BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តោះ! ឥឡូវមកនេះមក Review Rolls-Royce Cullinan ឆ្នាំ 2022 វិញម្តង!

ថ្ងៃសុក្រ, 22 ខែកក្កដា 2022 10:33  BeeTube News

Rolls-Royce Cullinan គឺជារថយន្តប្រភេទ​ SUV ដំបូងបង្អស់របស់ម៉ាកយីហោនេះ ដែលកំណត់សារឡើងវិញនូវភាពប្រណិត និងទេពកោសល្យសិប្បកម្មតាមតម្រូវការ។ វាជារថយន្តដែលពោរពេញទៅដោយថាមពល​ ប្រណិតភាព និង ភាពអស្ចារ្យខ្លាំង។វាគឺជាប្រភេទរថយន្ត ដែលអាចបើកបរតាមផ្លូវពិបាកៗផងដែរ ព្រមទាំងផ្តល់ឲ្យនូវគុណភាពសម្រាប់ការជិះទៅតាមអ្វីដែលរថយន្ត Rolls-Royce ធ្លាប់មាន។ ដូច្នេះប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ទិញ Cullinan នឹងក្លាយជាជម្រើសដ៏ល្អបំផុតមួយសម្រាប់អ្នក។ ដើម្បីសាកពីគុណភាពក្នុងការបើករបស់វា គេបានយកវាទៅបើកសាកនៅតំបន់ផ្លូវពិបាកៗបំផុតនៅលើពិភពលោកដូចជា ពីតំបន់ខ្ពង់រាប ស្កុតឡែន ទៅដល់វាលខ្សាច់អារ៉ាប់ និងពីជួរភ្នំអូទ្រីសទៅដល់សហរដ្ធអាមេរិក។ សម្រាប់ឆ្នាំ ២០២២ Cullinan មានតម្លៃត្រឹមតែ ៣៥១,២៥០​ ដុល្លារសហរដ្ធអាមេរិក តែប៉ុណ្ណោះ។ $ 351,250

តើមានអ្វីថ្មីសម្រាប់ Cullinan ក្នុងឆ្នាំ ២០២២នេះ? 

ក្រុមហ៊ុន Rolls-Royce មិនបានផ្លាស់ប្តូរអ្វីច្រើនចំពោះរម៉ាក Cullinan សម្រាប់ឆ្នាំ ២០២២ទេ។ វានៅតែបន្តដំណើរការដោយម៉ាស៊ីន Twin-turbo V-12 ដែលបង្កើតកម្លាំងបាន ៥៦៣​សេះ (៥៩២ នៅក្នុងកំណែBlackBadge)។ប្រអប់លេខប្រាំបីវគ្គស្វ័យប្រវត្តិ (an Eight-Speed Automatic Transmission) នៅតែគ្រប់គ្រងការផ្លាស់ប្តូរលេខនិងបញ្ជូនថាមពលទៅកាន់កង់ទាំងបួន។ 

ម៉ាស៊ីន​ ការបញ្ជូន និងដំណើរការ

ម៉ាស៊ីន V-12 ចំណុះ ៦.៧ លីត្រ twin-turbo របស់ Cullinan ផ្តល់ឲ្យកម្លាំង ៥៦៣សេះ (៥៩២ ក្នុងម៉ូដែល Black Badge) ហើយមានសម្លេងស្ងាត់ល្អ ដែលមិនធ្វើឲ្យរំខានដល់អ្នកជិះនៅក្នុងកាប៊ីន។ សម្រាប់សមត្ថភាពបញ្ជូនវិញ វាអាចបើកបានល្បឿន ៩៦ គីឡូម៉ែត្រនៅក្នុងមួយម៉ោង  96 km/h- 4.5 minutes ដោយប្រើពេលត្រឹមតែ ៤.៥ នាទីតែប៉ុណ្ណោះ ដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់រថយន្តដែលមានទម្ងន់ប្រហែល ៣ តោន។ គ្រប់កង់ទាំងអស់របស់ Cullinan គឺស្តង់ដារ។ Cullinan ដើរដោយប្រព័ន្ធព្យួរខ្យល់​ដែលទទួលពត៏មានពីកាមេរ៉ាស្កែនផ្លូវ ហើយកែតម្រូវកម្ពស់របស់រថយន្តដោយស្វ័យប្រវត្តិដើម្បីបញ្ចៀសហានិភ័យណាមួយដែលអាចកើតមាននៅតាមផ្លូវ។ សម្រាប់រថយន្ត Rolls-Royce Cullinan មានភាពស្តង់ដារលើសពីរថយន្តដទៃ ដោយសារតែសមត្ថភាពនៃការបើក និងការធានាសុវត្ថិភាពបានល្អរបស់វា។ 

