BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីតបដិសេធសម្ព័ន្ធប្រឆាំងនឹងយេម៉ែន ហើយអាមេរិកគំរាមរារាំងទំនប់ Renaissance ដោយកងកម្លាំងរហ័សស៊ូដង់

ថ្ងៃពុធ, 20 ខែធ្នូ 2023 10:35  BeeTube News

Untitled design - 2023-12-20T103343.570 (1)

សម្ព័ន្ធអន្តរជាតិប្រឆាំងនឹងក្រុម Houthi នៅយេម៉ែនដើម្បីរក្សាសុវត្ថិភាពសមុទ្រក្រហមបានបរាជ័យ បន្ទាប់ពីអេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីតបានជំទាស់។ បារ៉ែន និងUAE បានចូលរួមក្នុងសម្ព័ន្ធអន្តរជាតិប្រឆាំងនឹងយេម៉ែន និងក្រុម Houthi ដែរ។ ប៉ុន្តែសម្ព័ន្ធអន្តរជាតិនឹងមិនវាយប្រហារក្រុម Houthi នោះទេដោយសារភ័យខ្លាចផ្ទុះឡើងសង្គ្រាមលើប្រទេសយេម៉ែន។ ការបរាជ័យនៃការចរចាទំនប់ Renaissance ជាមួយនឹងការឈ្លានពានរបស់ក្រុមកងកម្លាំងរហ័សលើរដ្ឋ Blue Nile។ ហេតុអ្វីបានជា UAE គាំទ្រអ៊ីស្រាអែលប្រឆាំងនឹងហ្គាហ្សា? ហេតុអ្វីបានជា UAE គាំទ្រសម្ព័ន្ធអន្តរជាតិដើម្បីវាយប្រហារយេម៉ែន? តើ UAE កំពុងវាយប្រហារអេហ្ស៊ីបពីភាគខាងត្បូង ខណៈដែលអេហ្ស៊ីបកំពុងតែជាប់គាំងជាមួយនឹងបញ្ហាសង្រ្គាម ហ្គាហ្សាដែរឬទេ?

  1. អាមេរិកប្រកាសពីបេសកកម្មសម្ព័ន្ធប្រឆាំងនឹងយេម៉ែន

យោងតាមសារព័ត៌មាន AP News ចុះផ្សាយថ្ងៃទី១៩ ខែធ្នូបានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានប្រកាសកាលពីថ្ងៃអង្គារនៅប្រទេសបារ៉ែនថា សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតកំពុងបង្កើតកងកម្លាំងថ្មីមួយដើម្បីការពារកប៉ាល់ឆ្លងកាត់សមុទ្រក្រហម ដែលរងការវាយប្រហារដោយដ្រូន និងមីស៊ីលផ្លោងដែលបាញ់ចេញពីតំបន់ដែលគ្រប់គ្រងដោយក្រុម Houthi នៃប្រទេសយេម៉ែន។

នៅក្រោមបេសកកម្មថ្មីនេះ នាវាយោធានឹងមិនចាំបាច់អមដំណើរនាវាជាក់លាក់ណាមួយនោះទេ ប៉ុន្តែនឹងត្រូវដាក់នៅទីតាំងណាមួយដើម្បីផ្តល់ការការពារសម្រាប់ពួកវាតាមដែលអាចធ្វើបានទៅតាមពេលវេលាកំណត់ណាមួយ នេះបើតាមមន្រ្តីម្នាក់លើកឡើង ដោយមិនបញ្ចេញព័ត៌មានលំអិតពីរបៀបដែលប្រតិបត្តិការថ្មីនេះនឹងដំណើរការនោះទេ។

2190437

 

  1. អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីតបដិសេធសម្ព័ន្ធប្រឆាំងនឹងយេម៉ែន

