BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជីវិតលំបាកទៅហើយកុំបណ្តោយអោយវាដឹកនាំអនាគតរបស់អ្នក - Rihanna 

ថ្ងៃអាទិត្យ, 30 ខែមករា 2022 14:14  BeeTube News

Rihanna មានស្រុកកំណើតនៅប្រទេស Barbados ហើយធំដឹងក្តីឡើងនៅក្នុងបឹងហ្គាឡូតូចមួយ។ នាងរស់នៅក្នុងផ្ទះដែលពោរពេញទៅដោយបញ្ហា ជាមួយនឹងប្រាក់ចំណូលទាបបំផុត។ Rihanna មានកុមារភាពដ៏លំបាក ដោយសារតែនាងតែងតែនៅក្នុងបញ្ហាអាពាហ៍ពិពាហ៍របស់ឪពុកម្តាយរបស់នាង ហើយឪពុករបស់នាង តែងតែសេពគ្រឿងញៀន និងគ្រឿងស្រវឹង។ ជារឿយៗ ឪពុករបស់នាងតែងតែមកផ្ទះទាំងស្រវឹង បន្ទាប់ពីប្រើលុយប្រាក់ខែអស់ទៅលើថ្នាំញៀន និងគ្រឿងស្រវឹង។ ហើយពេលត្រឡប់មកដល់ផ្ទះវិញ គាត់បានប្រើអំពើហឹង្សាទៅលើម្តាយរបស់នាងទៀតផង។ Rihanna ក៏ធ្លាប់ជាជនរងគ្រោះនៃការវាយដំរបស់ឪពុករបស់គាត់ផ្ទាល់ផងដែរ នៅពេលដែលនាងសួរថា តើនាងអាចនៅលេងលើឆ្នេរ 10 នាទីទៀតបានឬទេ។

លើស​ពី​នេះទៅទៀត នៅពេលឪពុក​របស់​នាង បាន​បាត់បង់​ការងារ​ គ្រួសាររបស់​នាងមានបន្ទុកគ្រួសារកាន់តែពិបាកខ្លាំងជាងពេលណាៗទាំងអស់។ បញ្ហាទាំងនេះ គឺជាប្រភពនៃភាពតានតឹងក្នុងជីវិតរបស់នាង ហើយនាំឱ្យនាងក្លាយជាមនុស្សដែលស្ងប់ស្ងាត់បំផុត។ នាងស្ទើរតែមិនអាចនិយាយជាមួយនរណាម្នាក់ដោយសារតែរឿងនោះ។ នៅពេលដែល Rihanna មានអាយុត្រឹមតែ 8 ឆ្នាំ នាងចាប់ផ្តើមមានអាការៈឈឺក្បាលយ៉ាងខ្លាំង ដែលនាំឱ្យនាងត្រូវទៅពិនិត្យពីសុខភាពរបស់នាងជាញឹកញាប់។ គ្រូពេទ្យបានគិតថា Rihanna ប្រហែលជាមានដុំសាច់ក្នុងខួរក្បាល ប៉ុន្តែ​បន្ទាប់​ពី​ឪពុក​ម្តាយ​របស់​នាង​បាន​លែង​លះ​គ្នា ការ​ឈឺ​ក្បាលមួយនោះ​ក៏បាន​ឈប់ដូចគ្នា។ នៅសាលាអ្វីៗមិនសូវមុខពីរឿងនៅផ្ទះរបស់នាងប៉ុន្មាននោះទេ។ នាង​ត្រូវ​បាន​ក្មេង​ៗ​ធ្វើ​បាប​ឥត​ឈប់ឈរ​ដោយសារតែសម្បុរស្បែក​របស់​នាង​ដែលមានខ្សែស្រឡាយជនជាតិ​អៀរឡង់​ខាង​ឪពុករបស់​នាង។ ដោយ​សារ​តែ​ការ​ធ្វើបាបទាំងនេះ Rihanna ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ថា​ ជាមនុស្សមាន​ភាព​អៀន​ខ្មាសខ្លាំង។