ផ្នែកខាងក្នុង ផាសុកភាព និងកន្លែងដាក់ទំនិញ 

Rolls-Royce Cullinan មានកាប៊ីនធំទូលាយដែលក្រាលដោយស្បែកធ្វើពីធញ្ញជាតិ​ និងកម្រាលព្រំសាច់ចៀម រោមចៀម ព្រមទាំងឈើប្រណិតៗ និង​អាលុយមីញូ៉ម។ សម្រាប់ម៉ាក Cullinanក្រុមហ៊ុនRolls-Royceអាចរចនានិងផ្តល់ឲ្យនូវភាពប្រណិតៗទៅតាមអ្វីដែលអតិថិជនស្រមៃចង់បាន។ កន្លែងអង្គុយខាងក្រោយធំទូលាយ និងមានផាសុកភាព។

ប្រព័ន្ធពត៏មានកម្សាន្ត និងការតភ្ជាប់ 

គ្រប់ម៉ាក Cullinan ទាំងអស់សុទ្ធតែមានប្រព័ន្ធ Infotainment touchscreen ធំៗ ជាមួយនឹងឧបករណ៍បញ្ជាដែលគេដាក់នៅលើ Console កណ្តាល ព្រមទាំង Apple CarPlay ក៏ត្រូវបានគេដាក់បញ្ចូលនៅលើគ្រប់ម៉ូដែលដែរ។ Enterntainment Option ជាប់នៅខាងក្រោយ ត្រូវបានគេបន្ថែមអេក្រង់ទំហំ ១២.០ អុីញ ទៅផ្នែកខាងក្រោយនៃកៅអីមុខនីមួយៗ។ រួមជាមួយនឹង Wi-Fi hotspot Cullinan មាន ប្រព័ន្ធAudio ដែលមានSpeaker ១៨។ 

ប្រព័ន្ធធានាសុវត្ថិភាព 

សម្រាប់ម៉ាក Cullinan វាមានប្រព័ន្ធ ព្រមានពីការប៉ះទង្គិចគ្នាខាងមុខស្តង់ដារ និងហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ និងប្រព័ន្ធព្រមានអំពីការចេញដំណើរតាមគន្លងស្តង់ដារ ព្រមទាំង ជំនួយរក្សាគន្លងផ្លូវនិងការគ្រប់គ្រងការជិះតាមស្តង់ដារ

ការធានា 

ការធានារបស់ម៉ាក Cullinan មានបីដំណាក់កាលគឺ៖ 

- ការធានាមានកំណត់ ដែលគ្របដណ្តប់រយៈពេលបួនឆ្នាំ និងMilesមិនកំណត់ 

- ការធានា Powertrain គ្របដណ្តប់រយៈពេលបួនឆ្នាំ និង Mileគ្មានដែនកំណត់

- ការថែទាំដោយឥតគិតថ្លៃត្រូវបានគ្របដណ្តប់រយៈពេល 4 ឆ្នាំ និងMile គ្មានដែនកំណត់

បកប្រែដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃសុក្រ, 22 ខែកក្កដា 2022 10:33  BeeTube News

Tags: cybertech car