BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការបញ្ចេញទូរស័ព្ទដៃ Samsung Galaxy S23 ជាមួយនឹងតម្លៃ និងកាលបរិច្ឆេទ

ថ្ងៃចន្ទ, 06 ខែកុម្ភៈ 2023 14:21  BeeTube News

2023-02-06 14.18.21 (1)

ស៊េរីម៉ូឌែល Samsung Galaxy S23 ទាំង៣នឹងបញ្ចេញរូបរាងនៅលើទីផ្សារឆាប់ៗខាងមុខនេះដែលរួមមានម៉ូឌែល Galaxy S23, Galaxy Plus និង Galaxy S23 Ultra។ ដោយឡែក Samsung Galaxy S23 Ultra បានក្លាយទៅជាចំនុចលេចធ្លោមួយក្នុងចំណោមម៉ូឌែលទាំងបីដោយសារលក្ខណៈនៃកាំមេរ៉ាដ៏ធំអស្ចារ្យរបស់វា និងមានការកែតម្រូវបន្ថែមមួយចំនួនទៀត។

តំលៃរបស់ស៊េរី Samsung Galaxy S23 នេះផងដែរបានចាប់ផ្តើមនៅក្នុងទីផ្សារពីតំលៃ $799 ជាមួយនឹងម៉ូឌែល Galaxy S23 ដែលមាន RAM 8GB និង Storage 128GB ចំណែកឯម៉ូឌែល Galaxy S23 Plus វិញបានបង្កើន Storage ឡើងទៅដល់ 256GB ជាមួយនឹងតំលៃ$999។ រីឯម៉ូឌែលចុងក្រោយ Galaxy S23 Ultra ដែលមាន RAM 8G និង Storage 256GB មានតំលៃចាប់ពី $1,199 ផងដែរ។ 

ស៊េរីម៉ូឌែល Galaxy S23 នឹងបញ្ចេញលក់នៅលើទីផ្សារចាប់ពីថ្ងៃទី១៧​​ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះហើយ។ ជាមួយនឹងការរចនាពិសេស ស៊េរីម៉ូឌែល S23 នេះមានកាំមេរ៉ាក្រោយភ្ជាប់ទៅជាមួយកញ្ចក់ Lenតំរៀបគ្នាជាជួរឈរតែម្តងយ៉ាងថ្មីទំនើប និងមានផ្ទៃកាន់តែស្តើងជាងស៊េរីម៉ូឌែល S22 ជំនាន់មុនថែមទៀតផង។ ចំពោះ S23 Ultra វិញមាន Main Camera រហូតដល់ទៅ 200MP។ ម៉ូឌែលទាំងបីនេះមានពណ៌សំរាប់រើសដួចជា Phantom Black, Cream, បៃតង និងពណ៌Lavender ប្រសិនបើធ្វើការកម្ម៉ង់ពីក្រុមហ៊ុន Samsung តែម្តងនឹងអាចរើសចំនួន៤ពណ៌ទៀតដូចជា Lime, Graphite, ផ្ទៃមេឃ និងក្រហម។

2023-02-06 14.18.29

2023-02-06 14.18.34


 

 


ថ្ងៃចន្ទ, 06 ខែកុម្ភៈ 2023 14:21  BeeTube News