ស្របពេលសង្គ្រាម Diss Track កំពុងផ្អើលផ្ទុះកក្រើកឡើងនៅលើសង្វៀនបណ្តាញសង្គម ខណៈពេលជាមួយគ្នាដែលលោក Sai ក៏កំពុងដំណើរកម្មវិធីសប្បុរសធម៌យុទ្ធនាការ «រត់ជាមួយសាយ៤សែនជំហ៊ាន» ដើម្បីបរិច្ចាកដល់កុមារមានជំងឺមហារីកនៅមន្ទីរពេទ្យកុមារអង្គរផងដែរ។
ដូច្នេះហើយលោកSai ក៏បានស្នើរសុំដល់ Rapper ទាំងពីរដោយរួមមានលោកជីដេវីត និងលោកវណ្ណដាអោយចូលរួមនៅក្នុង Challenge មួយហៅថា Diss Donation ពោលគឺពួកគេទាំងពីរនឹងខិតខំប្រឹងប្រែងសម្តែងសិល្បៈ Diss Track ជាមួយគ្នាដើម្បីមកកាន់មហាជនទស្សនា ហើយក៏ដើម្បីនាំគ្នារួបរួមចូលរួមបរិច្ចាកប្រាក់ដល់កុមាររងគ្រោះទាំងអស់គ្នាផងដែរ។ យ៉ាងណាមិញផងដែរ លោកជីដេវីតក៏បានការឆ្លើយតបឡើងនៅក្រោមការបង្ហោះរបស់លោកសាយ ជាមួយនឹង Screenshot ទឹកប្រាក់បរិច្ចាកចំនួន១០០ដុល្លា រួមជាមួយសារថា វាមិនមែនអំពីសិល្បៈនៃការ Diss គ្នាទៅវិញទៅមកនោះទេ តែឆ្លះបញ្ចាំងអំពីទឹកចិត្ត និងភាពកក់ក្តៅរបស់លោកសាយទៅវិញទេមានទៅកាន់កុមារទាំងនោះដែលធ្វើអោយគ្រប់គ្នាចង់បរិច្ចាក។ លោកសាយក៏បានសម្តែងអំណរអរគុណជាមួយក្តីរំភើប និងផ្តាំបន្តថាអោយពួកគេជួយចូលរួមផ្សព្វផ្សាយបន្តដើម្បីអោយមនុស្សកាន់តែច្រើនដឹងដំណឹងនៃការបរិច្ចាកនេះ។
ប៉ុន្តែយើងនៅមិនទាន់បានដំណឹងនៃការបរិច្ចាកពីខាងរបស់លោកវណ្ណដានៅឡើយទេ។ គួរបញ្ជាក់ផងដែរការផ្សព្វផ្សាយនៃ Challenge Diss Donation មួយនេះរបស់លោកសាយបានធ្វើអោយមហាជនជាច្រើននាក់នាំគ្នាធ្វើការបរិច្ចាកប្រាក់ជាហូរហែជាមួយនឹង Screen Shot របស់ពួកគេនៅក្រោមការបង្ហោះមួយនោះរបស់លោកសាយ។