BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តារាចម្រៀង Rap អាមេរិក Travis​ Scott ត្រូវបានថ្កោលទោសបន្ទាប់ពីមានហេតុការណ៏ស្លាប់មនុស្ស៨នាក់នៅក្នុងការប្រគុំតន្ត្រី

ថ្ងៃព្រហស្បតិ៍, 11 ខែវិច្ឆិកា 2021 13:15  BeeTube News

3478 (1)

ចំណែកឯអ្នកស្លាប់មានអាយុចាប់ពី ១៤ឆ្នាំ ដល់ ២៧ឆ្នាំ ក្នុងចំណោមមនុស្សប្រហែល 50,000នាក់ដែលបានចូលរួមកម្មវិធីនេះ។ពាក្យបណ្តឹងទាំងនេះរួមមានការចោទប្រកាន់ថា Scott និងលោក Drake ដែលបង្ហាញខ្លួនជាភ្ញៀវកិត្តិយសថា បានញុះញង់ឬជម្រុញឲ្យមានហ្វូងមនុស្ស ហើយអ្នករៀបចំការប្រគុំតន្ត្រី Live Nation ថា មិនបានផ្តល់នូវវិធានការសុវត្ថិភាពគ្រប់គ្រាន់។ហេតុការណ៍នេះបានចាប់ផ្តើមកើតឡើងនៅម៉ោងប្រហែល 21:15​ យប់ នៅថ្ងៃសុក្រ កាលពីសប្តាហ៍មុន ដែលមានការភ័យស្លន់ស្លោបានផ្ទុះឡើង នៅពេលដែលហ្វូងមនុស្សបានឆ្ពោះទៅមុខឆាកក្នុងអំឡុងពេលដែលលោក Scott បានបង្ហាញខ្លួន។

618be23280dab90018db1ec4 (1)

ក្នុងពេលដែលហ្វូងមនុស្សចាប់ផ្តើមចលាចលនិងដោយសារភាពចង្អៀតណែនទៅដោយអ្នកចូលរួមក្នុងកម្មពិធីប្រគុំតន្រ្តី Astroworld នេះផង ក៏បណ្តាលឲ្យមានការប៉ះទង្គិចគ្នាខ្លាំង នាំឲ្យដួលហើយត្រូវបានជាន់ពីលើ ដែលបណ្តាលឲ្យស្លាប់ ៨នាក់ និងមានរបួសរាប់រយនាក់។ បន្ទាប់ពីព្រឹត្តិការណ៍នោះលោកScottក៏បានសម្តែងការសោកស្តាយអំពីហេតុការណ៏ដែលបានកើតឡើងនេះនៅក្នុងវីដេអូ Instagramផងដែរ។ភរិយោរបស់លោក Kylie Jenner ក៏បានបញ្ជាក់ផងដែរថា យើងគេមិនបានដឹងពីការស្លាប់ណាមួយទេរហូតដល់មានព័ត៌មានលេចចេញមក។

20211108-drake-being-sued (1)

Scott បានសន្យាថានឹងសងប្រាក់វិញសម្រាប់អ្នកចូលរួមពិធីបុណ្យទាំងអស់ ហើយបាននិយាយថាគាត់នឹងរ៉ាប់រងថ្លៃបុណ្យសពសម្រាប់គ្រួសារជនរងគ្រោះ។ សេចក្តីថ្លែងការណ៍មួយបាននិយាយថា "Travis នៅតែស្ថិតក្នុងការសន្ទនាសកម្មជាមួយទីក្រុង Houston លើការអនុវត្តច្បាប់ និងអ្នកឆ្លើយតបដំបូងក្នុងមូលដ្ឋាន ដើម្បីភ្ជាប់ទំនាក់ទំនងដោយគោរព និងសមរម្យជាមួយបុគ្គល និងក្រុមគ្រួសាររបស់អ្នកពាក់ព័ន្ធ។ ទាំងនេះគឺជាជំហានដំបូងក្នុងចំនោមជំហានជាច្រើនដែលTravisគ្រោងនឹងទទួលយកជាផ្នែកមួយនៃការប្តេជ្ញាផ្ទាល់ខ្លួនរបស់គាត់ក្នុងការជួយអ្នកដែលរងផលប៉ះពាល់ពេញមួយដំណើរការសោកសៅនេះ។

1636460640_126908_1636460786_noticia_normal_recorte1 (1)

 

3000 (1)

ជាដំបូង ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតទៅលើហេតុការណ៍នេះ និងបានរកឃើញថា មានការលេងថ្នាំលើសចំណុះកើតឡើងក្នុងកម្មពិធីនេះ និងកំពុងស្វែងរកភស្តុតាងផ្សេងៗ។ ជាចុងក្រោយ ប្រសិនបើបងប្អូនចូលរួមកម្មពីធីណាមួយ ចូរប្រុងប្រយ័ត្ន និងរក្សាគម្លាតឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានហេតុការណ៍ដូចនេះកើតឡើង។ ព្រោះប្រទេសយើង ធ្លាប់មានហេតុការណ៍ជាន់គ្នាដ៏ធំម្តងរួចមកហើយ កាលពីឆ្នាំ២០១០ ក្នុងពីធីបុណ្យអុំទូក៕
អត្តបទដកស្រង់ពី CNN


ថ្ងៃព្រហស្បតិ៍, 11 ខែវិច្ឆិកា 2021 13:15  BeeTube News