BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតីសេរីលង្ការ Rajapaksa នឹងចុះចេញពីតំណែងនៅថ្ងៃទី១៣ខែកក្កដា

ថ្ងៃអាទិត្យ, 10 ខែកក្កដា 2022 10:25  គុន ច័ន្ទរដ្ឋា

photo_2022-07-10_05-20-39 (1) (2)

CNA-CLOMBO-

លោកប្រធានាធិបតីសេរីលង្ការ Gotaba Rajapaksa ដែលបានរត់ភៀសខ្លួនចេញពីលំនៅដ្ឋានរដ្ឋកាលពីថ្ងៃសៅរ៍ ដើម្បីគេចចេញពីហ្វូងមនុស្សដែលតវ៉ាប្រឆាំងដ៏ច្រើនកុះករនិងប្រកបដោយកំហឹង បានយល់ព្រមចុះចេញពីអំណាចនៅសប្តាហ៍ក្រោយ ប្រធានរដ្ឋសភា លោក Mahinda Abeywadana បាននិយាយ។ "ដើម្បីធានានូវការផ្ទេរអំណាចប្រកបដោយសន្តិវិធី លោកប្រធានាធិបតីបាននិយាយថា លោកនឹងចុះចេញពីអំណាចនៅថ្ងៃទី១៣ខែកក្កដា" Abeywadana បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើកញ្ចក់ទូរទស្សន៍។ "ដូច្នេះខ្ញុំសូមសំណូមពរចពោះសាធារណជនត្រូវតែគោរពនូវច្បាប់និងថែររក្សារសន្តិភាព"

ក្រុមអ្នកតវ៉ាប្រឆាំងជាច្រើនពាន់នាក់ បានធ្វើព្យុះភ្លៀងនៅក្នុងគេហដ្ឋានរដ្ឋសម្រាប់ប្រធានាធិបតីរបស់លោកប្រធានាធិបតី Rajapaksa នៅក្នុងទីក្រុង CLOMBO កាលពីថ្ងៃសៅរ៍ នៅចំពេលដែលមានកំហឹងទៅលើវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេស។ បន្ទាប់ពីបានសម្រុកចូលទៅក្នុងរបងផ្ទះរបស់ប្រធានាធិបតី មនុស្សជាច្រើនរយនាក់ត្រូវបានគេមើលឃើញតាមរយៈការផ្សាយផ្ទាល់ក្នុងប្រព័ន្ធផ្ស័ព្វផ្សាយសង្គម បានដើរក្នុងបន្ទប់របស់លោកប្រធានាធិបតី ហើយមានអ្នកខ្លះទៀតបានលោតចូលទៅក្នុងអាងហែលទឹករបស់ប្រធានាធិបតីទៀតផង។ លោកប្រធានាធិបតីទើបតែបានភៀសខ្លួនមុននេះបន្តិច ដោយមានការគាំទ្រពីកងទ័ពដែលបានបាញ់ឡើងទៅលើអាកាសដើម្បីបើកផ្លូវឲ្យលោកភៀសខ្លួនចេញ។

ក្រុមអ្នកតវ៉ាក៏បានសម្រុកចូលទៅក្នុងគេហដ្ឋានឯកជនរបស់ លោកនាយករដ្ឋមន្ត្រី Ranil Wickremesinhghe  ដែលជាមនុស្សទី១ដែលបានបន្តវេនពីលោក Rajapaksa លោកក៏បានគេចខ្លួនទៅកាន់ទីកន្លែងដែលមានសុវត្តិភាព ប្រភពរដ្ឋាភិបាលបានប្រាប់ Reuters។ Wickremesinghe ថ្មីៗនេះ ក៏បានជួបជជែកជាមួយនឹងមេដឹកនាំគណបក្សនយោបាយដើម្បីសំរេចថា តើត្រូវចាត់វិធានការណ៍យ៉ាងណាបន្ទាប់ពីមានភាពចលាចល។ លោកបាននិយាយប្រាប់មេដឹកនាំគណបក្សទាំងនោះថា លោកមានបំណងនឹងលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី ដើម្បីក្រាលផ្លូវសម្រាប់រដ្ឋាភិបាលមួយដែលមានពីគ្រប់គណបក្សដើម្បីគ្រប់គ្រងអំណាច។

ប្រធានរដ្ឋសភា Mahinda Yapa Abeywadana បាននិយាយនៅក្នុងលិខិតមួយទៅកាន់ Rajapaksa ថាសេចក្តីសម្រេចជាច្រើនត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមេដឹកនាំមកពីគ្រប់គណបក្ស រួមបញ្ចូលទាំងការលាលែងចេញពីតំណែងរបស់លោកប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីយ៉ាងឆាប់បំផុតដែលអាចធ្វើទៅបាន ហើយសភានឹងកោះប្រជុំក្នុងរយៈពេល៧ថ្ងៃដើម្បីជ្រើសរើសប្រធានាធិបតីស្តីទីមួយ។ "នៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីស្តីទី សភាបច្ចុប្បន្នអាចនឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីមួយនិងរដ្ឋាភិបាលស្តីទីមួយ" ថ្លែងនៅក្នុងលិខិតដែលបញ្ចេញដោយការិយាល័យប្រធានរដ្ឋសភា។


ថ្ងៃអាទិត្យ, 10 ខែកក្កដា 2022 10:25  គុន ច័ន្ទរដ្ឋា