គណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសស្រីលង្ការកាលពីថ្ងៃអង្គារ៍ បានចេញនូវសេចក្តីប្រកាសការបោះឆ្នោតមិនទុកចិត្តមួយក្នុងគោលបំណងបណ្តេញលោកនាយករដ្ឋមន្រ្តី Mahinda Rajapaksa និងគណៈរដ្ឋមន្ត្រីរបស់លោក និងធ្វើការស្តីបន្ទោសលោកក្នុងការបរាជ័យក្នុងកាតព្វកិច្ចរដ្ឋធម្មនុញ្ញ ដើម្បីផ្តល់នូវជីវភាពរស់នៅចំពេលដែលប្រទេសដីកោះមួយនេះបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ ក្រុមមួយមកពីគណបក្សកម្លាំងរួបរួមរបស់ប្រជាជន ដែលដឹកនាំដោយមេដឹកនាំ Sajith Premadasa បានប្រគល់នូវញត្តិដែលទាមទារឲ្យមានការបោះឆ្នោតមិនទុកចិត្តនៅក្នុងសភាប្រគល់ឲ្យប្រធានរដ្ឋសភា Mahinda Yapa Abeywardena ។
ទង្វើនេះបានលេចចញមកចំពេលដែលមានការតវ៉ាទូទាំងប្រទេសទាមទារឲ្យមានការលាលែងនៃលោក Rajapaksa និងប្អូនប្រុសរបស់លោក គឺប្រធានាធិបតី Gotabaya Rajapaksa ដែលក្រុមបាតុករបានចាប់ឲ្យទទួលខុសត្រូវសំរាប់វិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេស។ សម្លេងភាគច្រើននៅក្នុងសភាត្រូវការ២២៥សម្លេងនៃសមាជិកសភាដើម្បីបណ្តេញ Rajapaksa និងគណៈរដ្ឋមន្ត្រីចេញពីអំណាច។ គណបក្សកម្លាំងរួបរួមប្រជាជនមានសម្លេងតែ៥៤ ប៉ុន្តែសង្ឃឹមថានឹងបានទទួលនូវការគាំទ្រពីគណបក្សប្រឆាំងតូចៗ និងការរត់ចេញពីគណបក្សកាន់អំណាច ដែលមានឈ្មោះថាគណបក្សរណៈសិរ្យប្រជាជនស្រីលង្ការ។
គណបក្សកាន់អំណាចមានសមាជិកសភាជិត១៥០សម្លេង ប៉ុន្តែកម្លាំងនេះបានថយចុះនៅចំពេលដែលមានវិបត្តិសេដ្ឋកិច្ចដូច្នេះការបោះឆ្នោតមិនទុកចិត្តរដ្ឋាភិបាលអាចធ្វើទៅបានក្នុងការ ដែលមានការចាកចេញរបស់សមាជិកពីគណបក្សកាន់អំណាចកាន់តែច្រើន។ សេចក្តីសម្រេចមួយដើម្បីបោះឆ្នោតក្នុងការសម្តែងនូវការមិនទុកចិត្ត ត្រូវបានគេរំពឹងគិតថានឹងកើតមានឡើងបន្ទាប់ពីសមាជិកសភាចាប់ផ្តើមប្រជុំនៅថ្ងៃពុធ។ គណបក្សកម្លាំងរួមប្រជាជនក៏បានក៏បានប្រគល់ផងដែរ នូវញត្តិមិនទុកចិត្តចំពោះលោកប្រធានធិបតី ប៉ុន្តែនឹងមិនអាចបង្ខំលោកឲ្យចុះចេញពីតំណែងបានទេ ទោះបីជាសម្លេងភាគច្រើនបានបោះឆ្នោតប្រឆាំងនឹងលោក។
ស្រីលង្ការបានឈានទៅរកការក្ស័យធនបន្ទាប់ពីប្រទេសក្នុងពេលថ្មីៗនេះ បានប្រកាសនូវការព្យួរការសងបំណុលបរទេស។ ប្រទេសកំពុងប្រឈមទៅនឹងការសងបាក់ឡើងវិញនៃបំណុលបរទេសចំនួន៧ពាន់លានសហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះ និង២៥ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៦។ ស្រីលង្ការមានទុនបម្រុងជាប្រាក់បរទេសតិចជាង១ពាន់លានដុល្លារអាមេរិក៕