សួស្តីទស្សនិកជនទាំងអស់គ្នា! ថ្ងៃនេះអេដមីនត្រលប់មកធ្វើReactionទៅលើបទចំរៀងរបស់លោកវណ្ណដាពីរបទដែលទើបនឹងចេញកាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅនេះ ហើយនៅពេលនេះមានចំនួនអ្នកចុចចូលមើលរហូតដល់ទៅ៨សែន Like និង១.២លានviewត្រឹមរយៈពេល១០ថ្ងៃប៉ុណ្ណេាះ។ វីឌីអូចម្រៀងចំនួនពីរបទរបស់លោកវណ្ណដារួមគ្នាមួយនេះមានរយៈពេលដល់ទៅ៦នាទីនិង១៨វិនាទី។ នៅក្នុងបទដំបូងដែលជាបទDaddyDa ពេលដែលអេដមីនលឺភ្លេងលេងភ្លាម អេដមីនមានអារម្មណ៍ហាក់ដូចជាចូលក្នុងពិភពមួយថ្មីមួយទៀត ទាំងបរិយាកាស ទាំងភាពច្នៃប្រឌិត មិនច្រលំគេតែម្តង មានលក្ខណៈiconicមែនទែន។ នេះជាអ្វីដែលអេដមីនចូលចិត្តបទចំរៀងរបស់លោកវណ្ណដាត្រង់នេះឯង។ គឺដូចគ្នានឹងបទJoដែរ ចេញមកមានអារម្មណ៍ថាBad badតែម្តង វាហាក់ដូចប៉ះនឹងផ្នែកអាក្រក់របស់មនុស្សយើងដែលយើងត្រូវការ។ ដូចគ្នាដែលគេនិយាយថាភាពជាមនុស្សមានពីរផ្នែក ទាំងល្អ ទាំងអាក្រក់ ពិតជាមិនខុសមែនដូចដែលលោកវណ្ណដាកំពុងបង្ហាញអោយយើងឃើញស្រាប់។ សីលធម៌ គុណធម៌ ភាពជាមនុស្សដែលយើងត្រូវប្រកាន់ខ្ជាប់ តែផ្នែកមួយទៀតដែលយើងអាចដោះលែងបានតាមរយៈតន្រ្តី ហើយស្លុងចូលទៅក្នុងពិភពរវើរវាយរបស់ខ្លួនឯង។
ថ្វីបើមនុស្សយើងមានក្តីស្រម៉ៃគ្មានដែនកំណត់និងឥតទីបញ្ចប់ និងខុសប្លែកគ្នា ប៉ុន្តែបន្ទាប់ពីស្តាប់មួយនេះហើយមិនត្រឹមតែចូលទៅក្នុងពិភពដែលលោកវណ្ណដាចង់បង្ហាញនេាះទេ តែវាថែមទាំងរំញោចក្តីស្រម៉ៃរបស់យើងខ្លួនឯងអោយធំធេងជាងនេះ និងដឹងពីអារម្មណ៍ដែលយើងត្រូវការកាន់តែច្បាស់។ ចំនែកបទKingរបស់លោកវណ្ណដាវិញ អេដមីនពិតជាមានការកោតសរសើរមែនសំរាប់បទមួយនេះ បទនេះលោកវណ្ណដាពិតជាបានបង្រៀនច្រើនមែនទេ។ អេដមីនពិតជាបានឃើញបំណងល្អរបស់លោកវណ្ណដា និងការលះបង់ដោយមិនចង់បានអ្វីត្រលប់មកវិញរបស់លោក។ នៅក្នុងបទចំរៀងមួយនេះ លោកវណ្ណដាបានអោយមនុស្សយើងហាត់រៀនបើកបេះដូង និងចិត្តគំនិតដើម្បីមើលឃើញពិភពលោកអោយបានទូលំទូលាយ ដូចជាការមើលឃើញបញ្ហាធំទៅជាតូច ហាក់ដូចជាយើងជាស្តេចគ្រប់គ្រងនៃជីវិត និងជោគវាសនារបស់ខ្លួនឯង។ អ៊ីចឹងថ្ងៃនេះដែរអេដមីនមានតែពាក្យពេចន៍ចែករំលែកតែប៉ុណ្ណឹងទេ ចុះទស្សនិកជនទាំងអស់គ្នាវិញយល់ឃើញថាបទចំរៀងពីរបទនេះរបស់លោកវណ្ណដាមានអត្ថន័យយ៉ាងណាវិញ?