BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

REOUN “ពូធំជាងប៉ា” Top Hit Song នៅលើ Tik Tok

ថ្ងៃពុធ, 30 ខែសីហា 2023 11:56  BeeTube News

2023-08-30 11.49.52 (1)

កាលពីពេលថ្មីៗនេះ បទ “ពូធំជាងប៉ា” របស់ Tik Tok Rapper Star មួយរូបដែលមានឈ្មោះថា REOUN កំពុងបានដុតពង្វក់ចំណាប់អារម្មណ៍ទស្សនិកជនជាច្រើន ជាពិសេសអ្នកនិយមលេងនៅលើបណ្តាញសង្គម Tik Tok ផ្ទាល់។ 

2023-08-30 11.49.27

គួរអោយចាប់អារម្មណ៍ផងដែរ បទចម្រៀង “ពូធំជាងប៉ា” នេះត្រូវបានតាក់តែង និងនិពន្ធបទភ្លេងឡើងដោយ Tik Tok Rapper Star របស់យើងមួយរូបនេះផ្ទាល់តែម្តង ដោយលោកក៏ជាបេក្ខភាពចូលរួមប្រកួត និងទទួលបានជ័យលាភីលេខ៣នៅក្នុងកម្មវិធី The Rap Fighter របស់ផលិតកម្ម Fun Entertainment។

2023-08-30 11.51.15

លោក REOUN ក៏មានឈ្មោះក្រៅម្យ៉ាងទៀតហៅថា Toro ដែលនៅពេលចូលរួមប្រកួត លោកក៏បានប្រើប្រាស់ឈ្មោះនេះសំរាប់ដំណើរក្នុងវិថីជា Rap Star។ ថ្វីបើនៅលើ Tik Tok លោកក៏ធ្លាប់បានប្រាប់ទស្សនិកជនថា លោកពេញចិត្តសម្រាប់ការហៅឈ្មោះមួយណាក៏បាន។

2023-08-30 11.54.44-1

អ្វីដែលទស្សនិកជនប្រហែលជាមិនបានដឹងទៀតនោះ លោក REOUN មិនត្រឹមតែជា Tik Tok Star ប៉ុណ្ណោះទេលោកក៏ជាសមាជិក Rapper មួយរូបរបស់ក្រុម GO SQUAD ផងដែរ ដែលដឹកនាំ និងគ្រប់គ្រងដោយលោក 1NE សមាជិកនៃក្រុម Hip Hop ជើងចាស់ CG Movement។ 

2023-08-30 11.49.47

ទាក់ទងនឹងបទចំរៀងផ្ទុះមួយបទនេះរបស់លោកផងដែរ សង្កេតឃើញថាលោក Toro កាន់តែទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ដោយមានអ្នកនិយមលេងនៅលើ Tik Tok ស្រាប់អាចធ្វើការដាក់ពិន្ទុលើសមត្ថភាព ស្នាដៃបទចំរៀង និងទេពកោសល្យរបស់លោកបានយ៉ាងជាក់ស្តែង។ ដោយនៅពេលនេះ បទចម្រៀងមួយនេះរបស់លោកបានក្លាយជា Top Hit Song ដ៏ពេញនិយមហើយនៅលើ Tik Tok ជាមួយនឹងចំនួនទស្សនា 527.1K។ 


ថ្ងៃពុធ, 30 ខែសីហា 2023 11:56  BeeTube News