តាមរយៈផេកផ្លូវការរបស់លោក ឌួង ឆាយ ដែលបានបង្ហោះមុននេះបានដឹងថា ករណីគ្រោះចរាចរណ៍យប់មិញនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សីកាលពីយប់រំលងអាធ្រាត្រថ្ងៃទី១២ខែតុលាគឺលោកដួង ឆាយបានសរសេរថា « អ្នកជាម្តាយរបស់កូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ ។ អានិតកូនៗយើង » ។
នេះពាក្យពេជដែលលោកដួង ឆាយបានបង្ហោះលើផេករបស់ខ្លួន ដែលអាចបញ្ចាក់យ៉ាងច្បាស់ថាករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្តទំនើបម៉ាក្យរ៉លរ៉យ គឺជាអតីតភរិយាលោកឌួង ឆាយ ដែលកំពុងមានវិវាទគ្នាបែកផ្សែងផ្អើលពេញបណ្តាញសង្គមរហូតដល់ឡើងដល់តុលាការអស់ជិតរយះពេលជិត១ឆ្នាំមកហើយ មិនទាន់ដោះស្រាយបញ្ចប់ផងទេ ។
គួរបញ្ចាក់ថាហេតុការណ៍នេះ បានកើតឡើងកាលពីរាត្រីយប់មិញ ដែលគេទំនងថា អតិតភរិយា របស់ឌួង ឆាយទំនងជាចេញពីសុីផឹកជួបមិត្តភក្ត័ ហើយបើកបរក្នុងអាការៈស្រវឹងទៅបុកនិងរនាំងពុះចែកផ្លូវ យ៉ាងកម្រោលក្នុងល្បឿនលឿន ដោយភ្លាមនោះក៏មាន អង្គរក្សរបស់គាត់ មកដោះស្លាកលេខ មានឈ្មោះថា « កម្ពុជា Mr. Idol» ចេញផងដែរ ។
ក្នុងហេតុការណ៏នេះមិនមានបង្ករអោយនណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ហើយបើទោះជាក្រុមការងារសារព័តមានយើងព្យាយាមសាកសួរក៏ខាងអ្នកបើកបរមិនបានបំភ្លឺនោះឡើយ ក្រោយគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះ រថយន្តបង្ករ ត្រូវបានយកទៅរក្សារទុកនៅ ការិយាល័យចរាចរណ៏ជើងគោគនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំឯកសារចាត់ការតាមនីតិវិធីច្បាប់ ។