BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] តើ S-300 រុស្ស៊ីបាញ់ទម្លាក់ MiG-29 អ៊ុយក្រែនដោយរយៈចម្ងាយ៦០គ.មដូចម្តេច?

ថ្ងៃពុធ, 03 ខែកក្កដា 2024 08:39  BeeTube News

photo_1_2024-07-03_08-27-16

នៅថ្ងៃដ៏តានតឹងមួយនៅចុងខែឧសភា ឆ្នាំ2024, នៅជិតតំបន់ Volchansk, មានយន្តហោះចម្បាំង mig29 អ៊ុយក្រែនចំនួនពីរបានបើកការវាយប្រហារតាមអាកាសលើទីតាំងរុស្ស៊ី។ តែពួកគេមិនបានដឹងទេថា ប្រព័ន្ធប្រឆាំងយន្តហោះរុស្ស៊ី S300 នៅតំបន់ Belgorod បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការឆ្លើយតបនឹងពួកគេ។ ប្រព័ន្ធនេះបាន​បាញ់​មីស៊ីល​ចំនួន​បី​គ្រាប់ ដែល​ក្នុងនោះមានមួយ​គ្រាប់​បាន​បាញ់ទំលាក់យន្តហោះ mig29 ខណៈពេលដែលពីរគ្រាប់ផ្សេងទៀតត្រូវបានខកខានឳកាស ដែលអនុញ្ញាតឱ្យយន្តហោះ mig29 ទីពីរទៀតអាចជ្រៀតជ្រែកចូលបាន។ ហេតុការណ៍​នេះ​បានធ្វើ​ឲ្យ​យើង​ឆ្ងល់​ថា​ តើមានរឿងអ្វីកើតឡើងប្រាកដ និងប្រព័ន្ធ s300នេះអាចបាញ់ទំលាក់យន្តហោះ mig29 នេះដោយរបៀបណា? Volchansk ដែលជាកន្លែងដែលយន្តហោះ Mig 29s បានហោះហើរលើមានទីតាំងនៅព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែនប្រហែល ៦០ គីឡូម៉ែត្រពីតំបន់ belgorod ដែលជាកន្លែងដែល ប្រព័ន្ធs300 បានស្ថិតនៅឈរជើង។ 

photo_4_2024-07-03_08-27-16

នេះបើយោងតាមប្រភពរាយការណ៍បានអោយដឹងថា យន្តហោះ mig29 ដែលបានធ្លាក់នោះ គឺបានបុកទៅជាមួយនឹងភាគខាងត្បូងនៃទីក្រុង ហើយបានឆាបឆេះឡើងបណ្តាលមកពីការប៉ះពាល់នេះ។ បច្ចុប្បន្នមិនមានការអាប់ដេតថ្មីពីស្ថានភាពរបស់នាវិកបញ្ជាយន្តហោះនេះនោះទេ និងមិន​មាន​របាយការណ៍បញ្ជាក់ពី​ការ​ប្រើប្រាស់​ឆ័ត្រយោង​នៅលើនោះផងដែរ។ មានការនិយាយជាច្រើនអំពីយន្តហោះចម្បាំង mig29 ដែលពាក់ព័ន្ធនឹងហេតុការណ៍នេះ ដោយមានអ្នកខ្លះលើកឡើងថាយន្តហោះដែលធ្លាក់នេះប្រហែលជាមកពីកងទ័ពអាកាសស្លូវ៉ាគីហើយព្រោះប្រទេសស្លូវ៉ាគីបានឧបត្ថម្ភយន្តហោះចម្បាំងទាំងនេះចំនួន១៣គ្រឿងដល់អ៊ុយក្រែនកាលពីខែមីនា ឆ្នាំ២០២៣។ ដូច្នេះហេតុអ្វីបានជាវានៅតែអាចត្រូវបាញ់ទំលាក់ប្រសិនបើអ្នកបើកយន្តហោះអ៊ុយក្រែនត្រូវបានគេនិយាយថាមានជំនាញបែបនេះនោះ? ហេតុផលភាគច្រើនប្រហែលជាស្ថិតនៅលើសមត្ថភាពប្រព័ន្ធការពារដែនអាកាសរុស្ស៊ីនោះទេ ប្រព័ន្ធs300ត្រូវបានបង្កើតឡើងដោយសហភាពសូវៀត និងក្រោយមកដោយរុស្ស៊ី វាគឺជាប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយដ៏មានឥទ្ធិពលដែលត្រូវបាន​រចនា​ឡើង​ដើម្បី​ស្វែងរក តាមដាន និងស្ទាក់ចាប់វត្ថុគំរាមកំហែងផ្សេងៗរួមមានយន្តហោះ គ្រូសមីស៊ីល មីស៊ីលឆ្លងទ្វីប។ 