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១៩ ខែធ្នូបានអោយដឹងថា កងជីវពល Houthi ដែលមានមូលដ្ឋាននៅយេម៉ែន បាននិងកំពុងកំណត់គោលដៅលើនាវាពាណិជ្ជកម្មក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែគ្មានមហាអំណាចក្នុងតំបន់ណាមួយបានចូលរួមជាមួយកងកម្លាំងដែនសមុទ្រដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅលើសមុទ្រក្រហមនោះទេ។

មានភាពអវត្តមានគួរឱ្យកត់សម្គាល់ក្នុងចំណោមប្រទេសដែលចូលរួម នៅពេលដែលរដ្ឋមន្ត្រីការពារជាតិលោក Lloyd J.Austin III បានប្រកាសថា សហរដ្ឋអាមេរិកកំពុងរៀបចំកងនាវាចរណ៍ថ្មីដើម្បីទប់ទល់នឹងការគំរាមកំហែងពីកងជីវពល Houthi របស់យេម៉ែន ដែលកំពុងតែឈ្លានពានប្រឆាំងនឹងការដឹកជញ្ជូនជាសកលលោកនៅលើសមុទ្រក្រហម។

ប៉ុន្តែគ្មានមហាអំណាចក្នុងតំបន់ណាមួយបានយល់ព្រមថាកងទ័ពជើងទឹករបស់ខ្លួននឹងចូលរួមនោះទេ។ ប្រទេស​មជ្ឈិមបូព៌ា​តែមួយគត់​ដែល​ចូលរួម​នោះគឺជា​រដ្ឋ​កោះ​ដ៏​តូចមួយនៃ​​ប្រទេសបា​រ៉ែ​ន ខណៈដែលមាន​ភាព​ស្ងៀមស្ងាត់​គួរ​ឱ្យ​កត់សម្គាល់​ពី​រាជធានី​ផ្សេងៗទៀតក្នុង​តំបន់​។

social (3)

 

  1. អាមេរិកគំរាមរារាំងទំនប់Renaissance ដោយអារ៉ាប់រួម និងកងកម្លាំងគាំទ្ររហ័សនៅស៊ូដង់

យោងតាមសារព័ត៌មាន CNN Arabic ចុះផ្សាយថ្ងៃទី១៩ ខែធ្នូបានអោយដឹងថា ប្រទេសអេហ្ស៊ីបបានប្រកាសពីការបញ្ចប់ការចរចារទំនប់ Renaissance ជាលើកទីបួន និងលើកចុងក្រោយរវាងប្រទេសនេះ ស៊ូដង់ និងអេត្យូពី ដោយនិយាយថា ខ្លួននឹងរក្សាសិទ្ធិរបស់ខ្លួន "ដើម្បីការពារទឹក និងសន្តិសុខជាតិរបស់ខ្លួន ប្រសិនបើវាប្រឈមនឹងភាពគ្រោះថ្នាក់" បន្ទាប់ពីប្រទេសទាំងបីបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ។

ការបរាជ័យនៃការចរចាទំនប់ Renaissance នេះ អាចចោទឡើងជាសេចក្តីសន្និដ្ឋានថា អាមេរិកអាចនឹងធ្វើការគំរាមអេហ្ស៊ីបបានដោយការរារាំងទំនប់ Renaissance នេះ ជាមួយនឹងការឈ្លានពានរបស់ក្រុមកងកម្លាំងគាំទ្ររហ័សរបស់ប្រទេសស៊ូដង់​​​មកលើរដ្ឋនៅលើទន្លេ Blue Nile មួយនេះ។ ម្យ៉ាងវិញទៀតផងដែរ ក៏អាចខ្ចីដៃពីប្រទេសអារ៉ាប់រួមផងដែរ ដែលជាប្រទេសមួយគាំទ្រអ៊ីស្រាអែលក្នុងការប្រឆាំងជាមួយនឹងអេហ្ស៊ីប។

4146681-1239124546


 


ថ្ងៃពុធ, 20 ខែធ្នូ 2023 10:35  BeeTube News