BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អារ៉ាប៊ីសាអូឌីតវាយលុកអនុត្តរភាពរបស់ចិននៅអាហ្រ្វិកជាមួយនឹងកិច្ចសហប្រតិបត្តិការអាមេរិក ហើយអេត្យូពីប្រកាសពីការបំពេញទំនប់ Re

ថ្ងៃចន្ទ, 11 ខែកញ្ញា 2023 14:03  BeeTube News

Untitled-1-11
 

1. អារ៉ាប៊ីសាអូឌីតវាយលុកចិននៅអាហ្រ្វិកដោយកិច្ចសហប្រតិបត្តិការអាមេរិក

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១០ ខែកញ្ញាបានអោយដឹងថា សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីតកំពុងពិភាក្សាគ្នាដើម្បីធានាបាននូវលោហៈធាតុនៅទ្វីបអាហ្រ្វិកដែលមានសារៈសំខាន់ក្នុងការផ្លាស់ប្តូរទិញ និងលក់ថាមពលរបស់ប្រទេសទាំងពីរ ខណៈដែលសេតវិមានព្យាយាមទប់ស្កាត់អនុត្តរភាពរបស់ចិននៅក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី ហើយអារ៉ាប៊ីសាអូឌីតកំពុងស្វែងរកការទិញភាគហ៊ុនចំនួន 15 ពាន់លានដុល្លានៅក្នុងទីផ្សាររុករករ៉ែពិភពលោក។ កិច្ចព្រមព្រៀងណាមួយអាចមានសារៈសំខាន់ធ្វើអោយអារ៉ាប៊ីសាអូឌីតផ្តល់អោយសហរដ្ឋអាមេរិកនូវការបង្កើនសមត្ថភាពប៉ុនប៉ងរបស់ខ្លួនប្រណាំងប្រជែងនឹងចិនលើទីផ្សារពិភពលោកសម្រាប់លោកហៈ cobalt លីចូម និងលោហធាតុផ្សេងទៀតដែលត្រូវបានកែច្នៃទៅជាអាគុយអ៊ីយ៉ុងលីចូម-ដែលអាចបញ្ចូលថ្មបានដើម្បីផ្តល់ថាមពលដល់រថយន្តអគ្គិសនី កុំព្យូទ័រយួរដៃ និងស្មាតហ្វូន។ ក្រុមហ៊ុនចិនចម្រាញ់បានប្រមាណ3ភាគ4នៃការផ្គត់ផ្គង់លោហៈ cobalt របស់ពិភពលោក និងផលិតប្រហែល 70% នៃថ្មអ៊ីយ៉ុងលីចូមរបស់ពិភពលោក ដែលបង្កើនការព្រួយបារម្ភសម្រាប់លោកខាងលិចអំពីការពឹងផ្អែកលើទីក្រុងប៉េកាំង។

c-134
b-140
a-223
 

2. ច្រករបៀងគាំទ្រដោយអាមេរិកតភ្ជាប់អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី០៩ ខែកញ្ញា​​​បានអោយដឹងថា ក្រុមនៃមេដឹកនាំពិភពលោកបានបង្ហាញកាលពីថ្ងៃសៅរ៍ នូវគម្រោងពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធដ៏មានមហិច្ឆតាមួយ ដែលតភ្ជាប់ប្រទេសឥណ្ឌា មជ្ឈិមបូព៌ា និងអឺរ៉ុប នៅក្នុងគំនិតផ្តួចផ្តើមដំបូងបង្អស់របស់ខ្លួនដែលស្នើឱ្យសាងសង់ផ្លូវសម័យទំនើបដែលពាក់ព័ន្ធនឹងកំពង់ផែ អគ្គិសនី បណ្តាញទិន្នន័យ និងបំពង់ថាមពល។ គំនិតផ្តួចផ្តើមដែលបានប្រកាសនៅក្រៅកិច្ចប្រជុំកំពូលរបស់មេដឹកនាំG20នៅទីក្រុងញូវដេលី ត្រូវបានរំពឹងថានឹងដើរតួទប់ទល់ប្រឆាំងទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (BRI) ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដែលបានជំរុញឱ្យមានការព្រួយបារម្ភអំពីការពង្រីកផ្លូវរបស់ទីក្រុងប៉េកាំងនៅទូទាំងយ៉ាងហោចណាស់ទ្វីបទាំងបី។ ប្រទេសឥណ្ឌា អារ៉ាប៊ីសាអូឌីត សហភាពអឺរ៉ុប អារ៉ាប់រួម បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក បានរួមគ្នាបង្កើតឡើងសម្រាប់ច្រករបៀងសេដ្ឋកិច្ចឥណ្ឌា-មជ្ឈិមបូព៌ា-អឺរ៉ុប(ហៅថាIMEC)។ IMEC ត្រូវបានរំពឹងថានឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈការពង្រឹងការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចរវាងអាស៊ី ឈូងសមុទ្រអារ៉ាប់ និងអឺរ៉ុប។

f-128
e-133
d-140
 

3. អេត្យូពីប្រកាសពីការបំពេញទំនប់ Renaissance លើកទីបួន

យោងតាមសារព័ត៌មាន Reutersចុះផ្សាយថ្ងៃទី១១ ខែកញ្ញាបានអោយដឹងថា ប្រទេសអេត្យូពីបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួនបានបញ្ចប់ដំណាក់កាលទីបួននិងចុងក្រោយនៃការបំពេញអាងស្តុកទឹកសម្រាប់រោងចក្រថាមពលវារីអគ្គិសនីដ៏ធំដែលបានគ្រោងទុកនៅលើ ទន្លេBlue Nile រួចរាល់ហើយ ដែលជាគម្រោងដែលអេហ្ស៊ីប និងស៊ូដង់បានជំទាស់ជាយូរមកហើយ។ ការសាងសង់ទំនប់ Grand Ethiopian Renaissance Dam (GERD) តម្លៃ4ពាន់លានដុល្លាបានចាប់ផ្តើមនៅឆ្នាំ2011 ហើយប្រទេសអេត្យូពីមើលឃើញថាគម្រោងនេះមានសារៈសំខាន់ក្នុងការផ្តល់ថាមពលដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ អេហ្ស៊ីប និងស៊ូដង់ ចាត់ទុកគម្រោងនេះថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះការផ្គត់ផ្គង់ទឹកដ៏សំខាន់របស់ពួកគេ។ ជាមួយនឹងសមត្ថភាពដែលបានព្យាករណ៍ថាផ្តល់ថាមពលលើសពី 6,000 មេហ្គាវ៉ាត់ ប្រទេសអេត្យូពីមើលឃើញគម្រោង GERD នេះថាគឺជាចំណុចស្នូលនៃការក្លាយខ្លួនជាអ្នកនាំចេញថាមពលដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិក។

i-123
h-125
g-127
 


ថ្ងៃចន្ទ, 11 ខែកញ្ញា 2023 14:03  BeeTube News