BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Review បទ Sweet ថ្មីៗចេញផ្សាយខែកុម្ភៈ 2024

ថ្ងៃព្រហស្បតិ៍, 15 ខែកុម្ភៈ 2024 13:45  BeeTube News

29-1

ផ្ទុះទៀតហើយខែកុម្ភៈ ឆ្នាំ2024នេះ! ដោយឃើញមានសិល្បករឈានមុខគេរបស់យើងជាច្រើននាក់បានចាប់ផ្តើមទម្លាក់បទស្វីតៗរបស់ពួកគេជាបន្តបន្ទាប់។ ដែលកន្លងមកនេះឃើញមានបទចម្រៀងមួយចំនួនរួចមកហើយដូចជាបទ «Special (Maybe Too)» របស់លោក Norith ដែលបានទំលាក់កាលពីថ្ងៃទី8 ហើយបទ«Like a Dream» របស់លោក Kai ដែលសម្តែងឡើងរួមគ្នាជាមួយនឹងគូស្នេហ៍របស់លោក និងបទ«បណ្តូលពេជ្រ»របស់់់លោក Meezy24k និងលោក Noly Record ដែលបានទម្លាក់នៅថ្ងៃទី14នេះ និងមានដូចជាបទគួរអោយចាប់អារម្មណ៍មួយទៀតគឺបទ«Love Arrow»របស់លោក Goofy ដែលគ្រោងនឹងទម្លាក់នៅថ្ងៃទី18 ខាងមុខនេះ ដោយចំនៅក្នុងថ្ងៃកំណើតរបស់លោក។

photo_4_2024-02-15_13-35-34

ចំណែកគួរអោយកត់សម្គាល់ផងដែរថា លោកSuly Pheng វិញដែលជាតារាចំរៀងកំពូលPain every year ក៏ត្រូវបានប្តូរមកជា Top Pink ប្រចាំឆ្នាំនេះវិញ ដោយបន្ទាប់ពីលោកបានទំលាក់បទ«ចិត្តនិងចិត្ត»សម្រាប់ជាចំរៀងគូស្នេហ៍គូជីវិតពិតរបស់លោកហើយនៅចុងខែមករានេះ បន្ទាប់មកលោកក៏បានទម្លាក់បទស្វីតមួយបទទៀតថ្មីជាមួយនឹងឧត្តមភរិយារបស់លោកសម្រាប់នៅដើមខែកុម្ភៈនេះផងដែរ ដែលមានចំណងជើងថា«ឱសថថែអូន រឺហៅថា Grow old with you»។

photo_2_2024-02-15_13-35-34

ជាពិសេសក៏នៅមានបទចម្រៀងពិរោះៗជាច្រើនទៀតដូចជាបទ«ផ្កាមួយទង» ទាំងពីរ Version របស់លោក Long Way ជាមួយនឹងលោក Snapper ដែលបានចេញផ្សាយទាំងមុន និងសម្រាប់ថ្ងៃ Valentine’s Day នេះ។ ចំណែកប្លែកអីជាងគេតែលោកជីដេវីត និងអ្នកនាងទេពបូព្រឹក្ស គឺពួកគេបានមកច្រៀងចំរៀងរួមគ្នាស្វីតបែបគូស្នេហ៍កាចៗដូចគ្នាតែម្តង ដោយច្រៀងបែបផ្តឺផ្តងទៅកាន់អ្នកអត់គូវិញ ដោយមានចំណងជើងថា«នុះ អ្នកអត់មានស្នេហា»ដែលបានទម្លាក់ឡើងនៅថ្ងៃទី14នេះដែរ។ចុះទស្សនិកជនវិញមានដឹងបទចំរៀងស្វីតៗណាផ្សេងទៀតអត់ចេញផ្សាយខែកុម្ភៈនេះ កុំភ្លេចប្រាប់អេដមីនវិញផង៎ណា!

photo_6_2024-02-15_13-35-34


 


ថ្ងៃព្រហស្បតិ៍, 15 ខែកុម្ភៈ 2024 13:45  BeeTube News