BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តោះ! មក​ Review វង្សត្រកូលរបស់ ម៉ូដែល Koenigsegg វិញម្តង! 

ថ្ងៃចន្ទ, 04 ខែកក្កដា 2022 16:04  BeeTube News

Koenigsegg គឺជាផលិតផលរបស់ក្រុមហ៊ុនផលិតឡាន Koenigsegg Automotive AB។​ Koenigseggបានចាប់ផ្តើមយុគសម័យថ្មីជាមួយនឹងការប្រកាសនៃម៉ូដែលRegeraនៅឯពិព័រណ៍រថយន្តទីក្រុងហ្សឺណែវឆ្នាំ២០១៥។ រថយន្តនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាPowertrainបដិវត្តដែលហៅថា KoenigseggDirectDrive។រថយន្តនេះផងដែរក៏មានវ៉ារ៉្យង់ JeskoAbsolut ពោលគឺជារ៉ុក្កែតផ្លូវរឹងដែលមានគោលបំណងតែមួយគត់ដើម្បីបំបែកកំណត់ត្រា ល្បឿន ៤៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង (៣០០ ម៉ាយក្នុងមួយម៉ោង) ហើយច្នៃរថយន្តនេះឲ្យទៅជារថយន្តដែលមានល្បឿនលឿនជាងគេបំផុតមួយដែលមិនធ្លាប់មាន។ នៅខែមីនា ឆ្នាំ ២០២០ Koenigsegg បានចាប់ផ្តើមផលិតម៉ូដែល Gemera ដែលមានកៅអីបួនដំបូងរបស់ខ្លួន ហើយកំណត់ត្រឹមតែ ៣០០ គ្រឿងតែប៉ុណ្ណោះ ជាមួយនឹងផ្ទៃខាងក្នុងធំទូលាយ ទំនើបហើយមានផាសុកភាព និងប្រតិបត្តិការ Hypercar បានល្អ។ ដូច្នេះខាងក្រោមនេះ យើងនឹងធ្វើការ Review ទៅលើម៉ូដែលទាំងអស់របស់ Koenigsegg។ 

Koenigsegg Regera (2022) 

ម៉ូដែលនេះ មានតម្លៃជាមូលដ្ធានគឺ ១,៩០០,០០០ ដុល្លារ ហើយប្រើម៉ាស៊ីន V៨ TT បូកជាមួយនឹង ម៉ូទ័រ អេឡិចត្រិច ៣ ចំណុះ ៥.០ លីត្រ។ រថយន្តនេះមានថាមពលសរុបគឺ ១,៤៨៩ សេះ (hp) ហើយកម្លាំងបង្វិលជុំគឺ ២០០០ ម៉ែត្រញូតុន។ សម្រាប់ល្បឿនវិញ រថយន្តនេះអាចបើកបានចាប់ពីសូន្យទៅ៩៦ គីឡូម៉ែត្រ ដោយប្រើពេលត្រឹមតែ ២.៥ វិនាទីតែប់ុណ្ណោះហើយល្បឿនកំពូលសរុបរបស់រថយន្តនេះគឺ ៤០១ គីឡូម៉ែត្រនៅក្នុងមួយម៉ោង។ 

koenigsegg-regera-mmp-1-1591115837

Koenigsegg Jesko (2022) 

សម្រាប់ឆ្នាំ ២០២២នេះ រថយន្តKoenigsegg Jesko មានតម្លៃសរុបគឺ ២,៨០០,០០០ ដុល្លារ។ រថយន្តនេះមានប្រើម៉ាស៊ីន V ៨ Twin-Turbo ចំណុះ ៥.០ លីត្រ ហើយថាមពលរបស់វាគឺ ១,២៨០ សេះ (ធម្មតា-Regular) និង ១,៦០០ សេះ (ជីវឥន្ធនៈ- Biofuel)។ចំណែកឯកម្លាំងបង្វិលជុំគឺ ១០០០ ម៉ែត្រញូតុន (ធម្មតា)​ និង ១៤៩៩ ម៉ែត្រញូតុន​ (ជីវឥន្ធនៈ)។  វាមានល្បឿនដំបូងដូចគ្នាទៅហ្នឹង ម៉ូដែល Koenigsegg Regera ដែរ ប៉ុន្តែខុសគ្នាត្រង់ល្បឿនសរុបរបស់វាគឺ ៤០២ គីឡូម៉ែត្រក្នុងមួយម៉ោង។ 

1-Koenigsegg-Jesko-1200x900

Koenigsegg Jesko Absolut (2022) 

ម៉ូដែលទីបីគឺ Koenigsegg Jesko Absolut។ ម៉ូដែលនេះ មានតម្លៃមូលដ្ធានគឺ ២,៨០០,០០០ ដុល្លារ ហើយម៉ាស៊ីនរបស់រថយន្តនេះគឺ V៨ Twin-Turbo ចំណុះ ៥.០ លីត្រ និងថាមពលរបស់វាគឺ ១,២៨០​ សេះ (ធម្មតា) និង ១,៦០០ សេះ (ជីវឥន្ធនៈ)។ ចំណែកឯកម្លាំងបង្វិលជុំ គឺ ១០០០ ម៉ែត្រញូតុន (ធម្មតា) និង ១៤៩៩ ម៉ែត្រញូតុន​ (ជីវឥន្ធនៈ)​។ វាអាចបើកបានចាប់ពីសូន្យ ទៅដល់ ៩៦ គីឡូម៉ែត្រ នៅក្នុងរយៈពេលត្រឹមតែ ២.៥​ វិនាទីតែប៉ុណ្ណោះ ហើយល្បឿនកំពូលរបស់វាគឺ ៤០២+  គីឡូម៉ែត្រក្នុងមួយម៉ោង។ 

1-Koenigsegg-Jesko-Absolut

Koenigsegg Gemera (2022) 

ម៉ូដែលទីបួនគឺ Koenigsegg Gemera ហើយតម្លៃសរុបរបស់រថយន្តនេះគឺ ១,៧០០,០០០ ដុល្លារ។ រថយន្តនេះមានម៉ាស៊ីន ស៊ីឡាំង ៣ បូកជាមួយនឹង ម៉ូទ័រអេឡិចត្រិច ៣ ចំណុះ ២.០ លីត្រ។ ថាមពលរបស់វាគឺ ១,៧០០ សេះ។ ចំណែកឯកម្លាំងបង្វិលជុំគឺ ៣៤៩៩ ម៉ែត្រញូតុន។ សម្រាប់ល្បឿនវិញ​ វាអាចបើកបាន ពី សូន្យទៅ​ ៩៦គីឡូម៉ែត្រ ជាមួយនឹងរយៈពេលត្រឹមតែ ១.៩ វិនាទីតែប៉ុណ្ណោះ ហើយល្បឿនកំពូលរបស់វាគឺ ៤០២ + គីឡូម៉ែត្រក្នុងមួយម៉ោង។ 

Gemera_exterior_5_high-scaled (2)

បកប្រែដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃចន្ទ, 04 ខែកក្កដា 2022 16:04  BeeTube News