នាវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៩ខែកញ្ញានេះមានស្រ្តីជនជាតិចិនបើកក្នុងល្បឿនលឿនជ្រុលបុកបុរសម្នាក់កំពុងដើរតាមផ្លូវរួចបន្តទៅបុករថយន្តចត នៅចិញ្ជើមផ្លូវចំនួន០៤គ្រឿងបន្ថែមទៀតទើបរថយន្តទៅមុខលែងរួចក៍ថយក្រោយបម្រុងរត់គិចខ្លួនក៍កិនបន្ថែមជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។
តាមការបញ្ចាក់ពីអ្នកឃើញហេតុការអោយដឹងថាមានស្ត្រីជនជាតិចិនបានជិៈរថយន្តសេរីទំនើបម៉ាកRangroverពណ៌សពាក់ស្លាកលេខភ្នំពេញ2AL-2013តាម បណ្ដោយមហាវិថីព្រះមុនីវង្សស្របទិសគ្នាជាមួយអ្នកដើរក្នុងល្បឿនលឿនបណ្ដាលបុកអ្នកដើរពីក្រោយយ៉ាងពេញទំហឹងរួចរថយន្តរ៉េចង្កូតទៅបុករថយន្តចតនៅ ចិញ្ចើមផ្លូវចំនួន០៤គ្រឿងរងការខូចខាតបន្ថែមរួចរថយន្តបង្កថយក្រោយប្រុងបើកគេចមកកិនបុរសរងគ្រោះបន្ថែមទៀតទើបបណ្ដាលឲ្យស្លាប់ភ្លាមៗនៅ នឹងកន្លែង ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែងដើម្បីយករថយន្តបង្ក និងស្ត្រីល្មើសទៅស្នងការដ្ឋានដើម្បីរង់ចាំដោះស្រាយ។ចំណែកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ទៅរថយន្តសង្គ្រោះដើម្បីតម្កល់ទុករង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។