BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បុគ្គលសំខាន់ៗដែល React ទៅលើការទទួលជ័យលាភីរបស់ លីម តិចម៉េង ក្នុងកម្មវិធី​ Cambodian Idol (Season4)

ថ្ងៃព្រហស្បតិ៍, 01 ខែកញ្ញា 2022 11:42  BeeTube News

300958758_1960371190822905_6677863543158513478_n

ភាពជោគជ័យរបស់លោកលីមតិចម៉េងបានធ្វើអោយកក្រើកបណ្តាញសង្គមនានាជាច្រើនមានដូចជា ហ្វេសប៊ុក TikTok Instagram ជាដើម។ យ៉ាងណាមិញនៅលើបណ្តាញសង្គមហ្វេសប៊ុកយើងឃើញថាមានបណ្តាសិល្បករជាច្រើនបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនមកលើបេក្ខជនជាប់ក្នុងការប្រលងចំរៀងកំរិតថ្នាក់ពិភពលោកម្នាក់នេះ។ ដោយនៅក្នុងនោះមានដូចជាលោកហេងសុខវិសាល ដែលលោកបានធ្វើការចែករំលែកការបង្ហោះពត៌មានលោកលីមតិចម៉េងផ្តល់កិច្ចសម្ភាសន៍ក្នុងទូរទស្សន៍ហង្សមាសថាលោកចូលចិត្តបុរសម្នាក់នេះ។ ងាកមកមើលលោក​​​Q-Winម្នាក់ទៀតដែលជាInfluencerល្បីល្បាញម្នាក់នៅលើបណ្តាញសង្គមក៏បានបង្ហោះវីឌីអូ Reaction របស់លោករួមជាមួយដៃគូបែប កំប្លែងៗនៅពេលស្តាប់លទ្ធផលប្រកាសនៅក្នុងវគ្គផ្តាច់ព្រ័ត្រទាំងអារម្មណ៍បុកពោះតានតឹងពេលពិធីករពន្យារពេលប្រកាស។ 

240932799_391862095639359_1452599257083355504_n

ចំនែកឯលោកចេនវិញដែលជាសមាជិករបស់ក្រុមតន្រ្តី Nevrmind ក៏បានបសរសេរបង្ហោះជាសាធារណៈតែម្តងអបអរសាទរទៅកាន់លោកលីមតិចម៉េងដោយលោកបាននិយាយថាដោយក្តីស្រលាញ់ និងការខិតខំតស៊ូជីវិតរហូតដល់ពេលនេះតិចម៉េងអាចធ្វើបានសប្បាយអោយអស់ពីចិត្តរយៈពេលខ្លីបានហើយប្អូនប្រុស ហើយឆាប់ត្រលប់រៀបចំខ្លួនអោយបានល្អវិញ ព្រោះនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ផ្លូវនៅវែងឆ្ងាយទៀត។ បន្ទាប់មកលោកក៏ចែកចាយនូវឳវាទខ្លះៗដល់លោកលីមតិចម៉េងអោយលោកព្យាយាមចេញបទOriginal ដោយខ្លួនឯង និងកុំបោះបង់អាជីពមួយនេះអោយសោះព្រោះវានឹងនៅជាមួយយើងរហូតតទៅទោះយើងខ្លួនទទេមិនសល់អ្វីទាំងអស់។ រីឯលោកជាវណ្ណារិទ្ធក៏បានបង្ហោះសារនិងរូបថតមួយចំនួនផងដែរអមនឹងការប្រកាសលទ្ធផលថាលោកលីមតិចម៉េងសម្លេង ពិរោះបត់បែនបានតាមស្ថានភាពបទចំរៀង ពូកែលេងសើច និងមានប្រជាប្រិយភាពបំផុត។ មិនតែប៉ុណ្ណោះរហូតដល់ថ្នាក់ដឹកនាំកំពូល សម្តេចហ៊ុនសែនក៏បានបង្ហោះសារបង្ហាញការគាំទ្រឡើងថាសូមអបអរសាទរចៅលីមតិចម៉េង ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ។ 

168236205_295257385547999_3129927943016708649_n

302583339_632028124945623_1439140627882722714_n

221878599_4321822481214213_3747622498379568212_n

 


ថ្ងៃព្រហស្បតិ៍, 01 ខែកញ្ញា 2022 11:42  BeeTube News