ្លួន ផលិតផលទារកដែលលក់ដាច់បំផុតនិងប្រដាប់ក្មេងលេងដែលចូលចិត្ត តាមរយៈ KESSChat ផងដែរ។

​សម្រាប់អតិថិជនដែលមិនទាន់មានគណនីជាមួយធនាគារ ស្ថាបនា សូមចុះទីនេះធ្វើការ

ទាញយក Sathapana Mobile ដើម្បីបង្កើតគណនីអនឡាញឥឡូវនេះ ហើយរីករាយជាមួយកម្មវិធីពិសេសៗដែលមានជាបន្តបន្ទាប់ជាមួយធនាគារ ស្ថាបនា។

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមាន ទ្រព្យសកម្ម សរុបលើស២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។  ធនាគារមានបណ្តាញសាខាច្រើនជាង ១៧៣ទីតាំងនិងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទ​​រួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន។

អំពី KESS Innovation

​ក្រុមហ៊ុន​ KESS​ Innovation​ Plc​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហគ្រិន​មួយ​ក្រុម​ និង​ជា​ក្រុមហ៊ុន​ដែល​កាន់កាប់​ 100%​ ដោយ​ជន​កម្ពុជា​ ដែល​មាន​គោលបំណង​ជួយ​ឲ្យ​អាជីវកម្ម​នានា​រីក​ចម្រើន​។​ សហ​ស្ថាបនិក​បេ្ត​ជ្ញា​ចិត្ត​បង្កើត​ប្រព័ន្ធ​ទូទាត់​មួយ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​ដែល​វិ​វត្ត​យ៉ាង​រហ័ស​របស់​អាជីវកម្ម​សកល​ដែល​រីក​ចម្រើន​យ៉ាង​លឿន​។​

kess-11
 


ថ្ងៃព្រហស្បតិ៍, 23 ខែកញ្ញា 2021 19:44  Northeast Monkey