BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

RuthKo Collab ជាមួយ វុទ្ធា នូវបទថ្មីសម្រាប់ចូលឆ្នាំ “បងមកពីស្រុកលិច”

ថ្ងៃចន្ទ, 11 ខែមីនា 2024 15:02  BeeTube News

12 (1)-2

កាលពីថ្ងៃទី១០ ខែមីនាកន្លងទៅនេះ តារាចម្រៀងនៃផលិតកម្ម Klapyahandz ទាំងពីររូប លោក RuthKo និងលោកវុទ្ធាបានរួមដៃគ្នាធ្វើការបង្ហើបឡើងនូវបទចម្រៀងថ្មីរបស់ពួកគេមួយបទដែលគ្រោងនឹងចេញឆាប់ៗនេះ។ ដោយបទចម្រៀងនេះគឺមានចំណងជើងថា«បងមកពីស្រុកលិច» រឺហៅថា«កន្រ្ទឹមWestside» ដែលត្រូវបានចែករំលែកឡើងទាំងនៅបណ្តាញសង្គមហ្វេសប៊ុក Tik Tok និង Instagram។ នៅក្នុងនោះផងដែរ លោក RuthKo បានធ្វើការបង្ហោះឡើងនូវប្លង់ច្រៀងរបស់លោកនៅលើគណនីរបស់លោក ខណៈលោកវុទ្ធាវិញក៏បានធ្វើការបង្ហោះឡើងនូវប្លង់ច្រៀងរបស់លោកវិញដូចគ្នានៅលើគណនីរបស់លោក។ 

គួរអោយចាប់អារម្មណ៍ផងដែរថា នៅលើបទចម្រៀងនេះ ពួកលោកបានប្រើជាមួយនឹង Hashtag ឡើងថា បងមកពីលិច បាត់ដំបង បន្ទាយមានជ័យ Westside ដែលនេះសបញ្ជាក់បានថាទាំងនេះគឺសុទ្ធសឹងជាទីតាំងដែលពួកគេនឹងត្រូវផ្តិតយកទិដ្ឋភាពនៃ M/V មួយនេះ។ គួរបញ្ជាក់ផងដែរថា លោក RuthKo និងលោកវុទ្ធាធ្លាប់បាន Collab បទចម្រៀងជាមួយគ្នាមួយចំនួនរួចមកហើយ ដោយពួកគេថែមទាំងជាដៃគូរួមផលិតកម្មជាមួយគ្នាដ៏យូរអង្វែងថែមទៀតផង។ 

នៅក្នុងនោះមានបទចម្រៀងដូចជា«កិន្នរ» និងបទ«ត្រឹមជាមិត្ត»។ គួររំលឹកផងដែរថា នាពេលនេះ សិល្បករថ្មីប្រចាំផលិតកម្ម Klapyahandz មួយរូបទៀតគឺជាលោក Gmengz ផងដែរដែលលោកនឹងត្រូវរួមដំណើរគ្នាជាមួយនឹងលោក RuthKo​​​ និងលោកវុទ្ធា ខណៈដែលនៅក្នុងការប្រកួត Rapper កន្លងមក លោកបានរួមដំណើរជាមួយនឹង Coach Norith នោះទេ។ ​​​តោះ! ទស្សនិកជនកុំភ្លេចធ្វើការ Check out បទថ្មីរបស់ផលិតកម្ម Klapyahandz មួយបទនេះផងណា!

photo_3_2024-03-11_14-55-49


 

 


ថ្ងៃចន្ទ, 11 ខែមីនា 2024 15:02  BeeTube News