BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តារាចម្រៀងអាមេរិក Rihanna ប្រកាសអំពីការមានកូនដំបូងរបស់នាងជាមួយតារាចម្រៀងរ៉េប ASAP Rocky 

ថ្ងៃព្រហស្បតិ៍, 03 ខែកុម្ភៈ 2022 12:01  BeeTube News

អ្នកថតរូប Miles Diggs បានបង្ហោះរូបភាពនៅលើគណនី Instagram របស់គាត់ជាមួយនឹងចំណងជើងថា "SHE IS!" ដែលន័យថា នេះជានាងពិតប្រាកដ ដែលបានធ្វើអោយមហាជនអ្នកលេងបណ្តាញសង្គមទាំងអស់បានចែករំលែកតៗគ្នា។ទស្សនាវដ្ដី People បាននិយាយថា រូបថតនោះត្រូវបានថតកាលពីចុងសប្តាហ៍កំឡុងពេលដំណើរកម្សាន្តរបស់ពួកគេនៅ Harlem ។តារាចម្រៀងដ៏ល្បីនិងជាម្ចាស់បទ "Diamonds" កើតនៅ Barbados ដែលមានឈ្មោះកំណើតថា Robyn Fenty បានឈ្នះពានរង្វាន់ Grammy ចំនួនប្រាំបួនហើយ ថែមទាំងបានបង្កើតម៉ាកយីហោគ្រឿងសម្អាង និង Fashion សម្លៀកបំពាក់ Fenty ផងដែរ។

rihanna-5 (1) (1)

Rihanna និង A$AP Rocky ជាបានរាប់អានគ្នាជាមិត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ មុនពេលពួកគេចាប់ផ្តើមទំនាក់ទំនងស្នេហានេះ។ តារារ៉េប A$AP Rocky ក៏បានធ្លាប់ប្រាប់ទស្សនាវដ្តី GQ ក្នុងខែឧសភា ឆ្នាំ 2021 ថានាងគឺជា "សេចក្តីស្រឡាញ់នៃជីវិតរបស់លោក" ហើយបានបន្តថាលោកពិតជាចង់ក្លាយជាឪពុកដ៏ល្អម្នាក់។​ លោកក៏បាននិយាយទៀតថា “លោកនឹងមានភាពជឿជាក់ថា​លោកនឹងក្លាយជាឪពុកដ៏អស្ចារ្យ និងគំរូម្នាក់” ។

ប្រភព Reuters


ថ្ងៃព្រហស្បតិ៍, 03 ខែកុម្ភៈ 2022 12:01  BeeTube News

Tags: rihanna