BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តទំនើប Rolls Royce បើកបុកទ្រូងចែកផ្លូវលាន់ដូចរន្ទះ

ថ្ងៃពុធ, 13 ខែតុលា 2021 08:40  ហេង សំណាង

photo_2021-10-13_08-03-39 (1)

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយមានការភ្ញាក់ផ្អេីលទាំងយប់ ដោយសារមានរថយន្តស៊េរីទំនើបម៉ាក Rolls Royce ១គ្រឿង បេីកក្នុងល្បឿនលឿនទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ នឹងបង្កអោយក្បាលព្រួញពុះចែកទ្រូងផ្លូវរងការខូចខាត រួមទាំងបាក់អស់បង្កោលភ្លេីងមួយដេីមផងដែរ។ 

នៅក្នុងហេតុការណ៍នេះជនបង្កដែលជាម្ចាស់រថយន្តម៉ាក Rolls Royce គឺនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារម្ចាស់រថយន្តព្យាយាមលាក់អត្តសញ្ញាណ។ ហេតុការណ៍ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង ២,៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១។

photo_2021-10-13_08-03-42

photo_2021-10-13_08-03-42 (2)

photo_2021-10-13_08-03-40

បើតាមសាក្សីបានឃើញហេតុកាណ៏បានប្រាប់អោយដឹងថា មុនពេលកើតហេតុខាងលើ បានឃើញរថយន្ត សេរីទំនើប១គ្រឿងម៉ាក Rolls Royce ពណ៌ស ស្លាកលេខ កម្ពុជា MR.IDOl បើកក្នុងល្បឿនលឿនតាមបណ្តោយផ្លូវ សហព័ន្ទរុស្សី សង្ស័យថាស្រវឹងផងដែរនោះ ពេលមកដល់ចំនុចកើតហេតុ បានបុកពេញទំហឹងទៅនឹងក្បាលនាគ ពុះទ្រូងផ្លូវ បណ្លាលអោយរងការខូចខាតយ៉ាងតំណំ ភ្លាមៗនោះផងដែរខាងអ្នកបើកបរ បានអោយអង្គរក្សខ្លួន ដោះស្លាកលេខយកទៅជាមួយ នៅតែអង្គរក្ស ៣នាក់នៅចាំម់លរថយន្តបន្តនៅកន្លែងកើតហេតុហេតុការណ៏នេះមិនបង្កអោយនរណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ហើយបើទោះជាក្រុមការងារសារព័ត៌មានយើងព្យាយាមសាកសួរក៏ខាងអ្នកបើកបរមិនបានបំភ្លឺនោះឡើយ ក្រោយគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះ រថយន្តបង្ក ត្រូវបានយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៏ជើងគោគនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំឯកសារចាត់ការតាមនីតិវិធីច្បាប់៕

photo_2021-10-13_08-26-48


 


ថ្ងៃពុធ, 13 ខែតុលា 2021 08:40  ហេង សំណាង