ព្រោះហេតុនេះ Honda Civic បានក្លាយជារថយន្តតូចល្អ និងជារថយន្តតូចដ៏ពេញនិយមបំផុតមួយនៅលើពិភពលោក។ ម្យ់ាងវិញទៀត វាមានបំពាក់ការគ្រប់គ្រងការបើកបរប្រកបដោយផាសុកភាព និងាការសន្សំសំចៃប្រេងដ៏ល្អឥតខ្ចោះផងដែរ។
ចំណែកឯ ម៉ាស៊ីនមូលដ្ធានរបស់វានឹងមិនសូវធ្វើឲ្យអ្នករំភើបអ្វីនោះទេ ប៉ុន្តែរោងចក្រថាមពលដែលបំពាក់ដោយម៉ាស៊ីន Turbocharge ប្រាកដណាស់ជួយធ្វើឲ្យអ្នកមានទំនុកចិត្តនៅក្នុងការបើកបរនៅលើផ្លូវជាមួយនឹង Honda Civic នេះ។ នៅផ្នែកខានក្នុងឡាន Civic វាត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យា និងអ្វីទាំងអស់ត្រូវបានឌីហ្សាញយ៉ាងស្អាត និងល្អប្រណិត ជាពិសេស កៅអីទាំងពីរជួរធំទូលាយល្អ និងមានផាសុកភាព ហើយតួរបស់យន្តធំល្មមល្អគួរជាទីចាប់អារម្មណ៍។ ដូច្នេះហើយ បានជា យើងដាក់ឈ្មោះរថយន្ត Civic 2022 របស់យើងថា ជារថយន្តធុនតូចល្អបំផុតសម្រាប់ការចំណាយ ព្រោះដោយសារតែវាមានការរួមផ្សំគ្នានៃគុណភាព និងតម្លៃដ៏ល្អបំផុតនៅក្នុងក្រុមរបស់វា។
ហើយបើសួរថា តើខ្ញុំគួរទិញ Honda Civic រឺអត់?
ចម្លើយដ៏ល្អនោះ គឺអ្នកគួរតែទិញ ពីព្រោះវា ជាជម្រើសកំពូលនៅក្នុងក្រុម ហើយវាអាចផ្តល់ឲ្យអ្នកនូវជម្រើសជាច្រើន ហើយវាអាចផ្ទុកមនុស្សបានប្រាំនាក់។ ជាការពិត ហេតុអ្វីអ្នកត្រូវជឿជាក់លើពួកយើង? ពួកយើងបានវិភាគនូវការពិនិត្យ Honda Civic ទាំង18 រួមជាមួយនឹងពិន្ទុនៃភាពជឿជាក់ ការប៉ាន់ប្រមាណអំពីការចំណាយលើឥន្ធនៈ និងផ្សេងៗទៀតដើម្បីជួយឲ្យអ្នក អាចសម្រេចចិត្តបានត្រឹមត្រូវ ថាតើរថយន្ត Honda Civic 2022 ស័ក្តិសមសម្រាប់អ្នកឬ ក៏អត។ U.S. News Best Cars បានចាប់ផ្តើមការងារខាងពិនិត្យយានយន្តចាប់តាំងពីឆ្នាំ 2007 មកម្លេះ ហើយបុគ្គលិករបស់យើងមានបទពិសោធន៍រួមគ្នាជាង75 ឆ្នាំមកហើយនៅក្នុងឧស្សាហកម្មរថយន្ត។ ដើម្បីធានាឲ្យបាននូវវត្ថុបំណងរបស់យើង យើងមិនដែលទទួលយកអំណោយថ្លៃៗពីក្រុមហ៊ុនផលិតរថយន្តទេ ហើយក្រុមហ៊ុនខាងក្រៅគ្រប់គ្រងការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័ររបស់យើង។
ប្រភេទម៉ូឌែលរបស់ Honda Civic
Honda Civic 2022 មានពីរ models គឺ model Sedan និង Hatchback។ រថយន្ត Civic Sedan ចែកចេញជាបួនប្រភេទគឺ LX (តម្លៃ 21,700 ដុល្លា), Sport (តម្លៃលក់រាយ 23,100 ដុល្លា), EX (តម្លៃ 24,700 ដុល្លា), និង Touring (តម្លៃដើម 28,300 ដុល្លា) ហើយចំណែកខាង Hatchback មាននៅក្នុង LX (22,900 ដុល្លា) Sport (តម្លៃ 24, 100 ដុល្លា), EX-L (តម្លៃ 26,600 ដុល្លា) និង Sport Touring (តម្លៃ 29,400 ដុល្លា)។