ជម្រាបសួរអ្នកទាំងអស់គ្នា! ថ្ងៃនេះជួប Admin ម្តងទៀតហើយ។ មានអារម្មណ៍យ៉ាងណាដែរហើយក្រោយពីបានស្តាប់បទចំរៀងច្រៀងរួមគ្នារវាង អាយ ដល វណ្ណដា និង តារារ៉េបថៃកន្លងមកនេះ។ Admin ជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជា ពេញចិត្ត ហើយមានអារម្មណ៍រំភើបដូចជា Admin ដែរ។ ឥឡូវនេះ Admin សូមនិយាយអំពីភ័ស្តតាងទាំង៦ ដែលមាននៅក្នុងបទចំរៀងថ្មីនេះវិញម្តង។
១) ទីមួយ អាវក្រហម របស់លោក វណ្ណដាបានពាក់នៅក្នុងMV។ តើអ្នកទាំងអស់គ្នាឆ្ងល់ទេថា ហេតុអ្វីបានជាលោក វណ្ណដា ពាក់អាវនេះម្តងទៀតសម្រាប់ថតបទចម្រៀងជាមួយតារារ៉េបថៃល្បីៗនេះ? Admin ក៏ឆ្ងល់ដែរ តាមរយៈសារនៅក្នុង Story ផ្ទាល់របស់លោកវណ្ណដា ក៏បានបកស្រាយថា ការដែលលោកពាក់អាវនេះម្តងទៀត គឺដោយសារតែអាវនេះជា អាវកម្លាំងចិត្តរបស់លោក ពីព្រោះវាជាអាវដែលលោកពាក់នៅថ្ងៃដែលលោកនិយាយរឿងក្នុងចិត្តច្រើនប្រាប់អ្នកគាំទ្រនៅឯកម្មវិធី VannDa Meet & Greet កាលពីខែមីនា ដើម្បីផ្តល់សេចក្តីនឹករលឹកទៅកាន់គាំទ្ររបស់លោកគ្រប់ៗគ្នា។
២) ទីពីរពាក់ព័ន្ធនឹងរូបភាពហាងអាហារមួយកន្លែង ដែលមានដាក់ស្លាកថា អាហារអាស៊ី (Asian Food)។ មូលហេតុដែលគេថតរូបភាពនេះដាក់នៅក្នុងបទនេះ គឺអាចជាគោលបំណងមួយដែលពួកគាត់ចង់បង្ហាញថា វាដល់ពេលហើយដែលត្រូវបង្ហាញអំពីស្នាដៃសិល្បៈបែបHipHopដែលបណ្តាអាស៊ីវិញម្តង ដែលវាអាចជាចំណុចមួយដែលតំណាងអោយឃ្លាLyricមួយរបស់ លោក F. Hero ដែលបានលើកឡើងថាសម្លេងអាស៊ីពេលនេះជាពេលដែលពិភពលោកត្រូវភ្លក់រសជាតិស្តាយអាស៊ីវិញម្តង (Asian sound this the time the world heard Asian style)។
៣) ទីបីគឹរូបភាព បងប្រុសម្នាក់ដែលគាត់ពាក់អាវផលិតកម្មបារមី ដែលកំពុងតែឈរច្រៀងអមនៅក្នុងបទនេះ ហើយប្រហែលជាអ្នកទាំងអស់គ្នាក៏ធ្លាប់បានឃើញគាត់ផងដែរនៅក្នុងវីដេអូ Reaction ជាក្រុមជាមួយ លោក វណ្ណដា មុនដំបូងមុនដំបូងគេបំផុតពេលដែលបទនេះចេញជាផ្លូវការនៅលើYouTube។ ដូច្នេះនេះ បង្ហាញឲ្យឃើញថា នៅក្នុងបទនេះមានសមាជិកពីផលិតកម្មបារមីទៅច្រើន មិនមែនមានតែ វណ្ណដាតែម្នាក់ឯង ហើយវាក៏អាចជាកាអោយតម្លៃទៅវិញទៅមកមួយរវាងផលិតកម្មទាំង២នេះផងដែរ។
៤) ទីបួន អាវដែលSprite ពាក់ច្រៀងនៅក្នុងបទនេះ គឺជាអាវដែលមានតម្លៃថ្លៃ និងជាម៉ូដល្បី របស់បារាំង ដែលមាន Brand Name ថា Louis Vuitton ហើយពាក្យកាត់ថា (LV)។ សូមបញ្ជាក់ផងដែរថា ល្វី វីតតុន គឺជាក្រុមហ៊ុនល្បីរបស់បារាំងខាងសម្លៀកបំពាក់ និងឥវ៉ាន់ជាច្រើនផ្សេងទៀត។ នេះសបញ្ជាក់ឲ្យឃើញ ពីភាពសម្បូរសប្បាយរបស់ Sprite និងតំណាងអោយការយកម៉ាកយីហោក៏ល្បីនេះ នៅក្នុងពាក្យពេចន៏នៃចម្រៀងផងដែរ។
៥) ទីប្រាំគឺ ផ្លាកអក្សរចិនមួយផ្ទាំងដែលមាននៅក្នុង MV របស់បទនេះ ដែលអានថាភាសាចិនថា ប៉ាន់ ហើយវាមានន័យថាដំដៅទៅលើការតស៊ូ ព្យាយាម ឬការខិតខំប្រឹងប្រឹងប្រឈមមុខទៅនឹងបញ្ហាឧបសគ្គលំបាកផ្សេងៗដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន។
៦) ទីប្រាំមួយគឺ រូបភាពខ្សែរកដែលលោក វណ្ណដា ពាក់នៅក្នុងប្លង់នៅលើអាគារ។ ការពាក់ខ្សែរកនេះ គឺអាចជាសញ្ញាថា លោកអាចនឹងមាន បទថ្មីៗដែលនឹងត្រូវចេញក្នុងពេលឆាប់ៗខាងមុខនេះ ហើយនិងអាល់ប៊ុម Skull ទី២ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានដែលនឹងចេញនៅថ្ងៃទី២០ ខែឧសភាខាងមុខនេះស្កាល់។
សម្រាប់អ្នកទាំងអស់គ្នា វិញ យល់យ៉ាងណាដែរ? ហើយតើមានចំណុចអ្វីខ្លះ ដែលអ្នកទាំងអស់គ្នាចាប់អារម្មណ៏នៅក្នុងMVនេះ កុំភ្លេចជួយខំមិនប្រាប់ Admin ម្នាក់មួយផងណា។
អត្ថបទដោយ Calvin Nann & KuyDorng, Chinese Adviser: Sister Chhon Sopor