13aa66cf0adb187fae28bb2c5442c0dc

“ស្បែក​ក្រាស់​នេះ ​បានមាន​ការ​អភិវឌ្ឍ​តាំង​ពី​ថ្ងៃ​​ដែល​ខ្ញុំបាន​ចូល​រៀនដំបូង។ វាមិនបានកើតឡើងបន្ទាប់ពីទទួលបានភាពល្បីល្បាញនោះទេ។ ខ្ញុំ​មិន​អាច​ឆ្លង​ផុត​ពីឧបសគ្គដែលមាននៅពេលមានភាពល្បីល្បាញ​​បាន​ទេ ប្រសិន​បើ​ខ្ញុំ​មិន​ទាន់​មាន​វា... ដូច្នេះ​ពេល​ខ្លះ​ រឿង​ពិបាក​បំផុត​ក្នុង​ជីវិត ​គឺ​ជាការ​ងាយ​រង​គ្រោះ” ។

ដូច្នេះ តើជីវិតរបស់នាងបានផ្លាស់ប្តូរដោយរបៀបណា?

នៅអាយុ 15 ឆ្នាំ Rihanna បានយកឈ្នះលើភាពអៀនខ្មាស់របស់នាង ហើយបានឈ្នះកម្មវិធី​ប្រកួត​សម្ផស្សក្នុងវិទ្យាល័យរបស់នាង សម្រាប់ការច្រៀងបទ "Hero" របស់ Mariah Carey ។ នៅពេលនាងមានអាយុ 16 ឆ្នាំ ផលិតករជនជាតិអាមេរិក Evan Rogers បានមើលឃើញសមត្ថភាពរបស់ Rihanna នៅក្នុងការប្រកួតប្រជែងមួយ​ ខណៈពេលដែលគាត់កំពុងវិស្សមកាលនៅ Barbados ។ គាត់ដឹងថាគាត់បានរកឃើញមនុស្សពិសេសម្នាក់។ បន្ទាប់ពីពីរបីខែក្រោយមក Rihanna បានចាកចេញពី Barbados មកកាន់សហរដ្ឋអាមេរិក ហើយស្នាក់នៅផ្ទះរបស់ លោក Rogers ជាមួយគាត់និងប្រពន្ធរបស់គាត់។

“នៅពេលដែលខ្ញុំចាកចេញពី Barbados ខ្ញុំមិនងាកក្រោយនោះទេ។ ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ បើ​ទោះ​ជាត្រូវ​​ផ្លាស់​ទៅ​អាមេរិក​ក៏​ដោយ”។

មិនយូរប៉ុន្មាន Rogers និង Rihanna បានថតបទចម្រៀងដំបូងរបស់នាង "Pon de Replay" ហើយត្រូវបានបញ្ជូនទៅក្រុមហ៊ុនថតចម្លងជាច្រើន ប៉ុន្តែសំណាងល្អមួយក្នុងចំណោមក្រុមហ៊ុនទាំងនេះ ក៏មានក្រុមហ៊ុនដែលជាកម្មសិទ្ធិរបស់តារាចម្រៀងរ៉េបដ៏ល្បីល្បាញ Jay-Z ដូច្នេះសម្លេងចម្រៀងមួយបទនោះ បានចុះចតនៅលើតុរបស់គាត់។ Jay-Z បានចុះកិច្ចព្រមព្រៀងជាមួយនាងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ គាត់ចំណាយពេលតែ 2 នាទីប៉ុណ្ណោះ ដើម្បីដឹងថា នាងគឺជាតារាម្នាក់។ ហើយដូចដែលយើងបានដឹងសព្វថ្ងៃនេះថា គាត់មិនបានយល់ច្រឡំនោះទេ។

