BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Russh ទំលាក់បទថ្មី ft Goofy “ONTHERSIDE”

ថ្ងៃអង្គារ, 20 ខែកុម្ភៈ 2024 14:26  BeeTube News

36-1

កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅនេះ​​​ អតីតបេក្ខជន The Rapper រដូវកាលទី១ លោក Russh បានធ្វើការទំលាក់បទថ្មីរបស់លោករួមគ្នាជាមួយនឹងលោក Goofy Second Champion ប្រចាំរដូវកាលទី១។ ដោយបទចម្រៀងនោះមានចំណងជើងថា«ONTHERSIDE» និងត្រូវបានទំលាក់ឡើងនៅលើឆាណែលយូធូបផ្លូវការ និងទំព័រហ្វេសប៊ុក Goofy-20របស់លោក Goofy ផងដែរ ដោយលោក Goofy បានភ្ជាប់ឡើងជាមួយនឹងខេបសិនថា«Happy Birthday To Me» ដែលហាក់បង្ហាញថានេះគឺជាចំណងដៃរួមគ្នារវាងលោក និងលោក Russh សម្រាប់ជាកាដូនៅថ្ងៃកំណើតរបស់លោក។  ខណៈជាមួយគ្នានោះផងដែរ លោក Russh ក៏បានសរសេរសារខមមែនខាងក្រោមនោះថា«Enjoy your birthday Gife’s G»។ 

គួរអោយចាប់អារម្មណ៍ផងដែរថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ លោក Goofy បានត្រឹមពន្លយសារថា លោកនឹងមានកាដូពិសេសនៅក្នុងថ្ងៃកំណើតរបស់លោក ដែលលោកបានបង្ហោះឡើងជាមួយនឹង Teaser បទ«Love Arrow» របស់លោកដែលមិនទាន់ចេញផ្សាយទៅវិញ ធ្វើអោយមហាជនមានការយល់ច្រលំ និងភ្ញាក់ផ្អើលជាខ្លាំងនឹងការធ្វើស៊ីផ្លូវអារម្មណ៍របស់លោក Goofy។ ចំណែកឯគួរបញ្ជាក់ផងដែរថា Teaser បទ«ONTHERSIDE»របស់លោកនេះត្រូវបានទំលាក់ឡើងមុនត្រឹមតែរយៈពេល2ម៉ោងប៉ុណ្ណោះនៅលើបណ្តាញសង្គម Tik Tok មុននឹងឈានដល់ការទំលាក់ឡើងជាផ្លូវការនៅលើឆាណែលយូធូបតែម្តង។ និងសង្កេតឃើញថា បន្ទាប់ពីការចេញផ្សាយភ្លាម បទចម្រៀងនេះក៏បានផ្ទុះឡើងជាគំហុុកនៅលើបណ្តាញសង្គម Tik Tok និងកើនឡើងជាលំដាប់នៅលើឆាណែលយូធូបផងដែរ។

photo_3_2024-02-20_14-20-18

photo_4_2024-02-20_14-20-18


 


ថ្ងៃអង្គារ, 20 ខែកុម្ភៈ 2024 14:26  BeeTube News