ប្រព័ន្ធការពារដែនអាកាសដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គ្រាម ជាពិសេសនៅក្នុងជម្លោះដែនអាកាសរវាងអ៊ុយក្រែន និងរុស្ស៊ី។ ភាគីទាំងពីរបានប្រមូលផ្តុំនូវប្រព័ន្ធការពារដែនអាកាសជាច្រើន។ ជាឧទាហរណ៍អ៊ុយក្រែនបានបង្អួតនូវប្រព័ន្ធ Patriot ដ៏មានតម្លៃខ្ពស់របស់ខ្លួនទទួលបានពីសហរដ្ឋអាមេរិកដែលអាចស្ទាក់ចាប់កាំជ្រួចមីស៊ីលជាច្រើនប្រភេទយ៉ាងធំទូលាយ។ ម៉្យាងវិញទៀតនៅឃ្លាំងអាវុធរបស់រុស្ស៊ីវិញគឺមានរួមបញ្ចូលនូវប្រព័ន្ធ S400 Triumph ដែលជាប្រព័ន្ធមីស៊ីលអាកាសរយៈចម្ងាយឆ្ងាយឭជាមួយនឹងប្រវែងរហូតដល់ 400គ.ម.។ ខណៈដែលអ្នកបន្តតំណែងរបស់វាប្រព័ន្ធS500វិញក៏បានសន្យាថានឹងពង្រឹងបន្ថែមទៀតនូវសមត្ថភាពប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីផងដែរ។ ប្រព័ន្ធមីស៊ីល S500 ដ៏ទំនើបនេះត្រូវបានទាក់ទាញចំណាប់អារម្មណ៍ជាសាធារណៈដំបូងនៅក្នុងឆ្នាំ 2015 នៅខណៈពេលដែលវាកំពុងស្ថិតនៅក្នុងដំណាក់កាលរចនានៅឡើយ។ នៅឆ្នាំ 2021 ប្រទេសរុស្ស៊ីបានប្រកាសថាក្រុមហ៊ុនរដ្ឋរបស់ខ្លួនAlma's ,ដែលជាអ្នកអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីល S500 នេះ នឹងធានាកិច្ចសន្យាសម្រាប់ប្រព័ន្ធទាំង 10 ជាមួយនឹងការបញ្ជូនមកដែលរំពឹងថានឹងចាប់ផ្តើមនៅក្នុងពាក់កណ្តាលឆ្នាំ2022។ ទោះយ៉ាងណាក៏ដោយ ការពន្យារពេល និងបញ្ហាមួយចំនួនបានរារាំងការបញ្ចេញប្រព័ន្ធការពារដែនអាកាសនេះ។
ការវិវឌ្ឍន៍ថ្មីៗបង្ហាញថា ការផ្លាស់ប្តូរគឺកំពុងកើតឡើង គឺដោយសារកាលពីថ្ងៃទី23ខែមេសានេះលោកឧត្តមសេនីយ៍ Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបង្ហាញថា ប្រព័ន្ធប្រឆាំងមីស៊ីលS500 ចុងក្រោយបង្អស់នឹងត្រូវបានបញ្ជូនដល់កងកម្លាំងយោធារុស្ស៊ីចាប់ផ្តើមពីឆ្នាំ2024នេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថាប្រព័ន្ធទាំងនេះនឹងមានពីរផ្សេងគ្នាគឺទម្រង់ប្រព័ន្ធមីស៊ីលការពារមីស៊ីលផ្លោង និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ។ ប្រព័ន្ធS500នេះគឺជាប្រព័ន្ធត្រូវបានបង្កើតឡើងដើម្បីការពារប្រឆាំងនឹងវត្ថុគំរាមកំហែងអវកាសផ្សេងៗ។ វាមានសមត្ថភាពក្នុងការស្ទាក់ចាប់មីស៊ីលផ្លោងអន្តរទ្វីប, មីស៊ីលគ្រូសលឿនជាងសំលេងយានអវកាស, ដ្រូន, ផ្កាយរណបគន្លងផែនដីទាបបាញ់បង្ហោះពីយានអវកាសជាដើម។ ជាមួយនឹងចម្ងាយរហូតដល់ 600 គីឡូម៉ែត្រសម្រាប់ប្រឆាំងមីស៊ីលឆ្លងទ្វីប និងចម្ងាយ ៥០០ គ.មសម្រាប់ប្រព័ន្ធការពារដែនអាកាស វាអាចចូលរួមជាមួយនឹងគោលដៅនៅក្នុងរយៈកំពស់ពី 180 ទៅ 200 គីឡូម៉ែត្រ។ S500ភ្ជាប់មកជាមួយប្រព័ន្ធរ៉ាដាកម្រិតខ្ពស់មានយាន រ៉ាដាចំនួន ៤ គ្រឿងក្នុងបាក់តឺរីនីមួយៗ។ ជាមួយនឹងរ៉ាដាទំនើបទាំងនេះ ប្រព័ន្ធ S500 អាចរកឃើញគោលដៅបាញ់ផ្លោង និងគោលដៅអាកាសទាំងពីរនៅចម្ងាយដ៏គួរឱ្យចាប់អារម្មណ៍។ វាអាចសម្គាល់បានគោលដៅបាញ់ផ្លោងបានចម្ងាយរហូតដល់ទៅ ២០០០ គីឡូម៉ែត្រនិងវត្ថុគំរាមកំហែងក្នុងអាកាសរហូតដល់ ៨០០ គីឡូម៉ែត្រពីចម្ងាយ។ ជាជាងត្រាប់តាមប្រព័ន្ធ S400 ប្រព័ន្ធ S500 គឺមានគោលបំណងធ្វើឱ្យប្រសើរជាងមុន។