ខណៈពេលនៅសល់ត្រឹមតែមួយខែទៀតប៉ុណ្ណោះនឹងឈានចូលកម្មវិធី Super Bowl ឆ្នាំ២០២៣ អ្នកសម្តែងស្រីនៅក្នុងកម្មវិធីនេះ Rihanna បានធ្វើការទំលាក់នូវ Trailer ដំបូងរបស់នាងនៃការសម្តែង ហើយនេះក៏ជាការ Sponsor ដំបូងបំផុតពីក្រុមហ៊ុន Apple Music ផងដែរ។ Trailer នេះបានចាប់ផ្តើមចេញពីចំនុច Spotlight មួយនៅក្នុងផ្ទាំង Background ពណ៌ខ្មៅ ដោយមានសំលេងស្រែកកងរំពងបន្លឺពីក្រោយដូចជា«វាអស់រយៈពេលជាង2190ថ្ងៃមកហើយ ប្រហែលជា៦ឆ្នាំមកហើយ Rihanna ដែលមនុស្សគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ អាល់ប៊ុមចុងក្រោយដែលយើងទទួលបានគឺ Anti នៅក្នុងឆ្នាំ២០១៦» បន្ទរចូលគ្នានិងកាត់មកដល់វិដេអូដែល Rihanna ដើរចេញមកក្រៅមកមុខកាំមេរ៉ា គ្រងសំលៀកបំពាក់អាវ Jacket ពណ៌បៃតងជាមួយនឹងសក់ក្រង។
បន្ទាប់ពីសំលេងបន្លឺចូលគ្នារហូតដល់ស្តាប់អ្វីមិនយល់ កាំមេរ៉ាកាត់ទៅរូបភាពពណ៌ខ្មៅ ហើយយើងក៏ឃើញ Rihanna ដាក់ម្រាមដៃជិតបបូរមាត់របស់នាង និងបន្លឺប៉ារ៉ូលមួយឃ្លាពីក្នុងអាល់ប៊ុម Anti ថា «You needed me»។ តើនេះបង្ហាញថានាងនឹងជិតចេញបទចម្រៀងថ្មីមែនទេ? ថ្វីបើនាងធ្លាប់បានប្រាប់ថានឹងមិនមាននោះទេ។ នៅក្នុងកម្មវិធី SavagexFenty Lingerie Show របស់នាងកាលពីក្នុងខែវិច្ឆិកាកន្លងទៅនាងធ្លាប់បានឆ្លើយសំនួរនេះរួចមកហើយថា«វាមិនពិតនោះទេ កម្មវិធី Super Bowl គឺជារឿងមួយបទចម្រៀងថ្មីគឺជារឿងមួយទៀត» ហើយនាងក៏បានបន្តទៀតថា«នៅពេលដែលខ្ញុំបានប្រកាសអំពីកម្មវិធីនេះខ្ញុំក៏គិតរួចជាស្រេចហើយថាពួកគេនឹងយល់ឃើញបែបនេះ ខ្ញុំគួរតែប្រឹងប្រែងធ្វើការងារបន្ថែមទៀត»។
ការបកស្រាយមួយនេះគឺហាក់ដូចជាគ្រប់គ្រាន់ហើយនឹងបានដឹងច្បាស់ ប៉ុន្តែអ្នកគាំទ្រនៅតែមិនអស់ចិត្តចំពោះ Trailerមួយនេះ។ ចំណែកឯសារព័ត៌មានក៏នៅតែបន្តសួរជារឿយៗយ៉ាងគួរអោយរំខាន ដូច្នេះមានតែពេលវេលាប៉ុណ្ណោះដែលអាចបកស្រាយបាន។ គួរបញ្ជាក់ផងដែរកម្មវិធីហ្គេមនេះនឹងមានគំរោងធ្វើឡើងនៅ State Farm Stadium ទីក្រុង Glendale នៃរដ្ឋ Arizona ផងដែរនៅថ្ងៃទី១២ ខែកុម្ភៈខាងមុខនេះ។