ក្រុមហ៊ុន Samsung បានប្រកាសនូវស្មាតហ្វូន Galaxy ស៊េរីថ្មីជាច្រើន ដោយផ្តល់ជូននូវកាមេរ៉ាដែលប្រសើរឡើង និងជម្រើសនៃប៊ីច។ ក្រុមហ៊ុនបានពិភាក្សាអំពីការប្រើប្រាស់វត្ថុធាតុកែច្នៃដូចជា សំណាញ់នេសាទ ដែលកែច្នៃឡើងវិញនិងដបទឹកប្រើរួច។ "Galaxy for the Planet" របស់វាគឺជាផែនការរយៈពេល 5ឆ្នាំដើម្បីលុបបំបាត់ផ្លាស្ទិចនៅក្នុងការវេចខ្ចប់ និងបញ្ឈប់ការផលិតកាកសំណល់ដែលនឹងទៅកន្លែងចាក់សំរាម។
សំណាញ់នេសាទនីឡុង ត្រូវបានប្រែក្លាយទៅជាគ្រាប់ជ័រ polyamide ដែលត្រូវបានប្រើក្នុងការផលិតដង្កៀបដែលផ្ទុកសំឡេង និងគ្រាប់ចុចថាមពល។ ដបទឹកដែលបោះចោល និងប្រអប់ស៊ីឌី ក៏ត្រូវបានប្រើដើម្បីបង្កើតសមាសធាតុផងដែរ។ គំនិតផ្តួចផ្តើមពណ៌បៃតងរបស់ខ្លួន អ្នកវិភាគ Forrester លោក Thomas Husson បាននិយាយថា វានៅតែមាន "អ្វីដែលត្រូវធ្វើ"។ "សព្វថ្ងៃនេះ អ្នកប្រើប្រាស់ភាគច្រើនមិនមានតម្រុយថា តើវាប៉ះពាល់យ៉ាងណាសម្រាប់ភពផែនដី ក្នុងការបន្តផ្លាស់ប្តូរផ្នែករឹងនៃស្មាតហ្វូនរបស់ពួកគេឱ្យបានទៀងទាត់។ នៅពេលដែលពួកគេបានដឹង និរន្តរភាពនឹងក្លាយជាមធ្យោបាយសំខាន់ក្នុងការបែងចែករវាងម៉ាកស្មាតហ្វូនលំដាប់ខ្ពស់"។
លោក Ben Wood ដែលជាប្រធានអ្នកវិភាគនៃក្រុមហ៊ុនស្រាវជ្រាវ CCS Insight បាននិយាយថា វាជាការលើកទឹកចិត្តមួយដែលឃើញ Samsung និយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាពនៃផលិតផលរបស់ខ្លួន ប៉ុន្តែបានចង្អុលបង្ហាញថា អ្វីដែលសំខាន់បំផុតដែលក្រុមហ៊ុនផលិតទូរស័ព្ទអាចធ្វើបានសម្រាប់បរិស្ថានគឺ ការបង្កើតឧបករណ៍ដែលប្រើប្រាស់បានយូរ។លោកបានបន្តថា ៖ ការប្រើប្រាស់វត្ថុកែច្នៃ គឺគ្រាន់តែជាផ្នែកមួយនៃការប្រើប្រាស់ប៉ុណ្ណោះ។
យោងតាមក្រុមហ៊ុន Forrester បានឱ្យដឹងថា Samsung នៅតែដើរក្រោយក្រុមហ៊ុន Apple នៅក្នុងទីផ្សារភាគច្រើន។ លោក Husson បាននិយាយថា ការដាក់ឱ្យដំណើរការនេះបានផ្តល់ឱ្យ Samsung នូវ "ឱកាស" ដើម្បីតាមទាន់។ "ដោយសារការលំបាករបស់ក្រុមហ៊ុន Huawei កង្វះការបញ្ជាក់ម៉ាកយីហោរបស់ក្រុមហ៊ុន Xiaomi នៅអឺរ៉ុប ហើយ Apple នឹងមិនបញ្ចេញ iPhone 14 មុនដំណាច់ឆ្នាំ 2022, Samsung មានពេលពីរបីខែដើម្បីបង្កើតភាពជាអ្នកដឹកនាំនៅក្នុងទីផ្សារកម្រិតខ្ពស់បាន" ។
ជួរថ្មីរួមមាន Samsung Galaxy S22, Samsung Galaxy S22+ និង Samsung Galaxy S22 Ultra។ S22 និង S22+ មានកាមេរ៉ាទំហំ 50 megapixel ultra-wide និង 3x optical zoom។ S22 Ultra មានកាមេរ៉ាខាងក្រោយទំហំ 108 មេហ្គាភិចសែល ជាមួយនឹង 10x optical zoom ។ ឧបករណ៍ចាប់សញ្ញាគុណភាពបង្ហាញខ្ពស់បន្ថែម ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Samsung ប៉ុន្តែត្រូវបានបង្ហាញជាលើកដំបូងដោយក្រុមហ៊ុនចិន Xiaomi នៅពេលដែលវាបានប្រកាសលក្ខណៈពិសេសនៅក្នុងទូរស័ព្ទ Mi CC9 Pro Premium របស់ខ្លួនក្នុងឆ្នាំ 2019 ។
Samsung កំពុងដាក់បញ្ចូលប៊ិច S-Pen របស់ខ្លួនជាមួយនឹង S22 Ultra ដែលជាអ្វីដែលពីមុនមានសម្រាប់តែឧបករណ៍ Note របស់ខ្លួន និងទូរស័ព្ទដែលអាចបត់បានគឺ Galaxy Fold 3។ នៅក្នុងព្រឹត្តិការណ៍នេះ Samsung ក៏បានបង្ហាញនូវថេប្លេតស៊េរីថ្មីផងដែរ។ Galaxy Tab S8 និង S8+ របស់វាមានអេក្រង់គុណភាពបង្ហាញខ្ពស់ ជម្រើស 5G និង S-Pens ។ ស្មាតហ្វូននឹងចេញលក់ជាទូទៅនៅថ្ងៃទី១១ ខែមីនា៕
អត្ថបទដកស្រង់ពី Jane Wakefield
បកប្រែនិងកែសម្រួលដោយ Mr. Blue