BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុម Rapper Cambodia ចូលរួមកម្មវិធី Auto Show នៅ Aeon

ថ្ងៃចន្ទ, 11 ខែធ្នូ 2023 15:03  BeeTube News

407711686_665810002425881_7258410615407427893_n

កាលពីថ្ងៃទី០៨ ទី០៩ និងទី១០ ខែធ្នូកន្លងទៅនេះ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខមានប្រារព្ធនូវកម្មវិធីព្រឹត្តិការណ៍ពិពណ៌រថយន្តដ៏ធំអស្ចារ្យមួយមានឈ្មោះថា Auto Show និងមានការអញ្ជើញចូលរួមសម្តែងការប្រគំតន្រ្តីពីសំណាក់ក្រុមបេក្ខភាពចូលរួមប្រកួតកម្មវិធី The Rapper Cambodia ល្បីៗជាច្រើននាក់ផងដែរ។ 

409038955_666442479029300_349073485352310146_n

ដោយនេះគឺជាព្រឹត្តិការណ៍ពិពណ៌រថយន្តមួយ រួមសហការឡើងដោយ Cambodia Car Cultures រួមជាមួយនឹងផ្សារទំនើប Aeon និងក្រុមហ៊ុនស្រាបៀហនុមានផងដែរ ដែលព្រមទាំងមានការចូលរួមពីក្រុមហ៊ុនរថយន្តល្បីៗជាច្រើនដូចជា Race Spec , GWM Cambodia និង Time Square ជាដើម។

409000983_666442395695975_2086577279853916342_n

ជារួមនៅក្នុងព្រឹត្តិការណ៍នេះមានសកម្មភាពជាច្រើនដូចជាការតាំងពិពណ៌រថយន្តប្លែកៗរួមមានឡានស៊េរីថ្មីៗ, Supercar, JDM, Rally Off-Road, និងម៉ូតូធំប្លែកៗ ក៏ដូចជាជាមួយនឹងកម្មវិធីសប្បាយៗជាច្រើនទៀតរួមមានការប្រគំតន្រ្តី ការលេងហ្គេមកំសាន្ត ​ការ​​ចាប់រង្វាន់ និងកម្មវិធី Sexy Car Wash ជាដើម។ សង្កេតឃើញនៅក្នុងនោះផងដែរ បេក្ខភាព​​​ Rapper Cambodia របស់យើងដែលអញ្ជើញចូលរួមជាតារាកិត្តិយសរួមមានលោក GMENGZ, លោក Yuuhai, លោក Goofy, លោក Emi, លោក RAMI, និងលោក KAN ជាដើម។ 

406445553_666442449029303_4535528730620630949_n

យ៉ាងណាមិញនៅក្នុងកម្មវិធី The Rapper Cambodia វគ្គ Playoff Round សប្តាហ៍ចុងក្រោយនេះ មានបេក្ខភាពចំនួន៧រូបប៉ុណ្ណោះដែលឆ្លងផុតទៅវគ្គបន្ត ក្នុងនោះរួមមាន លោក Yuuhai, លោក Goofy, លោក RAMI, លោក BOBO, លោក ZEDES, លោក NIGHTEE, លោក G-ONE។ តើទស្សនិកជនមានចំណាប់យ៉ាងណាបន្ទាប់ពីចូលរួមកម្មវិធី Auto Show កាលពីសប្តាហ៍មុននេះ?

408530396_321099864182763_8180878161044774182_n


 


ថ្ងៃចន្ទ, 11 ខែធ្នូ 2023 15:03  BeeTube News