អស់រយៈពេលត្រឹមតែមួយទស្សវត្សរ៍ប៉ុណ្ណោះ នាងបានសាងអាជីពដែលរកបានយ៉ាងលំបាករបស់នាង។ នាងបានក្លាយជាសហគ្រិនដ៏ជោគជ័យ តារាចម្រៀង តារាសម្តែង និងតារាបង្ហាញម៉ូត។ Rihanna បានលក់អាល់ប៊ុមជាង 540 លាននៅទូទាំងពិភពលោក។ នាងបានឈ្នះពានរង្វាន់ Grammy ចំនួន 9 ហើយគួរបញ្ជាក់ផងដែរថា Rihanna គឺជាសិល្បករទោលដែលមានវ័យក្មេងជាងគេបំផុតដែលរកបាន 14 បទចម្រៀងដែលល្បីល្បាញនៅលើ Billboard ។ ប៉ុន្តែ​ក្នុង​ចំណោម​ពាន​រង្វាន់ និង​ជោគជ័យ​ជា​ច្រើន នាង​ក៏​ជាអ្នកមនុស្ស​ធម៌ និង​មាន​ចិត្ត​ល្អផងដែរ។ ក្នុងឆ្នាំ 2006 នាងបានបង្កើតមូលនិធិ Belief ដើម្បីជួយដល់កុមារដែលមានជំងឺដំណាក់កាលចុងក្រោយ។ ហេតុផលមួយដែលធ្វើឱ្យ Rihanna ជោគជ័យខ្លាំងនាពេលបច្ចុប្បន្ននេះ ទោះបីជាមានបញ្ហាលំបាកខ្លាំងប៉ុណ្ណា នៅពេលដែលនាងធំដឹងក្តីឡើងក៏ដោយ ហើយការលំបាកផ្ទាល់ខ្លួនដែលនាងទទួលបានបន្ទាប់ពីមានភាពល្បីល្បាញរបស់នាង គឺភាពស្មោះត្រង់នឹងខ្លួនឯង។ វាជារឿងល្អក្នុងការនិយាយរបស់អ្នកដទៃ ប៉ុន្តែវាមិនមានន័យថា អ្នកត្រូវផ្លាស់ប្តូរវិចារញាណរបស់អ្នកនោះទេ។

photo_2022-01-30_14-10-07

អ្នកនឹងមានពេលខ្លះនៅក្នុងជីវិតរបស់អ្នក ដែលអ្វីគ្រប់យ៉ាងនៅក្នុងចិត្តរបស់អ្នកនឹងមានភាពស្ងប់ស្ងាត់ ហើយរឿងតែមួយគត់ដែលអ្នកនឹងអាចលឺបាននោះ គឺការលោតចង្វាក់បេះដូងរបស់អ្នក។ អ្នកត្រូវការស្តាប់វា បើមិនដូច្នេះទេ អ្នកនឹងមិនអាចយល់ពីអ្វីដែលវាកំពុងព្យាយាមប្រាប់អ្នកដោយអស់សង្ឃឹមនោះទេ។ មនុស្សជាច្រើនតែជួបបញ្ហាជាមួយនឹងការទំនុកចិត្តលើខ្លួនឯងទាប ហើយពួកគេជឿថា ពួកគេមិនល្អគ្រប់គ្រាន់ ដូច្នេះពួកគេចំណាយពេលជាច្រើនផ្តោតលើអ្វីដែលអ្នកដទៃនិយាយអំពីពួកគេ ហើយភ្លេចថាពួកគេពិតជានរណា។

"អ្នកប្រហែលជាមិនដែលល្អគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នានោះទេ ប៉ុន្តែអ្នកនឹងតែងតែល្អបំផុតសម្រាប់នរណាម្នាក់។ នៅពេលអ្នកធ្វើតាមអ្វីដែលមានអារម្មណ៍ថា អស្ចារ្យសម្រាប់អ្នក អ្នកមិនអាចបាត់បង់ខ្លួនឯងឡើយ។ នៅពេលអ្នកធ្វើតាមបេះដូងរបស់អ្នក ហើយអ្នកស្មោះត្រង់នឹងខ្លួនអ្នក នោះអ្នកនឹងចាប់ផ្តើមមានជំនឿ ហើយជឿថា អ្នកអាចឆ្លងកាត់បាននូវអ្វីគ្រប់យ៉ាងដែលចូលមកក្នុងជីវិតរបស់អ្នក។ នៅពេលអ្នកដឹងថា អ្នករស់នៅដើម្បីអ្វីមួយ ហើយអ្នកណាសំខាន់ដើម្បីផ្គាប់ចិត្ត មនុស្សជាច្រើននឹងចាប់ផ្តើមរស់នៅពិតប្រាកដ។ ខ្ញុំ​នឹង​ក្រឡេក​មើល​ជីវិត​របស់​ខ្ញុំ​វិញ ហើយ​ថា​ខ្ញុំ​រីករាយ​នឹង​វា ហើយ​ខ្ញុំ​រស់នៅ​​សម្រាប់​ខ្ញុំ"៕

a29427709fab703202dd508d84c1f5a1

 


ថ្ងៃអាទិត្យ, 30 ខែមករា 2022 14:14  BeeTube News