BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទចម្រៀងថ្មី Run The Town រវាង VannDa​ និងតារារ៉េបថៃទាំង3 នឹងចេញនៅថ្ងៃសុក្រស្អែកនេះ

ថ្ងៃព្រហស្បតិ៍, 21 ខែមេសា 2022 13:55  BeeTube News

ឥឡូវនេះ អ្វីៗដែលពួកយើងទាំងអស់គ្នាទន្ទឹងរងចាំ គឺបានមកដល់ហើយ​ បទចម្រៀងវីដេអូថ្មីក្រោមចំណងជើងថា “Run the Town” របស់លោក វណ្ណដា នឹងចេញជាផ្លូវការនៅថ្ងៃសុក្រ ទី២២ សប្តាហ៏នេះ។ បើពិនិត្យនៅ Poster នៃបទចម្រៀងដែលលោកបានធ្វើការផុសនៅតាមបណ្តាញសង្គមទាំងអស់របស់លោកកាលពីម្សិលមិញបានសរសេរនៅផ្នែកខាងលើ ដោយមានពាក្យជាភាសាអង់គ្លេសថា “We Gon’ Run the Town”។ លោកក៏បានបង្ហាញផងដែរថា បទចម្រៀងថ្មីនេះគេនឹងធ្វើការផុស្ត នៅលើបណ្តាញ​យូធូបផ្លូវការ របស់ផលិតកម្ម High Cloud Entertainment ។

278963619_535840894561728_6819612035032822193_n

សូមបញ្ជាក់ផងដែរថា បទចម្រៀង Run the Town ជាបទដែលនឹងច្រៀងរួមគ្នា រវាងលោក វណ្ណដា លោក F.Hero លោក 1Mill និង​​លោក Sprite ។ ម្យ៉ាងវិញទៀត បទនេះក៏មានផងដែរការសហការគ្នា រវាងផលិតកម្ម បារមី​ និង High Cloud ។ ជាការពិត មិនអ្នកគាំទ្ររូបលោកមិនតិចនោះទេ ដែលមានការរំភើប និងសប្បាយរីករាយទៅនឹងដំណឹងនៃការបញ្ចេញបទចម្រៀងថ្មី ដែលមានការបង្ហាញប្រាប់ដល់អ្នកគាំទ្រលឿនជាងរាល់ដង។ ទោះជាយើងមិនទាន់ដឹងច្បាស់ដែរទេថា តើបទចម្រៀងនេះនឹងមានអត្ថន័យយ៉ាងណា ឬច្រៀងជាភាសាអ្វីក៏ពិតមែនតែគ្រប់គ្នាកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ។ ដូច្នេះកុំភ្លេចតាមដានទាំងអស់គ្នានៅ Channel ផ្លូវការរបស់ផលិតកម្មថៃ High Cloud Entertainment នៅថ្ងៃស្អែកទាំងអស់គ្នាណា។ ហើយតើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាដែរ ចំពោះដំណឹងមួយនេះ កុំភ្លេច Comment ប្រាប់ Admin វិញផងណា៕ 

278842567_421310829995319_678500439289161172_n

អត្ថបទដោយ Calvin Nann & KuyDorng


ថ្ងៃព្រហស្បតិ៍, 21 ខែមេសា 2022 13:55  BeeTube News