photo_3_2024-07-03_08-27-16

ដំណើរការស្វែងរកគឺចាប់ផ្តើមពីប្រព័ន្ធរ៉ាដា s300 ដែលរួមមានរ៉ាដាឃ្លាំមើល Big Bird 64 n6e និងរ៉ាដាចូលរួម 30 n6e flap lid។ វាអាចរកឃើញគោលដៅរហូតដល់រយៈចម្ងាយ300គីឡូម៉ែត្រនិងអាចតាមដានបានច្រើនគោលដៅក្នុងពេលដំណាលគ្នា។ នៅពេលដែលគោលដៅត្រូវបានរកឃើញ រ៉ាដា Flap Lid បានចូលខ្លួនមកផ្តល់ការតាមដាន និងកំណត់គោលដៅអោយកាន់តែច្បាស់លាស់។ រ៉ាដា Flap Lid គឺមានសារសំខាន់ដែលធានាថាមីស៊ីលអាចភ្ជាប់ទៅនឹងគោលដៅ។ វាបានកំណត់ទៅនឹងគោលដៅ និងតាមដានទីតាំង ល្បឿន និងគន្លងរបស់គោលដៅ។ បន្ទាប់ពីភ្ជាប់ទៅនឹងគោលដៅនោះហើយ ក្រុមអ្នកបញ្ជានិងគ្រប់គ្រងប្រព័ន្ធ s300 បានធ្វើការវិភាគទិន្នន័យដើម្បីជ្រើសរើសមីស៊ីលដែលសក្តិសមសម្រាប់ប្រតិបត្តិការស្ទាក់ចាប់នេះ។ នៅពេលដែលមីស៊ីលត្រូវបានបាញ់ វាទទួលបានការកែតម្រូវនៅពាក់កណ្តាលជើងហោះហើរពីរ៉ាដា flap lid ដើម្បីធានាថាវានៅតែអាចរក្សានៅលើគន្លងដដែល។ នៅពេលដែលមីស៊ីលចូលដល់ដំណាក់កាលចុងក្រោយ គោលបំណងរបស់មីស៊ីលគឺដើម្បីបំផ្ទុះក្បាលគ្រាប់របស់វានៅជិតគោលដៅដែលបង្កើនឱកាសជោគជ័យនៃការស្ទាក់ចាប់។ ប្រព័ន្ធរ៉ាដា s300 កម្រិតខ្ពស់ ជាមួយនឹងយន្តការបញ្ជា និងគ្រប់គ្រង និងបច្ចេកវិទ្យាដឹកនាំមីស៊ីល អនុញ្ញាតឱ្យវាអាចស្វែងរកឃើញ និងស្ទាក់ចាប់គោលដៅបាននៅក្នុងរយៈចម្ងាយប្រហែលជិត ៦០ គ.ម.។

photo_2_2024-07-03_08-27-16


 


ថ្ងៃពុធ, 03 ខែកក្កដា 2024 08:39  BeeTube News