BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឥណ្ឌាមានបំណងនឹងប្រើប្រាស់ប្រព័ន្ធមីស៊ីល S-400 ដើម្បីការពារប្រឆាំងទៅនឹងការគំរាមកំហែងរបស់ប៉ាគីស្ថាននិងចិន

ថ្ងៃពុធ, 18 ខែឧសភា 2022 15:40  គុន ច័ន្ទរដ្ឋា

rezultat-patrulirovaniya-britancy-nauchilis-blokirovat-zrk-s-400-x21uh9le-1601892481

មុនខែមិថុនា ឆ្នាំ២០២២ ឥណ្ឌាមានបំណងនឹងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល S-400 ដែលបានទទួលពីរុស្ស៊ីដើម្បីការពារខ្លួនឯងប្រឆាំងនឹងការគំរាមកំហែងពីចិននិងប៉ាគីស្ថាន ប្រធានចារកម្មមន្ទីរប៉ង់តាហ្គោនបានប្រាប់សភាអាមេរិក។ ឥណ្ឌាបានចាប់ផ្តើមទទួលនូវការដឹកជញ្ជូននៃប្រព័ន្ធមីស៊ីលការពារ S-400 ពីរុស្ស៊ីក្នុងខែធ្នូ ឆ្នាំមុន ឧត្តមសេនីយ៍ត្រី Scott Berrier នាយកនៃអង្គការចារកម្មបានប្រាប់សមាជិកគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកសេវាកម្មអាវុធក្នុងអម្លុងពេលការប្រជុំសភាថ្មីៗនេះ។

នៅក្នុងខែតុលា ឆ្នាំ២០២១ យោធាឥណ្ឌាបានស្វែងរកទិញប្រព័ន្ធស៊ើបការជឿនលឿនដើម្បីពង្រឹងព្រំប្រទល់ដីនិងទឹក និងពង្រឹងសមត្ថភាពក្នុងការវាយលុក និងការពារប្រព័ន្ធអុិនទែណែតរបស់ខ្លួន។ "នៅក្នុងខែធ្នូ ឥណ្ឌាបានទទួលនូវការដឹកជញ្ជូនជាដំបូងរបស់ខ្លួននៃប្រព័ន្ធការពារ S-400 និងមានគោលបំណងដើម្បីប្រតិបត្តិការណ៍សម្ព័ន្ធនេះ ដើម្បីការពារនិងប្រឆាំងជាមួយនឹងការគំរាមកំហែងរបស់ចិន និងប៉ាគីស្ថាន មុនខែមិថុនា ឆ្នាំ២០២២" Berger បាននិយាយ។ "ឥណ្ឌាបានបន្តអភិវឌ្ឍនូវភាពលឿនជាសម្លេងរបស់ខ្លួន លើវិស័យ Balistic Cruises និងសមត្ថភាពការពារដែនអាកាស ដែលខ្លួនបានធ្វើការសាកល្បងក្នុងឆ្នាំ២០២១។

1063251056_0_302_4853_2927_1000x541_80_0_0_6e91848f9115454491aa5d50c9aa24c8

"ឥណ្ឌាបានបង្កើននូវចំនួនផ្កាយរណបនៅក្នុងតារាវិថី និងបានពង្រីកនូវកម្មសិទ្ធនៃលំហរអាកាសរបស់ខ្លួន ដែលទំនងជាពងមរីកនូវសមត្ថភាពក្នុងការវាយលុកក្នុងលំហរអាកាស" លោកនិយាយ។ Berrier បានប្រាប់សមាជិកសភាថាទីក្រុង NewDelhi កំពុងធ្វើការប្រដេញនូវការធ្វើទំនើបកម្មយោធា និងខិតខំប្រឹងប្រែងនៅក្នុងលំហរអាកាស លើដី ទឹក និងយុទ្ធសាស្ត្រនៃកម្លាំងនុយគ្លេអ៊ែរនៅក្នុងស្រុក ដែលជាផលិតផលសំរាប់ការការពារ។ ឥណ្ឌាបានបោះជំហាន ក្នុងការរៀបចំដាក់បញ្ចូលនូវទីបញ្ជាការរួម ដើម្បីនឹងធ្វើឲ្យមានការរីកចំរើនសមត្ថភាពរួមនៃសេវាកម្មយោធាទាំង៣ផ្នែក។

ចាប់តាំងពីឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានផ្តល់នូវវិស័យអាទិ៍ភាពដើម្បីពង្រឹងនូវសេដ្ឋកិច្ចឥណ្ឌាដោយពង្រីកនូវឧស្សហកម្មការពារក្នុងស្រុក និងរៀបចំនូវបញ្ជីរនាំចូលដែលអវិជ្ជមានដើម្បីកាត់បន្ថយនូវការទិញអាវុធពីបរទេស។ ទំនាក់ទំនងនៃការការពារដ៏យូរលង់រវាងឥណ្ឌានិងរុស្សីនៅតែមានភាពខ្លាំងក្លា ដោយបានបង្កើត៎ឲ្យមានរូបមន្ត 2+2 ក្នុងការជជែកគ្នាកាលពីខែធ្នូ។ គឺជាការរួមគ្នារវាងការបរទេសនិងការពារជាតិដែលឥណ្ឌាកាលពីពេលមុនមានតែជាមួយសហរដ្ឋអាមេរិក ជប៉ុន និងអូស្រ្តាលីតែប៉ុណ្ណោះ។ "ឥណ្ឌាបានរក្សាជំហរអព្យាក្រិតលើការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន និងបន្តអំពាវនាវឲ្យមានសន្តិភាព" Berrier បានប្រាប់សមាជិកសភា៕


ថ្ងៃពុធ, 18 ខែឧសភា 2022 15:40  គុន ច័ន្ទរដ្ឋា