BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បុគ្គលល្បីៗដែលបានបញ្ចេញមតិគាំទ្រទៅលើបទ Pink Venom របស់ Blackpink 

ថ្ងៃពុធ, 24 ខែសីហា 2022 11:02  BeeTube News

បទចំរៀង Pink Venom របស់ក្រុមចំរៀង Blackpink មិនត្រឹមតែបានធ្វើអោយហ្វេនផ្ទុះនូវការគាំទ្រប៉ុណ្ណោះទេ សូម្បីសិល្បៈករមួយចំនួន និងបុគ្គលល្បីៗក៏បានមានការចាប់អារម្មណ៍ខ្លាំងណាស់ដែរ តួយ៉ាងដូចជា Lady Gaga បានបង្ហាញចំណាប់អារម្មណ៍ក្នុង Instagram ថា“Was feeling emotional today and this just made me cry. Blackpink are bringing pop culture back.”។ គួរអោយចាប់អារម្មណ៍ផង Lady Gaga ធ្លាប់សុំក្រុមចំរៀង Blackpink រួមសហការងារកន្លងមកម្ល៉ោះហើយមិនចំលែកទេដែល Lady GaGaបានសម្តែងអារម្មណ៍ពុះកញ្ជ្រោលគាំទ្រ Blackpink។​​​

Lady-Gaga-House-of-Gucci-premiere-2-696x442

តារាចំរៀង Billie Ellish វិញក៏បានបង្ហាញចំណាប់អារម្មណ៍នៅក្នុង Tik Tok ថា“The video is absolutely crazy but obviously I love it”។ Billie Ellish និង​​​Blackpink ធ្លាប់បានជួបគ្នាកាលពីឆ្នាំ២០១៩ និងបានចំណាយពេលនៅក្រោយឆាកជាមួយគ្នា។ 

56973906_1031440620389086_5150401069125206016_o.0

កីឡាបាល់ទាត់ល្បីល្បាញម្នាក់លោក Neymar Jr ក៏បានធ្វើការ tweet បន្តនៅក្នុងគណនី Twitter របស់លោកថា “gostei dessa” ដែលមានន័យថាខ្ញុំចូលចិត្តវា។

Neymar-Junior2

ចំនែកសិល្បកររបស់កម្ពុជាយើងវិញ លោក G-devit ក៏បានធ្វើការចែករំលែកជាញឹកញាប់នៅលើហ្វេសប៊ុកនូវរូបភាពអាល់ប៊ុមផុសស្ទ័ររបស់ Blackpink ក៏ដូចជា MV បទចំរៀង Pink Venom នេះជាមួយនឹងពាក្យពេចន៍ បង្ហាញការគាំទ្រមួយចំនួនដូចជាថា «I’m dead» និង«អាហ្សាអូនឯងលេងបងហើយ» ទំនងជាលោកជីដេវីតក៏ជាអ្នកគាំទ្រមួយរូបរបស់ក្រុមចំរៀង Blackpink ផងដែរ ហើយ Bias របស់លោកគឺជាកញ្ញា Lisa។ 

297958175_658550172300977_1866790283259167417_n

ចំនែកសមាជិកក្រុមចំរៀង One Direction លោក Harry Styles បន្ទាប់ពីបទចំរៀងចេញបាន២ថ្ងៃ លោកក៏បានចូលទៅចែករំលែកអារម្មណ៍របស់លោកនៅលើហ្វេនផេករបស់ក្រុមចំរៀង Blackpink ថា “Had no idea this was out man. Just saw this on my explore page, opened Spotify and my ears were pleased. Great tune!” 

0x0-1

រីឯតារាសម្តែងថៃមួយរូបទៀតលោក Win Metawin ក៏បានបង្ហោះ Teaser Jennie Concept នៃបទ Pink Venom នេះនៅលើ Story Instagram របស់លោកផងដែរដើម្បីបង្ហាញការគាំទ្រមួយចំពោះក្រុម Blackpink ហើយមើលទៅលោកដូចជាអ្នកគាំទ្រស្មគ្រ័ស្មោះរបស់ចេននីតែម្តងហើយ។


ថ្ងៃពុធ, 24 ខែសីហា 2022 11:02  BeeTube News