Rolls-Royce Phantom គឺជា ស្តេច រថយន្តស៊ីដានប្រណិត ដែលគ្មានគូរប្រៀប។ វាទទួលបាន Platform ថ្មីនៅក្នុងឆ្នាំ ២០២០ សម្រាប់ការផលិតឡើងវិញទីប្រាំបី ហើយវាផងដែរអាចទទួលបានថាមពលអគ្គិសនី EV នាពេលអនាគត។ ទោះបីជាយ៉ាងណាក៏ដោយវាមិនមានសេចក្តីប្រកាសអំពីការ Update ថ្មីសម្រាប់គំរូ ឆ្នាំ ២០២២ទេ។ Phantomជំនាន់ទីប្រាំបីគឺនៅតែជារថយន្តដែលមានសម្រស់ស្រស់ស្អាតដូចថ្ងៃដែលវាទើបតែផលិតដំបូងអញ្ចឹង ហើយនិងការរៀបចំជម្រើសផ្ទាល់ខ្លួនដែលភ្ជាប់ជាមួយការផ្ទុកបច្ចេកវិជ្ជាទំនើបរបស់វា គួរតែនៅតែរក្សាឲ្យបានមុនគូរប្រជែងរបស់វា។
តើមានអ្វីថ្មីសម្រាប់រថយន្ត Rolls-Royce ឆ្នាំ ២០២៣?
Phantom ទទួលបានការ កែប្រែរចនាបទថ្មីដែលមានព័ណ៏ស្រស់ថ្លាជាងមុនសម្រាប់ឆ្នាំ ២០២៣ ដែលរួមបញ្ចូលទាំងការUpdateទៅលើស្លាកសញ្ញាPhantheonរបស់រថយន្តនិងភ្លើងហ្វាខាងមុខដែលបានបន្ថែមធ្វើឲ្យទំនើបជាងមុនបន្តិច។ការរចនាកង់ថ្មីបានជួយធ្វើឲ្យផ្នែកខាងក្រៅមើលទៅកាន់តែល្អប្រសើរប៉ុន្តែប្រសិនបើអ្នកចង់បានរថយន្តRolls-Royceស្តង់ដារជាងនេះអ្នកអាចរង់ចាំមើលម៉ូដែលPhantomPlatinoដែលក្រុមហ៊ុនកំពុងតែចាប់ផ្តើមដំណើរការតាមរយៈសេវាកម្ម បង្កើតរថយន្ត Bespoke។ រថយន្ត Platino លាបដោយទឹកថ្នាំព័ណ៏សទឹកប្រាក់ពិសេស ហើយមានផ្ទៃខាងក្នុងគ្របដណ្តប់ដោយសូត្រប៉ាក់ដោយដៃស្បែកពិសេសនិងក្រណាត់ធ្វើពីសរសៃឬស្សី។
តម្លៃ និងប្រភេទរថយន្ត
រថយន្ត Rolls-Royce Phantom ត្រូវបានគេចែកចេញជាបីប្រភេទគឺ Sedan, Extended Wheelbase និង Bespoke Platino។ ចំណែកឯតម្លៃ របស់រថយន្តនីមួយៗ គឺ Rolls-Royce Phantom Sedan មានតម្លៃ ៤៦០,០០០ ដុល្លារ ហើយ Rolls-Royce Phantom Extended Wheelbase មានតម្លៃ៥៤០,០០០ ដុល្លារ និង Rolls-Royce Phantom Bespoke Platino មាន៦៥០,០០០ ដុល្លារ។ទោះបីជាយ៉ាងណាក៏ដោយរថយន្តទាំងនេះគឺត្រូវបានគេឌីហ្សាញឡើងទៅតាមតម្រូវការរបស់មហាសេដ្ធីតែប៉ុណ្ណោះ។
ម៉ាស៊ីន ការបញ្ជូន និងដំណើរការ
វាមានថាមពលខ្លាំងអស្ចារ្យគឺដោយសារតែម៉ាស៊ី Silken ៥៦៣-hp twin-turbo V-១២ ភ្ជាប់ជាមួយនឹងថាមពលស្វ័យប្រវត្តិល្បឿនប្រាំបី និងកង់ក្រោយ។ ការបង្កើនល្បឿនគឺលឿន ប៉ុន្តែ Roll-Royce ទាមទារ ៥.១ វិនាទី ពីកំរិតសូន្យទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តនេះមានបំពាក់នូវកាមេរ៉ាមើលគ្រលុកដែលអាចជួយឲ្យការឈប់ងាយស្រួលនៅតាមដងផ្លូវដែលពិបាកក្នុងពេលជាក់ស្តែង។ ផ្នែកខាងក្នុង ផាសុកភាព និងទំនិញ
Phantom មានផ្ទៃខាងក្នុងធំទូលាយ ។ វាមានកង់វែង ហើយផ្នែកខាងក្រោយលាតសន្ធឹង ៨.៦ អុីង ដូច្នេះវាផ្តល់ឲ្យនូវភាពទូលាយសម្រាប់អ្នកជិះខាងក្រោយ ជាហេតុធ្វើឲ្យអ្នកជិះមានអារម្មណ៍រំភើប សប្បាយរីករាយ និងទទួលបាននូវភាពប្រណីត។ មិនតែប៉ុណ្ណោះ វាមានកន្លែងដាក់ទូរទឹកកក និងឧបករណ៍បញ្ជាពីចម្ងាយសម្រាប់ប្រព័ន្ធព័ត៏មានកម្សាន្ត និងមានអ្វីផ្សេងជាច្រើនទៀត។
ព័ត៌មានកម្សាន្ត និងការតភ្ជាប់
Phantomភ្ជាប់មកជាមួយនឹងអេក្រង់បង្ហាញព័ត៏មានកម្សាន្តដ៏ធំមួយដែលលាក់នៅពីក្រោយបន្ទះកញ្ចក់ដែលលាតសន្ធឹងពេញផ្ទៃតាប្លូ។វាត្រូវបានគ្រប់គ្រងតាមរយៈប៊ូតុងបង្វិលនៅលើកុងសូលកណ្តាល។ សុវត្ថិភាព និងមុខងារជំនួយអ្នកបើកបរប្រព័ន្ធសុវត្ថិភាពរបស់ Phantom រួមមានប្រព័ន្ធមើលពេលយប់ និងប្រព័ន្ធភ្លើងឡាស៊ែរផ្សេងគ្នា ព្រមទាំងប្រព័ន្ធព្រមានពីការប៉ះទង្គិចគ្នាពេលទៅមុខ និងការចេញដំណើរទៅតាមស្តង់ដារ។
ការធានា និងការធានារ៉ាប់រងលើការថែទាំ
Phantomផ្តល់ឲ្យការធានារយៈពេល៤ឆ្នាំដែលជាកញ្ចប់ធានានិងការថែទាំគ្មានកំណត់ម៉ាយល៍ទៅតាមស្តង់ដារ ដូចជា ការធានាមានកំណត់គ្រប់ដណ្តប់រយៈពេល៤ឆ្នាំ ឬ ម៉ាយល៍មិនកំណត់ ការធានា Powertrain គ្រប់ដណ្តប់រយៈពេល៤ ឆ្នាំ ឬ ម៉ាយល៍មិនកំណត់ និងការថែទាំមិនគិតថ្លៃត្រូវបានរ៉ាប់រងរយៈពេល៤ឆ្នាំ ឬ ម៉ាយមិនកំណត់។
អត្ថបទដោយ KuyDorng