BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីក្រុមទាហានរុស្ស៊ី Rusich ត្រូវការព័ត៌មានសំងាត់ផ្នែយោធានៃសមាជិករដ្ឋរបស់ណាតូ?

ថ្ងៃពុធ, 14 ខែធ្នូ 2022 15:42  BeeTube News

2022-12-14 15.34.02 (1)

ក្រុម neo-Nazi របស់រុស្ស៊ីកំពុងតែតាមរកពត៌មានសំងាត់អំពីទីតាំងព្រំប្រទល់ និងសកម្មភាពយោធានៅក្នុងតំបន់ Latvia, Lithuania និងEstonia។ ពត៌មានលំអិតអំពីហេដ្ឋារចនាសម្ព័ន្ធយោធានៃរដ្ឋតំបន់បាល់ទិចទាំង៣គឺកំពុងតែព្យាយាមតាមរកដោយក្រុមកម្លាំងទាហ៊ានប៉ារ៉ាមួយដែលហៅថា "Rusich" យោងទៅតាមគេហទំព័រកាសែត The Guardian។ នេះបង្កើតជាក្តីព្រួយបារម្ភមួយដែលថាក្រុមដៃស្តាំរបស់រុស្ស៊ីមានគំរោងក្នុងការវាយប្រហារលើអតីតរដ្ឋរបស់សហភាពសូវៀត ដែលនៅខណៈពេលនេះគឺជាសមាជិកនៃអង្គការណាតូ។ មានការបង្ហោះមួយនៅលើ Channel Telegram របស់ក្រុម Task Force Rusich ដែលបានធ្វើការស្នើសុំ Subscribers របស់ពួកគេនៅក្នុងប្រទេសនៃតំបន់បាល់ទិចធ្វើការចែករំលែកពត៌មាន។ ការបង្ហោះមួយនេះបានរុករកពត៌មានអំពីអង្គភាពយោធា មុខងារ និងទិន្នន័យរបស់សមាជិក សាច់ញាតិរបស់សមាជិក និងការធ្វើដំណើរផ្ទាល់ខ្លួនរបស់ពួកគេ។ វាក៏បានសាកសួរអំពីពត៌មានបន្ថែមទៅលើចលនានៃការដើរល្បាត ទីតាំងនៃព្រំប្រទល់ ប្រព័ន្ធ និងរថយន្តស៊ើបអង្កេតការណ៍ផងដែរ។ 

ក៏មានពត៌មានលំអិតអំពីប៉មទំនាក់ទំនង ឧបករណ៍សន្តិសុខព្រំដែន ទីតាំងកូអ័រឌីនេនៃឃ្លាំងឥន្ធនៈ និងប្រព័ន្ធសន្តិសុខព្រំដែនក៏ត្រូវបានស្នើសុំផងដែរ។ អ្នកជំនាញជឿជាក់ថាជំហ៊ានមិនធម្មតាដែលធ្វើឡើងដោយក្រុម Rusich ចង្អុលបង្ហាញពីការខកចិត្តទៅលើវិមានក្រឹមឡាំង។ អ្នកជំនាញបានចង្អុលបង្ហាញថាមានការកើនឡើងនៃភាពច្របូកច្របល់ជាច្រើនចំពោះក្រុមដៃស្តាំរបស់រុស្ស៊ីទៅលើស្ថានភាពសង្គ្រាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនកំពុងតែបន្ត។ អ្នកជំនាញបាននិយាយថាវិមានក្រឹមឡាំងគឺកំពុងស្ថិតនៅក្នុងជ្រុងគ្រោះថ្នាក់ដែលអាចបាត់បង់ការគ្រប់គ្រងក្រុមទាហ៊ានប៉ារ៉ាដៃស្តាំរបស់ពួកគេ។ ហើយក៏មានការភ័យខ្លាចកើនឡើងជាលំដាប់ផងដែរដែលថាក្រុមទាំងនេះអាចនឹងជ្រើសរើសប្រើវិធីខ្សែលើខ្លាំងជាងនេះទៀតដើម្បីគ្រប់គ្រងហ្គេមនៃសង្គ្រាម។ ការបង្ហោះចុងក្រោយគេបង្អស់របស់ក្រុមនេះបានលើកឡើងអំពីភាពភ័យខ្លាចនៃការកើនឡើងយ៉ាងឆាប់រហ័សនៃភាពតានតឹងជាមួយអង្គការណាតូ ប្រសិនបើពួកគេជ្រើសរើសធ្វើការវាយប្រហារលើរដ្ឋសមាជិកណាមួយនៃសម្ព័ន្ធនោះ។ ក្រុមទាហ៊ានប៉ារ៉ាដូចជាក្រុម Wagner បានបង្កើនឥទ្ធិពលរបស់ពួកគេតាមរយៈការបញ្ជូនទ័ពប្រយុទ្ធទៅកាន់អ៊ុយក្រែន។ 

