ខ្សែភាពយន្ដចុងក្រោយបង្អស់របស់ Dwayne Johnson (The Rock) "Red Notice" ឥឡូវនេះគឺជាភាពយន្តដែលមានការទស្សនាច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តរបស់ Netflix នេះបើយោងតាមការផ្សាយដ៏ធំមួយ។ ខ្សែភាពយន្ត "Red Notice" ត្រូវបានគេទស្សនា 328.8 លានម៉ោង នេះបើយោងតាមរបាយការណ៍របស់ Netflix ដោយឈរនៅលើកំពូលកំណត់ត្រាមុនៗដែលគ្រប់គ្រងដោយខ្សែភាពយន្ត "Bird Box" របស់ Sandra Bullock ក្នុងឆ្នាំ 2018 ដែលមានចំនួនមើល 282 លានម៉ោង។
បច្ចុប្បន្ននេះ 50 ភាគរយនៃអតិថិជនរបស់ Netflix ទាំងអស់នៅជុំវិញពិភពលោកបានមើលខ្សែភាពយន្ត " Red Notice " នេះ។
ខ្សែភាពយន្តនេះ បានវ៉ាដាច់កំណត់ត្រាដែលបានកាន់កាប់ពីមុនក្នុងរយៈពេលត្រឹមតែ 18 ថ្ងៃ ផ្ទុយពី "Bird Box" ដែលចំណាយពេល 4 សប្តាហ៍។
ខ្សែភាពយន្តដែលសម្តែងដោយ Johnson, Ryan Reynolds និង Gal Gadot ត្រូវបានផលិតដោយ Johnson's Seven Bucks Productions ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅលើគេហទំព័រ streaming នៅដើមខែនេះ។ វានៅតែស្ថិតក្នុងខ្សែភាពយន្តកំពូលទាំង 10 នៅលើវេទិកាក្នុង 94 ប្រទេស នេះបើយោងតាមក្រុមហ៊ុន Netflix ។
ខ្សែភាពយន្ត "Red Notice" ប្រាប់ពីរឿងរបស់ FBI profiler សម្តែងដោយ Johnson ដែលត្រូវតែចាប់ដៃគូជាមួយចោរសិល្បៈដ៏អស្ចារ្យបំផុតរបស់ពិភពលោក [Reynolds] ក្នុងការលួចបន្លំយ៉ាងក្លាហាន ដើម្បីចាប់ឧក្រិដ្ឋជនដែលគេចង់បានបំផុតដែលលេងដោយ Gadot ។ ភាពយន្តនេះ ក៏ត្រូវបានចាក់បញ្ចាំងក្នុងរោងភាពយន្តកាលពីចុងសប្តាហ៍មុនដែរ៕
អត្តបទដកស្រង់ពី Chloe Melas
បកប្រែនិងកែសម្រួលដោយ Mr. Blue