BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Samsung នឹងបង្កើតការងារចំនួន 2,000 កន្លែងនៅរដ្ឋតិចសាស់

ថ្ងៃសុក្រ, 26 ខែវិច្ឆិកា 2021 13:12  BeeTube News

 

photo_2021-11-26_11-44-22 (2)m

ជាមួយនឹងការបង្កើតរោងចក្រដែលអាចផលិតបន្ទះឈីបបានចំនួន 17 ពាន់លានដុល្លារ ក្រុមហ៊ុន Samsung គ្រោងនឹងសាងសង់រោងចក្រផលិត semiconductor តម្លៃ 17 ពាន់លានដុល្លារនៅរដ្ឋតិចសាស់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយការខ្វះខាតបន្ទះឈីបជាសកល។

ដោយបានប្រកាសពីការវិនិយោគដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារថា រោងចក្រនេះនឹងបង្កើតការងារបច្ចេកវិទ្យាខ្ពស់ចំនួន 2,000 កន្លែង ហើយនឹងត្រូវការមនុស្សរាប់ពាន់នាក់ទៀតនៅក្នុងសេដ្ឋកិច្ចក្នុងស្រុក នៅពេលដែលវាដំណើរការបានពេញលេញ។ រោងចក្រនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាល ឆ្នាំ 2024។

លោក Kinam Kim អនុប្រធាន និងជានាយកប្រតិបត្តិនៃ Samsung Electronics បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ជាមួយនឹងសមត្ថភាពផលិតកាន់តែច្រើន យើងនឹងអាចបម្រើតម្រូវការរបស់អតិថិជនបានកាន់តែប្រសើរឡើង និងរួមចំណែកដល់ស្ថិរភាពនៃខ្សែសង្វាក់ការផ្គត់ផ្គង់ semiconductor ជាសកលផងដែរ" ។ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានជ្រើសរើសទីក្រុង Taylor ក្នុងរដ្ឋតិចសាស់ សម្រាប់រោងចក្រថ្មីរបស់ខ្លួនដោយផ្អែកលើកត្តាជាច្រើន រួមទាំងការមានទីតាំងនៅជិតកន្លែងផលិតបច្ចុប្បន្នរបស់ក្រុមហ៊ុន Samsung នៅទីក្រុង Austin, ប្រព័ន្ធ semiconductor ecosystem ក្នុងស្រុក, និងការគាំទ្រពីរដ្ឋាភិបាល។

photo_2021-11-26_11-44-22 (3)c

ទីតាំងនៅទីក្រុង Taylor នឹងមានទំហំជាង 5 លានម៉ែត្រការ៉េ ហើយត្រូវបានគេរំពឹងថា នឹងប្រែក្លាយជាទីតាំងដ៏សំខាន់សម្រាប់សមត្ថភាពផលិត semiconductor សកល របស់ Samsung រួមជាមួយនឹងខ្សែសង្វាក់ផលិតកម្មថ្មីចុងក្រោយរបស់ខ្លួន នៅទីក្រុង Pyeongtaek ប្រទេសកូរ៉េខាងត្បូង។ ការប្រកាសរបស់ក្រុមហ៊ុន Samsung កើតឡើង នៅពេលដែលរដ្ឋបាល Biden បាននិងកំពុងជំរុញការផលិត និងការស្រាវជ្រាវ semiconductor នៅក្នុងសហរដ្ឋអាមេរិក។

កាលពីខែឧសភា ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួននឹងវិនិយោគ 38 ពាន់ពាន់លានវ៉ុនរបស់កូរ៉េ (34 ពាន់លានដុល្លារ) លើការផលិតបន្ទះឈីប logic ដែលដើរតួជាខួរក្បាលក្នុងការផ្តល់ថាមពលដល់កុំព្យូទ័រ។ វានឹងនាំមកនូវការចំណាយសរុបរបស់ខ្លួនលើអាជីវកម្មដល់ 171 ពាន់ពាន់លានវ៉ុន (151 ពាន់លានដុល្លារ) ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ។

ក្រុមហ៊ុនដែលនឹងផលិតបន្ទះឈីបនេះ ក៏បានប្រកាសកាលពីខែឧសភាថា ខ្លួនបានចាប់ផ្តើមសាងសង់ខ្សែសង្វាក់ផលិតកម្មនៅ Pyeongtaek ដែលជាមជ្ឈមណ្ឌលដ៏ធំបំផុតមួយរបស់ពិភពលោកសម្រាប់ការផលិត semiconductor ដែលខ្លួនរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2022។

photo_2021-11-26_11-44-22c

អត្តបទដកស្រង់ពី Yoonjung Seo
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃសុក្រ, 26 ខែវិច្ឆិកា 2021 13:12  BeeTube News