2022-12-14 15.34.06

ប្រធានក្រុមអង្គភាពយោធាឯកជន Wagner លោក Yevgeny Prigozhin ដែលស្គាល់ម្យ៉ាងទៀតថា "Putin’s Chef" អាចមានសមត្ថភាពចូលទៅកាន់លោក Putin ដូចមន្ត្រីក្នុងស្ថាប័នរដ្ឋាភិបាលផ្លូវការដទៃទៀតដែរ។ Rusich គឺជាក្រុមរុស្ស៊ីដៃស្តាំដែលសព្វថ្ងៃនេះកំពុងតែដឹកនាំប្រតិបត្តិការដ៏ខ្លាំងក្លានៅក្នុងទីក្រុងម៉ូស្កូដើម្បីក្តោបក្តាប់ទីក្រុង Bakhmut របស់អ៊ុយក្រែន។ Rusich ឃោសនាខ្លួនឯងជាកងកម្លាំងអង្កេតការណ៍ និងវាយក្រហារដែលមានទំនាក់ទំនងនឹងក្រុម Wagner ផងដែរ។ អ្នកជំនាញបានលើកឡើងថាការខិតខំប្រឹងប្រែងប្រមូលថវិកាជាប្រចាំរបស់ពួកគេមិនត្រូវបានគាំទ្រឡើងដោយគ្រប់គ្រាន់ពីរុស្ស៊ីនោះទេ។ អ្នកប្រយុទ្ធនៃក្រុម Rusich មានភាពល្បីល្បាញដោយសារតែភាពសាហាវព្រៃផ្សៃរបស់ពួកគេនៅក្នុងប្រទេសស៊ីរី និងសង្គ្រាមនៅក្នុងតំបន់គ្រីមៀកាលពីឆ្នាំ២០១៤។ យោងតាមពត៌មានផ្តល់ឡើងដោយប្រភពបើកចំហមួយបានរាយការណ៍បង្ហាញឡើងពីវត្តមានរបស់អ្នកប្រយុទ្ធ Rusich នៅក្នុងតំបន់ Donbas, Kharkiv និង Kherson។ នៅក្នុងខែកញ្ញា នាយកដ្ឋានរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុម Rusich។ 

សារពត៌មានបានចោលឡើងជាសំនួរទៅលើថាតើនរណាជាអ្នកបញ្ជានៅពីលើទាំងមូលនៃក្រុមគាំទ្រវិមានក្រឹមឡាំងស្តាំនិយមទាំងនេះប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។ យើងទៅតាមសារពត៌មាន The Guardian បានលើកឡើងថា តើវាអាចនឹងចង្អុលបង្ហាញពីភាពប្រឡោះប្រហោងនៅក្នុងប្រព័ន្ធរបស់រុស្ស៊ីដែររឺទេ? តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើរុស្ស៊ីបាត់បង់សមត្ថភាពគ្រប់គ្រងលើក្រុមទាហ៊ានប៉ារ៉ាទាំងនោះ ហើយពួកគេនឹងចាប់ផ្តើមធ្វើសកម្មភាពកាន់តែសាហាវគ្រោះថ្នាក់ដែលអាចធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរ? សំណួរសំខាន់បំផុតនោះគឺថាតើវិមានក្រឹមឡាំងមានសមត្ថភាពគ្រប់គ្រងច្រើនកំរិតណា? អ្នកជំនាញខ្លះបានអះអាងថាវាហាក់ដូចជាមិនអាចទៅរួចដែលវិមានក្រឹមឡាំងពាក់ព័ន្ធដោយផ្ទាល់ក្នុងការបង្ហោះស្វែងរកពត៌មានសំខាន់អំពីរដ្ឋរបស់ណាតូទាំងនោះ។ នេះក៏ព្រោះតែអង្គភាពសំងាត់របស់រុស្ស៊ីក៏ប្រហែលជាមានរួចទៅហើយនូវពត៌មានអំពីយោធា និងសកម្មភាពនៅព្រំប្រទល់ក្នុងរដ្ឋនៃតំបន់បាល់ទិច។ ហើយវាក៏មិនទាន់ជាក់លាក់នៅឡើយដែរថាជាក្រុម Wagner រឺក្រសួងការពារជាតិរបស់រុស្ស៊ីជាអ្នកបញ្ជាការណ៍យុទ្ធសាស្រ្តនៅលើក្រុម Rusich នេះ។

 


ថ្ងៃពុធ, 14 ខែធ្នូ 2022 15:42  BeeTube News