BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Really Jing(B-Side)ទំលាក់ MV ផ្លូវការ “Plastic Gun Boy”

ថ្ងៃសុក្រ, 12 ខែកក្កដា 2024 13:24  BeeTube News

photo_3_2024-07-12_13-15-58

កាលពីល្ងាចថ្ងៃទី១១ ខែកក្កដាកន្លងទៅនេះ សមាជិកនៃក្រុម B-Side លោក Really Jing បានធ្វើការទំលាក់នូវ MV ផ្លូវការបទចម្រៀងមួយបទ ដែលមានចំណងជើងថា«Plastic Gun Boy» ពីក្នុងអាល់ប៊ុម Forest Boy របស់លោកដែលបានចេញផ្សាយកាលពី៣ខែមុន។គួរបញ្ជាក់ផងដែរថា អាល់ប៊ុម Forest Boy របស់លោកមានចំនួនសរុបទាំងអស់ ៥ បទ ដែលរួមមាន បទ«Plastic Gun Boy» «Forest Boy» «Ma Boy» «FAFA Boy» និង«Who are you boy» ដែលកត់សម្គាល់ឃើញថាសុទ្ធតែនិយាយទាក់ទងពីប្រភេទ Boy ទាំងអស់។ គួរអោយចាប់អារម្មណ៍ផងដែរ កាលពីពេលថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក Really Jing លោកទើបតែបានចែករំលែកនូវវិដេអូ Live Performance មួយយ៉ាង Lit នៃបទចំរៀង «Bad Mood» រួមគ្នាជាមួយនឹង​​​បទ«Plastic Gun Boy» របស់លោកនេះ។ 

photo_4_2024-07-12_13-15-58

គួរបញ្ជាក់ផងដែរថា វិដេអូ Live Performance នេះគឺបានមកពីការសម្តែងរបស់លោកនៅក្នុងកម្មវិធី 4Real POPUP ដែលធ្វើឡើងនៅ Pub កំសាន្ត Bong Bong Bong កាលពីថ្ងៃទី០២ ខែមិថុនាកន្លងទៅនេះ។ ចំណែកការ Update ថ្មីពីដើមខែកក្កដានេះផងដែរ គឺក៏មានការប្រកាសឡើងជាផ្លូវការពីខាង Pleng Smart ថា នាពេលនេះសមាជិកទាំង៦នាក់របស់ក្រុម B-Side បានក្លាយខ្លួនជាសមាជិករបស់ក្រុម Pleng​​​ ដែរហើយ ដែលក្នុងនោះគឺរួមមានលោក Really Jing, លោក 2mdie, លោក Buubee, លោក Ah K, លោក Sane, និងលោក Scotty Darkness។ ដូច្នេះទស្សនិកជននាពេលនេះ ក៏អាចធ្វើការចាក់ស្តាប់បទចម្រៀងរបស់ក្រុម B-Side នៅលើកម្មវិធី Pleng របស់ Smart បានផងដែរ។

photo_1_2024-07-12_13-15-58

photo_2_2024-07-12_13-15-58


 


ថ្ងៃសុក្រ, 12 ខែកក្កដា 2024 13:24  BeeTube News