BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Sai បង្កើតយុទ្ធនាការសប្បុរសធម៌ “Run with Sai” ដើម្បីមូលនិធិជួយកុមារមានជំងឺមហារីកនៅមន្ទីរពេទ្យកុមារអង្គរ

ថ្ងៃសុក្រ, 04 ខែវិច្ឆិកា 2022 16:56  BeeTube News

313003292_6430085533673924_5866972568203190265_n

ម្ចាស់បទចំរៀង«ងប់ងល់» លោកសាយបានត្រលប់មកជាមួយនឹងយុទ្ធនាការសប្បុរសជាថ្មីម្តងទៀតហើយដែលមានឈ្មោះថា«រត់ជាមួយសាយ ៤សែនជំហ៊ាន»។ កាលកន្លងទៅមុនៗ លោកសាយធ្លាប់បានធ្វើយុទ្ធការរត់បែបនេះរួចមកហើយនិងទទួលបានជោគជ័យនៅក្នុងការធ្វើមូលនិធិប្រាក់ ១ពាន់លានរៀល។ សំរាប់យុទ្ធនាការសំរាប់លើកនេះផងដែរ លោកសាយមានបំណងបង្កើនប្រាក់រៃអង្គាសរបស់ខ្លួនអោយបានទ្វេមួយជាពីរដើម្បីទទួលបានប្រាក់ ២ពាន់លានរៀលដើម្បីជួយសង្គ្រោះដល់កុមារមានជំងឺមហារីកបានរហូតទៅដល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១ម៉ឺន​​​ករណី។ លោកសាយឆ្លៀតឳកាសបន្ថែមថាកុមារក៏អាចមានជំងឺមហារីកដែរ ហើយពួកគេត្រូវតែបានទទួលបានការព្យាបាលតាំងពីដំបូងឡើយ ជាទូទៅកុមារក្នុងចំណោម៥នាក់ដែលមានជំងឺមហារីក មានតែកុមារម្នាក់ប៉ុណ្ណោះដែលអាចរួចផុតពីគ្រោះថ្នាក់បាន។ សព្វថ្ងៃនេះមន្ទីរពេទ្យកុមារអង្គរបានជួយសង្គ្រោះពួកគេដោយឥតគិតថ្លៃ ម្ល៉ោះហើយលោកចង់មានបំណងរៃអង្គាសថវិកាដើម្បីឧបត្ថម្ភថ្លៃថវិកាព្យាបាលទៅកាន់កុមាររងគ្រោះទាំងនោះ។ យ៉ាងណាផងដែរទាក់ទងទៅនឹងយុទ្ធការរត់់ជាមួយសាយលើកនេះមានការផុសផុលមិនចាញ់លើកមុនៗេបស់លោកឡើយ សិល្បករជាច្រើនរូបត្រូវបានអញ្ជើញជាកិត្តិយសដោយលោកផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោក។ គំរោងយុទ្ធនាការមួយនេះគឺមានរយៈពេល៩ថ្ងៃ នឹងត្រូវរត់កាត់ខេត្តនិងក្រុងចំនួន៥ដែលមានចម្ងាយសរុបប្រហែល៣០៣គីឡូម៉ែត្រស្មើនឹង៤សែនជំហ៊ាន។ ទស្សនិកជនក៏អាចធ្វើការបរិច្ចាកថវិការបស់អ្នកទាំងអស់គ្នាផ្ទាល់តាមរយៈគណនី ABA របស់មន្ទីរពេទ្យកុមារអង្គរបានដែលមានលេខ 000 320 555 និងគណនី Wing ប្រាក់រៀលទៅកាន់លេខ 9122 និងប្រាក់ដុល្លាទៅកាន់លេខ 8122។

 


ថ្ងៃសុក្រ, 04 ខែវិច្ឆិកា 2022 16:56  BeeTube News