BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទន្លេនីលរីងនៅស៊ូដង់ខណៈដែលប្រជាជនស៊ូដង់កំពុងស្នើសុំអន្តរាគមន៍ពីអេហ្ស៊ីប ដើម្បីរកដំណោះស្រាយនឹងទំនប់ Renaissance នៅអេត្យូពី

ថ្ងៃអង្គារ, 26 ខែកញ្ញា 2023 10:39  BeeTube News

Untitled-1-17
 

1. ទន្លេនីលរីងនៅស៊ូដង់ខណៈស្នើសុំអន្តរាគមន៍ពីអេហ្ស៊ីប

យោងតាមសារព័ត៌មាន Bloombergចុះផ្សាយថ្ងៃទី២៥ ខែកញ្ញាបានអោយដឹងថា កិច្ចពិភាក្សាត្រីភាគីដែលបានធ្វើឡើងកាលពីចុងសប្តាហ៍មុននៅក្នុងរដ្ឋធានី Addis Ababa នៃប្រទេសអេត្យូពីដែលមានរយៈពេល២ថ្ងៃ បានបរាជ័យក្នុងការស្វែងរកដំណោះស្រាយចំពោះការខ្វែងគំនិតគ្នាដ៏យូរយារណាស់មកហើយរវាងប្រទេសអេត្យូពី ស៊ូដង់ និងអេហ្ស៊ីប ជុំវិញបញ្ហាទំនប់ Renaissance ដែលសាងសង់ឡើងនៅលើទន្លេនីល។ ប្រទេស​ពីរដែលនៅ​ចុងក្រោយ​មានក្តីកង្វល់​ថា​ទំនប់​នេះ​នឹង​អាចប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ទឹក​របស់​ពួកគេ។ អេហ្ស៊ីបទទួលបាន 97% នៃទឹករបស់ខ្លួនពីទន្លេនីល ខណៈដែលស៊ូដង់ក៏កំពុងព្រួយបារម្ភដូចគ្នាថាអេត្យូពីនឹងគ្រប់គ្រងការបញ្ចេញទឹកទន្លេបែបណាសំរាប់ការផ្គត់ផ្គង់នៅក្នុងរដូវគ្រោះរាំងស្ងួត។ លោក Hani Sewilam រដ្ឋមន្ត្រីក្រសួងធនធានទឹក និងធារាសាស្ត្ររបស់អេហ្ស៊ីបបាននិយាយថា អេហ្ស៊ីបកំពុងស្វែងរកដំណោះស្រាយនៃកិច្ចព្រមព្រៀងមួយដែលមាន "ភាពយុត្តិធម៌ និងតុល្យភាព" ដែលនឹងការពារសន្តិសុខទឹក និងផលប្រយោជន៍បានដល់ទាំងប្រទេសអេត្យូពី និងស៊ូដង់។ ភាគីទាំងបីបាននិយាយថាពួកគេសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងមួយនៅចុងឆ្នាំនេះ។

