BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Reezy ទម្លាយអាថ៌កំបាំងចូលរួមកម្មវិធី The Wall Song ជាមួយក្មេងខ្មែរ

ថ្ងៃព្រហស្បតិ៍, 05 ខែតុលា 2023 15:26  BeeTube News

2023-10-05 15.05.35 (1)

កាលពីថ្ងៃទី០៤ ខែតុលាកន្លងទៅនេះ​​​ លោក Reezy តារាចម្រៀងរ៉េបឯករាជ្យរបស់កម្ពុជាមួយរូបបានធ្វើការចែករំលែកបទពិសោធន៍របស់លោកចូលរួមនៅក្នុងកម្មវិធី The Wall Song របស់ស្ថានីយ៍ទូរទស្សន៍ PNN កាលពីថ្ងៃទី២៩ ខែកញ្ញាកន្លងទៅនេះ។ លោក Reezy បានបោះសំណួរឡើងថា«តើកម្មវិធី The Wall Song អាថ៌កំបាំងមែនរឺអត់?»។ 

2023-10-05 15.05.25

ខណៈដែលកម្មវិធីនេះតំរូវអោយភ្ញៀវកិត្តិយសចូលរួមទស្សន៍ទាយសិល្បករដែលច្រៀងនៅខាងក្រោយជញ្ជាំង។ លោក Reezy បានរៀបរាប់ចាប់តាំងពីដំណើរត្រូវបានអញ្ជើញមកចូលរួម ដោយលោក និង Team Support របស់កម្មវិធី ជាអ្នកសំរេចជ្រើសរើសបទចម្រៀងរបស់លោកផ្ទាល់មកសម្តែង ដែលនោះគឺជាបទ«Unconditional»។ បន្ទាប់មកលោក Reezy បានអោយដឹងថាកម្មវិធីនេះពិតជាត្រូវរឹតត្បិតសេរីភាពរបស់លោកខ្លាំងមែនទែន ដើម្បីមិនអោយដឹងពីសមាសភាពរបស់សិល្បករច្រៀងនៅខាងក្រោយជញ្ជាំង។​​​ 

2023-10-05 15.05.29

ជាក់ស្តែងនៅពេលទៅដល់បន្ទប់រៀបចំខ្លួន គឺលោកត្រូវហាមមិនអោយចេញក្រៅបន្ទប់ឡើយ ហើយលោកក៏ទើបតែបានដឹងពីភ្ញៀវកិត្តិយស២រូបទៀតនោះទេដែលត្រូវមកទស្សន៍ទាយនៅក្នុងថ្ងៃនេះ។ ចំណែកឯមិនថាឡើយសូម្បីតែពេលចូលបន្ទប់ទឹក ក៏ត្រូវមាន Assistant ម្នាក់ទៅតាមខ្លួនដែរ ពិតជាអាថ៌កំបាំងខ្លាំងមែនទែន! យ៉ាងណាមិញភ្ញៀវកិត្តិយសទាំងពីររូបនោះគឺរួមមានលោក វណ្ណចេស្តា ​​​និងលោកវុឌ្ឈា ខណៈដែលតារាកិត្តិយសអនាមិកច្រៀងនៅខាងក្រោយជញ្ជាំងគឺរួមមានកញ្ញាឆាឆា លោកហេង និងលោកកៅពន្លឺ។

2023-10-05 15.05.20

បន្ទាប់ពីប៉ះដៃគូទស្សន៍ទាយជាមិត្តភក្តិចាស់មិត្តភាពលើសពី១០ឆ្នាំ លោក Reezy ហក់កញ្ឆេងរត់ទៅអោបលោកកៅពន្លឺដែលនៅចុងម្ខាងទៀតនៃជញ្ជាំងតែម្តងដោយអារម្មណ៍រំភើបរីករាយជាខ្លាំង មើលទៅកម្មវិធីមួយនេះពិតជានាំយកអារម្មណ៍បុកពោះភ័យសំងាត់ដល់សិល្បករយើងខ្លាំងណាស់ ហើយថែមទាំងធ្វើស៊ីផ្លូវអារម្មណ៍របស់ពួកគេថែមទៀត ដោយដៃគូទស្សន៍ទាយរបស់ពួកគេអាចជាអ្នកដែលនៅក្បែរខ្លួនរបស់ពួកគេខ្លាំងបំផុត! បន្ទាប់ពីនោះដែរ លោកកៅពន្លឺថែមទាំងបានលាតត្រដាងឡើងបទពិសោធន៍ជូរចត់របស់ពួកគេធ្លាប់ឆ្លងកាត់ជាមួយគ្នាថែមទៀតផង ដែលទីបំផុតលោក Reezy បានចោទប្រកាន់ឡើងថាដូចជាហែកកេរិ៍្តពួកម៉ាកខ្លួនឯងលើឆាកតែម្តង!

 


ថ្ងៃព្រហស្បតិ៍, 05 ខែតុលា 2023 15:26  BeeTube News