BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើ Rolls-Royce មានប៉ុន្មានម៉ូដែលសម្រាប់ឆ្នាំ ២០២២?

ថ្ងៃសុក្រ, 24 ខែមិថុនា 2022 09:57  BeeTube News

ក្រុមហ៊ុន Rolls-Royce ឥឡូវនេះកំពុងតែឡើងកូដ។ គ្រាន់តែនៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនលក់រថយន្តបាន ៥,៥៨៦ នៅទូទាំងពិភពលោក។ នេះគឺជាការលក់ប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មានដែលបានកត់ត្រាដោយ BMW ហើយលើសពីឆ្នាំ ២០១៩ ឆ្ងាយដែលក្រុមហ៊ុនលក់រថយន្តបានត្រឹមតែ ៤៦១​តែប៉ុណ្ណោះ។ ជាលទ្ធផល​ វាបានក្លាយជាសមិទ្ធផលដ៏អស្ចារ្យមួយរបស់ក្រុមហ៊ុន ហើយឥឡូវនៅក្នុងឆ្នាំ ២០២២នេះ Rolls-Royce មានម៉ូដែលថ្មីៗជាច្រើនដែលកំពុងតែត្រៀមចេញលក់។ ដូច្នេះ តើមានម៉ូដែលអ្វីខ្លះ? តោះ! Review ទាំងអស់គ្នា! 

Rolls-Royce Phantom និង Rolls-Royce Phantom EWB (2022) 

សម្រាប់ឆ្នាំ ២០២២ Rolls-Royce Phantom ត្រូវបានគេត្រៀមដាក់លក់ក្នុងតម្លៃចន្លោះពី ៤៥៨,០០០ ដុល្លារឡើងទៅ។ចំណែកខាងRolls-RoycePhantomEWB វិញអាចមានតម្លៃចាប់ពី៥៣៨,០០០ដុល្លារឡើងក្នុងឆ្នាំ២០២២។

Rolls-Royce Cullinan និង​ Rolls-Royce Cullinan Black Badge (2022) 

ម៉ូដែលទីបី គឺ Rolls-Royce Cullinan មានតម្លៃចាប់ពី ៣២៧,៧៥០​ដុល្លារឡើងទៅ ក្នុងឆ្នាំ​២០២២។ ស្រដៀងគ្នានឹង Rolls-Royce Cullinan ដែរ Rolls-Royce Cullinan Black Badge ត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី ៤២៥,០០០​ ដុល្លារឡើងទៅ។ 

Rolls-Royce Ghost, Ghost EWB និង Ghost Black Badge (2022) 

សម្រាប់ម៉ូដែល Ghost ទាំងបី តម្លៃរបស់វាគឺខុសៗគ្នា ដូចជា Rolls-Royce Ghost មានតម្លៃប្រហែល ៣៣៤,០០០ ដុល្លារឡើងទៅ ហើយ Ghost EWB មានតម្លៃប្រហែល ៣៨០,០០០ ដុល្លារ និង Ghost Black Badge មានតម្លៃចាប់ពី ៤៤៣,០០០ ដុល្លារឡើងទៅនៅក្នុងឆ្នាំ​២០២២។ 

Rolls-Royce Wraith និង Wraith Black Badge (2022) 

មិនសូវខុសគ្នាប៉ុន្មានដែរ Rolls-Royce Wraith ត្រូវបានក្រុមហ៊ុនដាក់លក់ក្នុងតម្លៃប្រហែល៣៦៦,០០០​ ដុល្លារ​ ហើយ ម៉ូដែលRolls-Royce Wraith Black Badge ក្នុងតម្លៃខុសគ្នាបន្តិចគឺប្រហែល ៤១៨,០០០ ដុល្លារ។ 

Rolls-Royce Dawn និង Dawn Black Badge (2022) 

សម្រាប់ម៉ូដែលចុងក្រោយនេះ Rolls-Royce Dawn មានតម្លៃប្រហែល​ ៣៦៨,៨៥០ ដុល្លារឡើងទៅ ហើយម៉ូដែល Rolls-Royce Dawn Black Badge មានតម្លៃចាប់ពី៤២០,០០០ ដុល្លារឡើងទៅ។ 

បកប្រែដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃសុក្រ, 24 ខែមិថុនា 2022 09:57  BeeTube News

Tags: cybertech car