BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Samoa ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាមួយចិនក្នុងអំឡុងពេលដែលប៉ាស៊ីហ្វីកជំរុញដោយចិន

ថ្ងៃសៅរ៍, 28 ខែឧសភា 2022 15:56  គុន ច័ន្ទរដ្ឋា

photo_2022-05-28_15-45-06

Theguardian-

 ប្រទេស Samoa បានចុះហត្ថលេខាទ្វេភាគីជាមួយចិនកាលពីថ្ងៃសៅរ៍ ដោយសន្យាឲ្យមានកិច្ចប្រតិបត្តិការណ៍យ៉ាងអស្ចារ្យ ខណៈដែលរដ្ឋមន្រ្តីក្រសួងការបរទេសប៉េកាំងបន្តទស្សនកិច្ចវិលជុំនៅក្នុងប៉ាស៊ីហ្វីកដែលបណ្តាលឲ្យមានការរាលដាលនូវការខ្វាយខ្វល់ក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច។ សេចក្តីលំអិតនៃទំនាក់ទំនងមិនមានភាពច្បាស់លាស់ ហើយបានលេចចេញមកនៅចំពាក់កណ្តាលពេលដែលគណប្រតិភូចិនបានធ្វើដំណើរទស្សនកិច្ចវិលជុំចំនួន៨ប្រទេស ប៉ុន្តែការបែបកធ្លាយចេញមកនូវពង្រាងនៃកិច្ចព្រមព្រៀងដែលបានបញ្ជូនទៅប្រទេសប៉ាស៊ីហ្វីកជាច្រើនគឺជាផែនការដែលបានគូសវាសក្នុងការពង្រីកសន្តិសុខនិងសេដ្ឋកិច្ច។

បេសកកម្មបានជំរុញឲ្យមេដឹកនាំបស្ចឹមប្រទេសនិងដៃគូរដែលជាសមភាគីក្នុងតំបន់ច្រានចេញនូវការប៉ុនប៉ងណាមួយរបស់ចិនដើម្បីពន្លូតនូវសន្តិសុខរបស់ខ្លួនដើម្បីឈានទៅដល់ពាសពេញនៅក្នុងតំបន់។ រដ្ឋាភិបាល Samoa បានបញ្ជាក់នៅក្នុងសន្និសិទ្ធសារព័ត៌មានដែលចេញពីថ្ងៃសៅរ៍ថារដ្ឋមន្ត្រីក្រសួងការបរទេសចិន Wang yi និងនាយករដ្ឋមន្ត្រី Sambo , Fiame Naomi Mata ‘afa បានជួបនិងពិភាក្សា ពីបញ្ហាបំរែបំរួលអាកាសធាតុជម្ងឺរាតត្បាតសាកល សន្តិភាពនិងសន្តិសុខ។

ប្រព័ន្ធផ្ស័ព្វផ្សាយនៅនឹងកន្លែង ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងការចុះហត្ថលេខានៃកិច្ចព្រមព្រៀង ប៉ុន្តែមិនមានសំណួរត្រូវបានចោទសួរឡើយ។ កាលពីពេលមុន អ្នកកាសែតបានស្វែងរកការចុះផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់ Wang yi នៅក្នុងកោះសូឡូម៉ុង ប៉ុន្តែកាសែតអន្តរជាតិត្រូវបានរារាំងមិនឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍សារព័ត៌មាន ខណៈដែលអ្នកកាសែតដែលត្រូវចូលរួមត្រូវបានកំណត់យ៉ាងតឹងរ៉ឹងមិនឲ្យបញ្ចេញសមត្ថភាពក្នុងការសួរសំណួរ។

ប្រទេស Samoa បានបញ្ចេញឲ្យដឹងថា ចិននឹងបន្តផ្តល់នូវការគាំទ្រការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធទៅលើគ្រប់វិស័យនិងមានរចនាសម្ព័ន្ធថ្មីសំរាប់គំរោងក្នុងពេលអនាគតដើម្បីកំណត់នូវការព្រមព្រៀងគ្នាទៅវិញទៅមក។  "Samoa និងសាធារណរដ្ឋប្រជាមានិតចិននឹងបន្តប្រឹងប្រែងនូវកិច្ចសហប្រតិ្តការណ៍ដែលនឹងនាំមកនូវផលប្រយោជន៍និងការប្តេជ្ញាចិត្តរួម" ថ្លែងនៅក្នុងសន្និសិទ្នកាសែត។ ខណៈដែលមិនមានការបញ្ជាក់នូវកិច្ចព្រមព្រៀងជាក់លាក់រវាងរដ្ឋាភិបាលនៃ Samoa និងចិន នាយករដ្ឋមន្ត្រីដែលទើបនឹងជាប់ឆ្នោតថ្មីនៅក្នុងប្រទេសអូស្ត្រាលី Anthony Albanese បាននិយាយកាលពីថ្ងៃសៅរ៍ថារដ្ឋាភិបាលសហព័ន្ធមុនបានធ្វើទំនាក់ទំនងជាមួយប្រជាជាតិក្នុងតំបន់ប៉ាស៊ីហ្វីករួចទៅហើយ៕


ថ្ងៃសៅរ៍, 28 ខែឧសភា 2022 15:56  គុន ច័ន្ទរដ្ឋា