ប្រុសសាវាស្រវាស្នេហ៍ថ្មី ប្រុសស្មោះអាល័យស្រមៃនឹកសង្សារចាស់! ពិតដូចពំនោលព្រោះរសស្នេហ៍ប្រុសស្មោះតែងតែជ្រួតជ្រាប និងឃោរឃៅបំផុត! ស្រលាញ់ខ្លាំង ស្អប់ខ្លាំង! នេះជារសជាតិបទ "No More" របស់លោកវណ្ណឆេស្តាផងដែរ។ តាមរយៈបទ "No More" របស់លោកវណ្ណឆេស្តានេះផងដែរក៏បានក្លាយជាចម្រៀងមួយសំរាប់ក្នុងការធ្វើហ្គេម Challenge មួយដល់ទស្សនិកជនដែលលោកទើបតែបានចេញផ្សាយកាលពីពេលថ្មីៗនេះ។ គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី១៥ ខែធ្នូកន្លងទៅនេះលោក វណ្ណឆេស្តា បានបង្ហោះវិដេអូខ្លីមួយតាមរយៈទំព័រហ្វេសប៊ុក និងគណនី Tik Tok ផ្លូវការរបស់លោកជាមួយនឹងការបោះ Challenge មួយយ៉ាងព្រឺព្រួច។ លោកវណ្ណឆេស្តា បាន Challenge បណ្តាអ្នកគាំទ្ររបស់លោកអោយធ្វើការសរសេរប៉ារ៉ូលចំរៀងរ៉េបតពីលោកនៅ Verse របស់ពួកគេហើយអាចដោនលោតភ្លេងយកពីលោកទៅបានដើម្បីច្រៀងតនៅ Verse របស់ពួកគេ។
គួរបញ្ជាក់ផងដែរអ្វីដែលធ្វើអោយកាន់តែពិសេសសំរាប់ Challenge មួយនេះគឺថាពួកគេតំរូវអោយបង្កើតប៉ារ៉ូលច្រៀងរ៉េបតពីលោក វណ្ណឆេស្តា សំរាប់ផ្ញើទៅកាន់ Ex របស់ពួកគេថែមទៀត ដែលមួយស្នៀតនេះធ្វើអោយហ្វេនៗក៏ដូចជាអ្នកចូលរួមលេងទាំងអស់អាចបញ្ចេញអារម្មណ៍ឈឺចាប់ និងកំហឹងរបស់ពួកគេបានយ៉ាងសប្បាយចិត្ត។ នៅពីរថ្ងៃរំលងពីនោះមក ដៃគូម្នាក់របស់លោក Van Chesda ហើយក៏ជាសមាជិករបស់ក្រុម Enation Family ដែលមានឈ្មោះថា Redking ក៏បានធ្វើការចូលរួមលេងហ្គេម Challenge បន្តពីលោកវណ្ណឆេស្តាផងដែរ ដោយបានធ្វើការបង្ហោះវិដេអូច្រៀង Verse របស់លោកបន្តពីលោក វណ្ណឆេស្តា នូវបទ "No More" នៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោក។ នេះជាការលេង Challenge សប្បាយៗ ហើយក៏បាន Enjoy Dark Side របស់យើងផងដែរ ហើយអេដមីនជឿជាក់អារម្មណ៍ Euphoria ចេញពីអារម្មណ៍ឈឺចាប់ទាំងនេះនឹងធ្វើអោយអ្នកទាំងអស់គ្នាអាចបន្ធូរភាពតានតឹងក្នុងចិត្តបាន។