ខ្សែភាពយន្តថ្មីស្រឡាងដែលមានចំណងជើងថា ស្នេហាល្ងង់+ល្ងង់ របស់ Sastra Film ដែលត្រូវបានសម្តែងដោយតួសម្តែងក្នុងស្រុកដ៏ល្បីគឺ លោក ឡៅបញ្ញា ដែលបានដើរតួជាតួអង្គឈ្មោះ រាជ និងកញ្ញា ហ្វា ហ្វា ដើរជាតួអង្គ Sky។ ខ្សែភាពយន្តនេះផងដែរនិយាយអំពីជិវិតពិតនិងស្នេហារបស់យុវជនយុវតីមួយគូរដែលបានស្រឡាញ់គ្នានិងបានធ្វើទង្វើមិនគាប់បីមួយចំនួនដូចជាការរួមភេទជាមួយគ្នាដោយមិនទាន់រៀបការ និងស្ថិតនៅក្នុងវ័យសិក្សានៅឡើយ។ ថ្វីត្បិតតែរឿងស្នេហា ល្ងង់+ល្ងង់នេះត្រូវបានចេញផ្សាយនៅ Trailer ខ្លីចាប់តាំងពីថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែទើបតែបានចេញនូវសាច់រឿងរឿងពេញនៅប៉ុន្មានសប្តាហ៏នេះប៉ុណ្ណោះ។
ទោះជាមានរឿងល្អៗនិងកម្សត់លាយឡំបញ្ចូលគ្នាជាច្រើន តែទស្សនិកជនជាច្រើនដែលបានទស្សនាឈុតឆាកមួយចំនួននៃរឿងនេះមិនអាចបំភ្លេចបាននោះទេនូវឈុតឆាកអាសអាភាសដែលតួអង្គទាំងពីរបានធ្វើការរួមភេទ និងបំបោសអង្អែលយ៉ាងរោលរាលរាប់ចាប់តាំងពីកន្លែងនៅលើគ្រែនិងបន្ទាប់ទឹកជាដើម។ យ៉ាងណាមិញក៏មានការលេចចេញនូវការថតនៃឈុតឆាកពិសេសៗទាំងនោះនៅពាសពេញបណ្តាញសង្គមនាៗ ដែលជាហេតុធ្វើអោយមានការវែកញែកយ៉ាងក្តៅជុំវិញរឿងមិននឹកស្មាននេះ។ ដោយមានមតិមហាជាចំនួនមិនពេញចិត្តដែលបញ្ចេញមតិរបស់ពួកគេថា អាចជាទង្វើមិនល្អដល់សង្គមតែមួយចំនួនទៀតគិតថានេះគ្រាន់តែជាស្នាដៃសិល្បៈប៉ុណ្ណោះ។ ចុះអ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរ Let Me know in the comment below។