c-143
b-149
a-232
 

2. រុស្ស៊ី​ដកការហាមឃាត់​នាំ​ចេញ​ប្រេងម៉ាស៊ូត និង​ប្រេង​សមុទ្រ​គុណភាព​ទាប

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៥ ខែកញ្ញាបានអោយដឹងថា រុស្ស៊ីបានធ្វើការផ្លាស់ប្តូរមួយចំនួនចំពោះការហាមឃាត់ការនាំចេញឥន្ធនៈរបស់ខ្លួន រួមទាំងការដកការរឹតបន្តឹងលើប្រេងឥន្ធនៈដែលប្រើប្រាប់សម្រាប់ក្នុងនាវាមួយចំនួន និងប្រេងម៉ាស៊ូតដែលមានសារធាតុស្ពាន់ធ័រខ្ពស់ នេះបើតាមឯកសាររដ្ឋាភិបាលមួយបានបង្ហាញនៅក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងមូស្គូបានប្រកាសការរឹតបន្តឹងជាលើកដំបូង។ រុស្ស៊ីក៏បានលុបចោលការរឹតបន្តឹងលើការនាំចេញប្រេងឥន្ធនៈដោយផ្លូវដែករុស្ស៊ី និង ក្រុមហ៊ុន Transneft ផងដែរ ខណៈដែលការហាមឃាត់ដំបូងត្រូវបានប្រកាសឡើងកាលពីសប្តាហ៍មុន។ ចំណែកឯការហាត់ឃាត់នាំចេញរបស់រុស្ស៊ីឥតដែនកំណត់លើប្រេងសាំងគ្រប់ប្រភេទ និងប្រេងម៉ាស៊ូតគុណភាពខ្ពស់នៅតែរក្សាដដែល។ ប្រទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានហាមឃាត់ជាបណ្តោះអាសន្ននូវការនាំចេញប្រេងសាំងនិងប្រេងម៉ាស៊ូតទៅកាន់ប្រទេសទាំងអស់ដែលនៅក្រៅរង្វង់នៃអតីតរដ្ឋសូវៀតចំនួនបួនក្នុងគោលបំណងដើម្បីធ្វើឱ្យមានស្ថិរភាពទីផ្សារក្នុងស្រុកវិញ។

f-137
e-142
d-149
 

3. កម្លាំងរុស្ស៊ីពង្រឹងទីតាំងយុទ្ធសាស្រ្តនៅជិតតំបន់ Vesyoloye

យោងតាមសារព័ត៌មាន Tass ចុះផ្សាយថ្ងៃទី២៤ ខែកញ្ញាបានអោយដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរុស្ស៊ីបានពង្រឹងឡើងនូវទីតាំងយុទ្ធសាស្ត្ររបស់ពួកគេនៅជិតតំបន់ Vesyoloye ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ។ក្រសួងការពារជាតិបាននិយាយថា "នៅក្នុងតំបន់ Donetsk អង្គភាពនៃក្រុមសមរភូមិភាគខាងត្បូងដោយប្រើប្រាស់នូវយន្តហោះ និងកាំភ្លើងធំបានវាយបកទៅលើការវាយប្រហារដោយកងពលតូចមេកានិចទី 110 របស់អ៊ុយក្រែននៅក្នុងតំបន់នៃការតាំងទីលំនៅ  Vesyoloye ក្នុងសាធារណរដ្ឋប្រជាមានិតDonetsk។ កងកម្លាំងរុស្ស៊ីបានធ្វើឱ្យប្រសើរឡើងនូវទីតាំងយុទ្ធសាស្ត្ររបស់ពួកគេដោយទាញប្រយោជន៍ពីប្រតិបត្តិការវាយប្រហារទៅលើសត្រូវលើកនេះ។ ការវាយប្រហាររបស់សត្រូវសរុបចំនួន4ត្រូវបានវាយបកប្រឆាំងទៅវិញនៅក្នុងតំបន់នេះក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ ដែលបានកើតឡើងនៅជិតកន្លែងតាំងទីលំនៅរបស់ តំបន់ Krasnogorovka, Maryinka, Khimik និង Vesyoloye ក្នុងសាធារណៈរដ្ឋ Donetsk” ។ ក្រសួងក៏បាននិយាយផងដែរថា"ការបាត់បង់របស់សត្រូវមានដល់ទាហានអ៊ុយក្រែន305នាក់ រថពាសដែកចំនួន 2 គ្រឿង រថយន្តចំនួន 7 គ្រឿង ព្រមទាំងប្រព័ន្ធកាំភ្លើងធំ M777 ដែលផលិតដោយសហរដ្ឋអាមេរិក"។

i-131
h-134
g-136
 

 


ថ្ងៃអង្គារ, 26 ខែកញ្ញា 2023 10:39  BeeTube News