BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Reaction ទៅលើបទចំរៀងថ្មីរបស់ H.E.N.G (កញ្ញា LV)

ថ្ងៃព្រហស្បតិ៍, 08 ខែកញ្ញា 2022 09:02  BeeTube News

305842766_668276017992912_4128289227883249644_n

លោក Heng បានបញ្ចេញ MV បទចំរៀងកាន់តែប្លែកជាមួយនឹងបទចំរៀង«កញ្ញា LV» ដែលបានចេញផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញាកន្លងទៅនេះ។ បណ្តាទស្សនិកជនមានការចាប់អារម្មណ៍ជាច្រើនទៅលើ Concept បទចំរៀង រាប់ចាប់តាំងពីលឺចំណងជើងបទចំរៀងភ្លាម។ និស្ស័យស្ទាយល៍ចំរៀងប្លែកៗរបស់លោកហេង មិនបានធ្វើអោយមហាជនខកបំណងឡើយ ព្រោះមានមនុស្សជាច្រើនយល់ឃើញថាបទចំរៀងរបស់លោកមួយនេះពិតជារាងលោតខុសប្លែកគេបន្តិចមែនសំរាប់ Music Video នៅក្នុងស្រុកខ្មែរ។ Concept វីឌីអូ បានសង្កត់ធ្ងន់ទៅលើដំណើរការងាររបស់មនុស្សមួយក្រុម ដែលមានការងារចម្លែកៗ ដូចជាការអង្គុយរាប់គ្រាប់ភ្នែក ហើយពួកគេបានធ្លាក់ខ្លួនមកអង្គុយរាប់គ្រាប់ផ្កាឈូករត្ន័វិញ​​​ ធ្វើអោយសេដ្ឋកិច្ចធ្លាក់ចុះ ម្ល៉ោះហើយទើបធ្វើអោយតួអង្គលោកហេងដែលជាបុគ្គលឹកម្នាក់ដែរមានការទុកសោកមិនអាចរកប្រាក់គ្រប់គ្រាន់ទិញអ្វីៗផ្គាប់ចិត្តបណ្តូលចិត្តរបស់លោកបានដែលហៅថាកញ្ញាLV។ 

305311163_3089544441357125_3250212705389437985_n

នៅជុំវិញនៃបទចំរៀងសុទ្ធតែមានប្លង់ទាក់ទងជាមួយនឹងគ្រាប់ភ្នែក ធ្វើអោយទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍ និងចង់យល់ពីអត្ថន័យរបស់វា។​​​ សំរាប់អេដមីនវិញ អេដមីនគិតថាដោយសារតែ​​​បទចំរៀងមានចំណងជើងថាកញ្ញាLV និងអក្សរVផ្គុំឡើងដោយដៃពីរ ទើបអ្វីក៏ដោយនៅក្នុងបទចំរៀងសុទ្ធសឹងជាលេខគូ ដូចជាគ្រាប់ភ្នែកមួយគូដូចនេះឯង។ ម្យ៉ាងវិញទៀតគ្រាប់ភ្នែកនៅក្នុងបទចំរៀងនេះគឺមានតំលៃ មនុស្សគ្រប់គ្នាអោយតំលៃទៅលើវា សូម្បីតែឈុតមួយបង្ហាញពីបុរសអ្នកធ្វើការម្នាក់លះបង់គ្រាប់ភ្នែកខ្លួនឯងទៅបិទនៅលើដើមទ្រូងវិញ បញ្ជាក់អោយឃើញថាលោកហេងហៅសង្សារខ្លួនឯងថាកញ្ញាLVតែស្រលាញ់សង្សារខ្លួនឯងស្មើនឹងគ្រាប់ភ្នែក។ នេះគ្រាន់តែជាការយល់ឃើញរបស់អេដមីនតែប៉ុណ្ណោះ។ នៅក្នុងបទចំរៀងនោះទៀតសោតក៏មានទស្សនិកជាច្រើនចាប់អារម្មណ៍ទៅលើប៉ារ៉ូលចំរៀងទាក់ទាញជាច្រើនរបស់លោកហេងដូចជាត្រង់ បុកលុយ Luna​​​​​ deep down ឡុងចុងជាដើម បានន័យថាលោកហេង និងអ្នកគាំទ្រមួយចំនួនក៏ជាហ្វេនរបស់ Luna Classic ផងដែរ។ អ្នកលេងក្នុងវិស័យ Crypto ប្រហែលជាយល់ច្រើនពីបញ្ហានេះ។ 


ថ្ងៃព្រហស្បតិ៍, 08 ខែកញ្ញា 2022 09:02  BeeTube News