សួស្តីទស្សនិកជនទាំងអស់គ្នា! ថ្ងៃនេះអេដមីនសូមមកបង្ហាញមាតិកាទាំង៧ដែលទទួលបានការពេញនិយមជាងគេប្រចាំ Red Entertainment។ ឥលូវដូចដែលទស្សនិកជនធ្លាប់ដឹងខ្លះៗរួចមកហើយ Red Entertainment តែងតែនាំយកសិល្បករមានសមត្ថភាព និងល្បីៗនៅក្នុងប្រទេសកម្ពុជាមកចែករំលែកប្រាប់អ្នកទាំងអស់គ្នាក្នុងបំណងចង់លើកស្ទួយវិស័យសិល្បៈខ្មែរអោយកាន់តែទូលំទូលាយ ក៏ដូចជានាំយកសិល្បៈកំសាន្តមកបំរើអារម្មណ៍ប្រិយមិត្ត។ ជានិច្ចកាពួកយើងក៏តែងតែ Review នូវ Content របស់យើងមកវិញខ្លះៗ ដើម្បីស្វែងរកគន្លឹះថាអ្វីជាការគាំទ្រ និងការចាប់អារម្មណ៍របស់ទស្សនិកជនទាំងអស់គ្នា។ ឥលូវនេះ អេដមីនសូមបង្ហាញមាតិកាទាំង៧តែម្តង និងសូមអរគុណចំពោះការគាំទ្រដល់សិល្បកររបស់យើង និង Red Entertainment កន្លងមក។ មាតិកាទី១ គឺ G-Devith ធ្វើអោយមានការភ្ញាក់ផ្អើលបន្ទាប់ពីរាំបទ Solo Again របស់ VannDa នៅលើ TikTok ដែលទទួលបានរហូតទៅដល់7.6Kឡាច និងបានចេញផ្សាយទៅចុងខែមេសា ឆ្នាំ២០២២នេះ។ សំរាប់អេដមីនវិញក៏ពេញចិត្តContentមួយនេះដែរព្រោះមិនងាយឃើញលោកជីដេវីតបង្ហាញការគាំទ្រជាសាធារណៈបែបនេះទេមកកាន់លោកវណ្ណដា។ ចំនែកឯមាតិកាទី២វិញគឺហេតុអ្វី VannDa មិនអាចធ្លាក់កូដដូចតារាដទៃ? ដែលបានចេញផ្សាយនៅក្នុងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ និងទទួលបានការចុចឡាចរហូតទៅដល់ 5.3K។ អេដមីនពិតជា Enjoy មែនទែនពេលសរសេរ Content មួយនេះ ហើយក៏សប្បាយចិត្តពេលបទវិភាគមួយនេះរបស់អេដមីនទទួលបានការគាំទ្រ និងចូលចិត្តជាច្រើន។រីឯមាតិកាទី៣គឺ បទចម្រៀងទាំង10 ដែលមានViewច្រើនបំផុតនៃ VannDa YouTube។
វាជាការប្រមែប្រមូលចងក្រងបន្តិចបន្ទួចដែលអេដមីនចង់ផ្តល់ភាពងាយស្រួលសំរាប់អ្នកនិយមគាំទ្រស្តាប់ និងតាមដានពត៌មានរបស់លោកវណ្ណដា។ មាតិកាមួយនេះដែរអេដមីនក៏សប្បាយចិត្តបានធ្វើអោយទស្សនិកជនជាច្រើនចាប់អារម្មណ៍និងមានភាពងាយស្រួល ដែលមានការចុចឡាចរហូតទៅដល់ 5.3K ខណៈពេលផ្សាយទៅនៅថ្ងៃទី១៧ ខែឧសភានេះ។ មាតិកាទី៤គឺស្ងាត់ៗលេចមុខ VannDa និងRapper ល្បីៗរបស់ថៃនៅក្នុង Studio តែមួយ ដែលមានការចុចឡាចរហូតដល់ 2.7Kខណៈពេលចេញផ្សាយទៅនៅចុងខែមីនានេះ។ ពិតជារឿងរ៉ាវមួយដែលទាំងអេដមីនក៏ដូចជាទស្សនិកជនទាំងអស់គ្នាសុទ្ធតែចង់ដឹងពីអាយដលរបស់យើង ហើយក៏មានអារម្មណ៍សប្បាយរីករាយ និងមោទនភាពជាខ្លាំងដែលសិល្បកររបស់យើងអាចសហការជាមួយសិល្បករបរទេសបាន។ ចូលមកដល់មាតិកាទី៥គឺភស្តុតាងទាំង6 នៅក្នុងបទចម្រៀង RUN THE TOWN - F.HERO x VANNDA ft. 1MILL & SPRITE(OFFICIAL MV)។ មាតិកាមួយនេះទទួលបានការចុចឡាចរហូតដល់ 2.7K ខណៈពេលចេញផ្សាយនៅក្នុងចុងខែមេសា។ បទ Run the town គឺជាបទមានការសហការជាច្រើនជាមួយសិល្បករបរទេស និងទទួលបានការគាំទ្រពីសំណាក់ប្រទេសទាំងពីរខ្លាំងមែនទែន ទើបជាចំនុចគួរអោយចាប់អារម្មណ៍ដែលអេដមីនលើកមកនិយាយ។សំរាប់មាតិកាទី៦វិញគឺVannDa បញ្ចេញ Video Clip ចម្រៀងថ្មី នៅបណ្តាញសង្គម Instagram ទាំងកណ្តាលយប់ ដែលទើបនឹងចេញផ្សាយពាក់កណ្តាលខែសីហានេះទេ ហើយទទួលបានការចាប់អារម្មណ៍រហូតដល់2.1Kឡាច។ វាមិនមានញឹកញាប់នោះទេ ដែលសិល្បកររបស់យើង លោកវណ្ណដា ផ្លាស់ប្តូរស្ទាយល៍ចេញ Teaser ចំរៀងបែបដ្រាម៉ាៗ Lovesick បែបនេះ។ សំរាប់មាតិកាចុងក្រោយផងដែរគឺAlbum ថ្មី MV ថ្មី តើនឹងមានអ្វីថ្មីថែមទៀតពី VannDa? ដែលបានចេញផ្សាយទៅនៅថ្ងៃទី១២ ខែឧសភានិងមានការគាំទ្ររហូតដល់2K ។ ពិតដូចជាការរំពឹងទុកមែន លោកវណ្ណដាក៏មានគំរោងបន្តបន្ទាប់គ្នាជាច្រើនមកទល់ពេលនេះ។ អ៊ីចឹងសំរាប់ទស្សនិកជនណានៅមិនទាន់បានទស្សនា អាចចូលទៅទស្សនាបានទាំងអស់គ្នាណា!