BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិអាមេរិកនិយាយថានឹងអញ្ជើញតៃវ៉ាន់ចូលរួមក្នុងសមយុទ្ធនាវាដ៏ធំ (RIMPAC)​ នៅឆ្នាំក្រោយ

ថ្ងៃពុធ, 29 ខែធ្នូ 2021 16:07  គុន ច័ន្ទរដ្ឋា

211228223318-rimpac-exercises-file-2018-exlarge-169 (1) (1)

Hong Kong -CNN

តៃវ៉ាន់នឹងត្រូវអញ្ជើញឲ្យចូលរួមនៅក្នុងសមយុទ្ធនាវាដ៏ធាជាងគេនៅឆ្នាំក្រោយ បើយោលទៅតាមពង្រាងផែនការចំណាយរបស់ក្រសួងការពារជាតិអាមេរិកក្នុងឆ្នាំ២០២២ ដែលបានចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់ដោយលោកប្រធានាធិបតីអាមេរិក Joe-Biden ក្នុងសប្តាហ៍នេះ ។ ច្បាប់ដែលផ្តល់សិទ្ធអំណាចដល់ក្រសួងការពារប្រទេស (NDAA) ក្នុងឆ្នាំ២០២២ និយាយថាការអញ្ជើញនេះនឹងបន្ថែមនូវការប្រឹងប្រែងរបស់អាមេរិកក្នុងការគាំទ្រដែនកោះដែលគ្រប់គ្រងខ្លួនឯងដោយលទ្ធិប្រជាធិបតេយ្យ ក្នុងការប្រឈមទៅនឹង ការកើនឡើងអាកប្បកិរិយានៃការទន្រ្ទាននិងការឈ្លានពានដោយសារចិន។

ច្បាប់ NDAA នឹងផ្តល់នូវសិទ្ធអំណាចដ៏សមរម្យសំរាប់កម្មវិធីសន្តិសុខជាតិនៅទូទាំងក្រសួង ការពារជាតិ ឋាមពលនិងក្រសួងការបរទេស។ នៅក្នុងជំពូក១២៤៦​ នៃច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់ ដែលបានបែកចេញពីចិនដីគោកអស់រយៈពេលជាង៧០ឆ្នាំកន្លងទៅ ប៉ុន្តែដែលចិននៅតែពិចារណារថាជាដែនដីរបស់ខ្លួន និងលោកប្រធានាធិបតី Xi JingPing បានប្តេជ្ញាចិត្តថានឹងនាំយកមកឲ្យនៅក្រោមការត្រួតត្រារបស់ខ្លួន។ ទីក្រុងវ៉ាស៊ិនតោន បានប្តេជ្ញាចិត្តចំពោះភាពស្វ័យយ័តរបស់កោះនេះ ចាប់តាំងពីបានអនុម័ត្តនូវច្បាប់ទំនាក់ទំនងតៃវ៉ាន់ក្នុងឆ្នាំ១៩៧៩ ដែលបានអនុញ្ញាតិឲ្យសហរដ្ឋអាមេរិកផ្គត់ផ្គង់ទីក្រុងតៃបុិនូវមធ្យោបាយការពារខ្លួនដើម្បីការពាររាល់ការឈ្លានពានរបស់ទីក្រុងប៉េកាំង។

ដោយយោងទៅតាមច្បាប់១៩៧៩, NDAA ឆ្នាំ២០២២ និយាយថា “សហរដ្ឋអាមេរិកគួរបន្តការគាំទ្រនូវការអភិវឌ្ឍនៃសមត្ថភាព ការត្រៀមខ្លួន និងកងកម្លាំងការពារទំនើប ដែលជាភាពចាំបាច់សំរាប់តៃវ៉ាន់ដើម្បីថែរក្សារនូវលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការការពារខ្លួនឯង ដោយសមរម្យ រួមបញ្ចូលទាំង អញ្ជើញតៃវ៉ាន់ឲ្យចូលរួមនៅក្នុងសមយុទ្ធនាវាដ៏ធំ RIMPAC នៅក្នុងឆ្នាំ២០២២”។ សមយុទ្ធដ៏ធំនេះត្រូវបានគេរំពឹងថានឺងធ្វើឡើងនៅរដូវក្តៅឆ្នាំក្រោយ ដែលនឹងមានការចូលរួមពីអង្គភាពយោធាចំនួន៤៨អង្គភាពមកពី២០ប្រទេស ដែលមានបុគ្គលិកចំនួន ២៥,០០០នាក់ បើយោលទៅតាមសេចក្តីថ្លែងការណ៍កាលពីខែធ្នូពីកងនាវាចរណ៍ទី៣នៅ San Diego ដែលជាអ្នកត្រួតពិនិត្យ RIMPAC។

សហរដ្ឋអាមេរិកមិនបានបញ្ចេញឲ្យដឹងពីចំនួនពិតប្រាកដនៃប្រទេស ដែលត្រូវអញ្ជើញឲ្យចូលរួមក្នុង RIMPAC ២០២២នោះទេ ប៉ុន្តែលទ្ធភាពនៃការអញ្ជើញតៃវ៉ាន់គឺជាការជូនដំណឹងមុនគេចំពោះកោះនេះ។ លទ្ធភាពនៃការជូនដំណឹងចំពោះការអញ្ជើញប្រទេសដ៏ទៃទៀតវាអាស្រ័យទៅលើទម្រង់នៃសក្តានុពល ពីនាវា យន្តហោះនិងអ្នកសង្កេតការណ៍មួយចំនួន។ ទីបញ្ជាការអាមេរិកដែលមានមូលដ្ឋាននៅ ហាវ៉ៃ កាលពីថ្ងៃអង្គារមិនបានឆ្លើយតបទៅនឹងសំណូមពរក្នុងការធ្វើអត្ថាធិប្បាយនៃការអញ្ជើញតៃវ៉ាន់នេះទេ។


ថ្ងៃពុធ, 29 ខែធ្នូ 2021 16:07  គុន ច័ន្ទរដ្ឋា