BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើបទតារារ៉េប RuthKo “Stay The Same” Disstrack Khmeng Khmer មែនដែររឺទេ?

ថ្ងៃពុធ, 01 ខែមីនា 2023 11:16  BeeTube News

2023-03-01 11.06.28

កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅនេះ ម្ចាស់បទដ៏ល្បី«សុរា» តារារ៉េប RuthKo នៃក្រុមKlapYaHandzបានធ្វើការទំលាក់បទចម្រៀងរបស់ខ្លួនសាជាថ្មីក្រោមចំណងជើងថា«Stay The Same» នៅលើឆាណែលយូធូបផ្លូវការរបស់លោកផ្ទាល់។ គួរបញ្ជាក់ផងដែរសមាជិកនៃក្រុម KlapYaHandz ដទៃទៀតមានដូចជាលោក Vuthea, Vin Vitou, ពូឃ្លាំង, VI70, Khmer1Jivet, Siva, Dj Chee និងកញ្ញាSinSetsochhata ជាដើម។ ចំណែកបទចម្រៀងពេញនិយមជាច្រើនបទទៀតរបស់លោក RuthKo ដែលបានចេញផ្សាយទាំងនៅលើឆាណែលយូធូបផ្លូវការរបស់ក្រុមហ៊ុនចំរៀង KlapYaHandz ផងនិងនៅលើឆាណែលយូធូបផ្ទាល់ខ្លួនរបស់លោកផងមានដូចជាបទ«ឈូក» «កែខ្លួន» «Brotherhood» «OKG» «And Again» «ចចក» «សម្លកកូរ» និង«កិន្នរ» ជាដើម។ 

2023-03-01 11.09.46

គួរអោយចាប់អារម្មណ៍ផងដែរបទចម្រៀងនៅក្រោមស្នាដៃផលិតរបស់ក្រុមហ៊ុន KlapYahandz តែងតែមានរសជាតិបែបខ្មែរជានិច្ច ដោយក្រោមការប្រមែប្រមូលសិល្បករខ្មែរ និងស្នាដៃនិពន្ធខ្មែរពិតៗនិងបានរំលេចចេញទៅតាមគ្រប់ទំរង់សិល្បៈតន្រ្តីដែលមានដូចជាចង្វាក់ហ៊ីបហប់ ,R&Bនិង Alternative Music។ ជាក់ស្តែងនៅក្នុងបទចម្រៀង«Stay the same» មួយនេះផងដែរក៏បានឆ្លុះបញ្ចាំងនៅទិដ្ឋភាពរស់នៅនៃសង្គមខ្មែរមួយផ្នែកផងដែរបង្ហាញនៃការវិវត្តរបស់សង្គមមនុស្សរាប់ចាប់តាំងពីជំនាន់មុន។ លោក RuthKoបានបង្ហាញខ្លួនរបស់លោករស់នៅជាមួយនឹងមនុស្សជំនាន់មុន ដែលនេះបង្ហាញពីខនសិបថ្មីនៃបទចម្រៀងរបស់លោកមួយនេះដែលលោកមិនបានផ្លាស់ប្តូរទៅណា។ 

ទាក់ទងនឹងការរ៉េបស៊កសៀតបែបនេះថា«I don't change Cause of fame  Still fuck with the gang Never change  Forget who I am Bitch I stay the same » ហាក់ដូចជាលោកកំពុង Disstrack អោយតារាហ៊ីបហប់ណាម្នាក់។ តើនោះអាចជាក្រុមក្មេងខ្មែរដែររឺទេ? ព្រោះបន្តមកលោកក៏បានរ៉េបថាមិនដឹងលេងចរឹកទៅណា ព្រោះថាឃើញថាមិនការ មិនដឹងលេងចរឹកទៅណា ព្រោះថាវាគ្មានអីអស្ចារ្យ មិនដឹងលេងចរឹកទៅណា ត្រឹមមនុស្សម្នាក់ដែលធម្មតា មិនដឹងលេងចរឹកទៅណា មិនចេះលេងដូចពួកអាកាកតារា និងតាមរយៈការស៊កសៀតតាមរយៈចំណងជើងចំរៀងថា«Stay the same»។ តើទស្សនិកជនយល់ឃើញយ៉ាងណា? Let me know in your comment below!

2023-03-01 11.09.30

2023-03-01 11.09.36

2023-03-01 11.09.41


 


ថ្ងៃពុធ, 01 ខែមីនា 2023 11:16  BeeTube News